ខចែង និងលក្ខខណ្ឌ

Modified on Mon, 1 Dec at 4:33 AM

សេចក្ដីផ្ដើម

១.១. ខចែង និងលក្ខខណ្ឌស្តង់ដារទាំងនេះ (“លក្ខខណ្ឌ”) អនុវត្តតែចំពោះ៖

១.១.១. អ្នកដែលចូលប្រើប្រាស់ សេវា (Services)  (ដូចដែលកំណត់ខាងក្រោម) (“អ្នកប្រើប្រាស់” ឬ “អ្នក”) និង

១.១.២. ក្រុមហ៊ុន ស៊ីធីអ៊ិច-98 ឯ.ក (“ក្រុមហ៊ុន”)

(ដែលភាគីនីមួយៗត្រូវបានហៅដោយឡែកពីគ្នាថា “ភាគី” និងហៅរួមគ្នាថា “គូរភាគី”)។

១.២. ក្រុមហ៊ុន ស៊ីធីអ៊ិច-98 ផ្ដល់សេវា (Services) តាមរយៈវេបសាយត៍ ctx98.com.kh កម្មវិធីទូរសព្ទរបស់ក្រុមហ៊ុន ឬអ៊ីនធឺហ្វេស (Interface) កម្មវិធីណាមួយ (“អ៊ីនធឺហ្វេស (Interface)”)។ 
សេវា (Services) និងអ៊ីនធឺហ្វេស (Interface) ត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន។

១.៣.    លក្ខខណ្ឌទាំងនេះនឹងមានសុពលភាពលុបលើ ទោះបីជាមានការកែប្រែណាមួយពីអ្នកប្រើប្រាស់ក៏ដោយ។ លក្ខខណ្ឌដែលបានកែប្រែណាមួយដែលត្រូវបានដាក់ជូន ត្រូវបានស្នើ ឬកំណត់ដោយអ្នកប្រើប្រាស់ នឹងត្រូវលើកលែង និងដកចេញទាំងស្រុង ទោះជាក្រុមហ៊ុនបាន ឬមិនជំទាស់ទៅនឹងលក្ខខណ្ឌទាំងនោះច្បាស់លាស់ក៏ដោយ។

១.៤. ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការធ្វើវិសោធនកម្ម កែសម្រួល លុបចោល ធ្វើបច្ចុប្បន្នភាព កែប្រែ ឬផ្លាស់ប្ដូរ (ដែលករណីនីមួយៗត្រូវបានហៅថា “ការកែប្រែ”) លក្ខខណ្ឌទាំងនេះបានគ្រប់ពេលវេលាទាំងអស់។ អ្នកប្រើប្រាស់ត្រូវពិនិត្យមើលឱ្យបានទៀងទាត់ដើម្បីបានដឹងអំពីការធ្វើបច្ចុប្បន្នភាព ការផ្លាស់ប្ដូរ ឬការកែប្រែណាមួយ។ ដោយសារលក្ខខណ្ឌទាំងនេះនឹងគ្រប់គ្រងទៅលើការចូលប្រើប្រាស់សេវា (Services)  អ្នកប្រើប្រាស់គួរតែពិនិត្យមើលលក្ខខណ្ឌទាំងនេះរាល់ពេលដែលអ្នកប្រើប្រាស់ទាក់ទងក្រុមហ៊ុនដើម្បីស្នើសុំប្រើប្រាស់សេវា (Services)។ តាមរយៈការប្រើប្រាស់សេវា (Services) ឬចូលទៅកាន់អ៊ីនធឺហ្វេស (Interface) អ្នកប្រើប្រាស់ត្រូវបានចាត់ទុកថាបានទទួលយកនូវរាល់លក្ខខណ្ឌទាំងឡាយ។

១.៥. សេវា (Services) មិនមែនសម្រាប់ផ្ដល់ជូនបុគ្គលដែលជាពលរដ្ឋ ឬមានសញ្ជាតិ ឬរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក បេឡារុស្ស កាណាដា គុយបា អេរីទ្រា អ៊ីរ៉ង់ កូរ៉េខាងជើង រុស្ស៊ី ស៊ីរី សិង្ហបុរី តៃវ៉ាន់ និងវេណេហ្ស៊ុយអេឡា (ដែលប្រទេសនីមួយៗត្រូវបានហៅថា “យុត្តាធិការជាប់បម្រាម”) ឬសមាជិកដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម (ហៅជារួមថា “អ្នកប្រើប្រាស់ដែលហាមឃាត់”)។ អ្នកប្រើប្រាស់ដែលហាមឃាត់ដែលចូលទៅកាន់អ៊ីនធឺហ្វេស (Interface) និង/ឬប្រើប្រាស់សេវា (Services) ត្រូវតែបញ្ឈប់ការប្រើប្រាស់អ៊ីនធឺហ្វេស (Interface) និងសេវា (Services) ជាបន្ទាន់។

១.៦. អ្នកប្រើប្រាស់ត្រូវយល់អំពីច្បាប់ពាក់ព័ន្ធដែលអនុវត្តនៅក្នុងប្រទេសរបស់ខ្លួនពាក់ព័ន្ធនឹងសេវា (Services) មុនពេលប្រើប្រាស់សេវា (Services)។ ការប្រើប្រាស់សេវា (Services) មិនអាចទទួលបានការអនុញ្ញាតនៅគ្រប់ប្រទេសទាំងអស់ដែលអាចចូលមើលអ៊ីនធឺហ្វេស (Interface) នេះឡើយ។ អ្នកប្រើប្រាស់ត្រូវគោរពតាមច្បាប់ជាធរមាន ហើយក្នុងករណីដែលការប្រើប្រាស់សេវា (Services) មិនទទួលបានការអនុញ្ញាត នោះអ្នកប្រើប្រាស់ត្រូវតែចេញពីអ៊ីនធឺហ្វេស (Interface) ភ្លាម។ ប្រសិនបើអ្នកប្រើប្រាស់ មានចម្ងល់ពាក់ព័ន្ធនឹងស្ថានភាពផ្លូវច្បាប់នៅក្នុងយុត្តាធិការរបស់ខ្លួន អ្នកប្រើប្រាស់គួរស្នើសុំពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធដែលមានសមត្ថកិច្ច មុនពេលប្រើប្រាស់សេវា (Services)។

១.៧.    ក្រុមហ៊ុនមិនអាចផ្ដល់ប្រឹក្សាអំពីស្ថានភាពផ្លូវច្បាប់បច្ចុប្បន្ននៅក្នុងប្រទេសណាមួយពាក់ព័ន្ធនឹងអ៊ីនធឺហ្វេស (Interface) និងសេវា (Services) ឡើយ ហើយក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះផលវិបាកដែលកើតចេញពីការប្រើប្រាស់អ៊ីនធឺហ្វេស (Interface) របស់អ្នកប្រើប្រាស់សម្រាប់គោលបំណងណាមួយឡើយ។ អាស្រ័យហេតុនេះ នៅពេលប្រើប្រាស់អ៊ីនធឺហ្វេស (Interface) អ្នកប្រើប្រាស់ធានាការពារក្រុមហ៊ុនពីផលវិបាកផ្លូវច្បាប់ និង/ឬការទាមទារសំណងខូចខាតណាមួយដែលកើតឡើងពីការប្រើប្រាស់សេវា (Services)  ឬអ៊ីនធឺហ្វេស (Interface) របស់អ្នកប្រើប្រាស់។

និយមន័យ និងការបកស្រាយ

២.១. “ដៃគូសម្ព័ន្ធ” សំដៅដល់អង្គភាពដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬស្ថិតក្រោមការគ្រប់គ្រងរួមរបស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98 ដែលការគ្រប់គ្រងមានន័យថាជាការកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលនូវសិទ្ធិអំណាចក្នុងការដឹកនាំ ឬរៀបចំទិសដៅនៃការគ្រប់គ្រង និងគោលនយោបាយនានារបស់បុគ្គលនោះ ទាំងតាមរយៈកម្មសិទ្ធិនៃមូលបត្របោះឆ្នោត តាមរយៈកិច្ចសន្យា ឬមធ្យោបាយផ្សេងទៀត ដែលរួមមាន៖

  • បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98។

  • “លក្ខខណ្ឌបន្ថែម” មានខ្លឹមសារដូចមានចែងនៅក្នុងប្រការ ៣.២។

  • “ច្បាប់ AML” សំដៅដល់រាល់ច្បាប់ទាំងឡាយដែលអនុវត្តចំពោះភាគីដែលហាមឃាត់ការលាងសម្អាតប្រាក់ ឬការព្យាយាមលាក់បាំង ឬក្លែងបន្លំអត្តសញ្ញាណ ឬប្រភពដើម ផ្លាស់ប្ដូរទម្រង់ ផ្លាស់ទី ផ្ទេរ ដឹកជញ្ជូន ផល មូលនិធិ ឬទ្រព្យសម្បត្តិខុសច្បាប់។

  • “ច្បាប់ស្ដីពីការប្រឆាំងអំពើស៊ីសំណូក” សំដៅដល់ច្បាប់ទាំងឡាយដែលអនុវត្តចំពោះភាគីដែលហាមឃាត់ការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល ប្រាក់ទឹកតែ ការលើកទឹកចិត្ត និងទម្រង់ផ្សេងទៀតនៃអំពើពុករលួយ ឬការស៊ីសំណូក។

  • “ច្បាប់ពាក់ព័ន្ធ” សំដៅដល់ ច្បាប់ទាំងអស់ដែលត្រូវអនុវត្តចំពោះគូភាគី។

  • “ថ្ងៃធ្វើការ” សំដៅដល់ថ្ងៃដែលត្រូវបានចាត់ទុកជាថ្ងៃធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

  • “មាតិកា” មានខ្លឹមសារដូចមានចែងក្នុងប្រការ ១៩។

  • “ការគ្រប់គ្រង” សំដៅដល់ការរក្សាទុក ឬកាន់កាប់ផលប្រយោជន៍ទៅលើ ឬសិទ្ធិអាចអនុវត្តសិទ្ធិបោះឆ្នោតដែលអនុវត្តចំពោះភាគហ៊ុន ឬមូលបត្រផ្សេងទៀតនៅក្នុងអង្គភាពណាមួយ (ទាំងដោយផ្ទាល់ និងដោយប្រយោល) ដែលផ្ដល់សិទ្ធិបោះឆ្នោតសរុបដល់ម្ចាស់ភាគហ៊ុនលើសពី ៥០% នៃសិទ្ធិបោះឆ្នោតសរុបដែលអាចអនុវត្តបាននៅក្នុងមហាសន្និបាតរបស់អង្គភាពនោះ។ “ត្រូវបានគ្រប់គ្រង” នឹងត្រូវបកស្រាយនៅក្នុងលក្ខណៈដូចគ្នានេះ។

  • “CRS” សំដៅដល់ស្តង់ដាររាយការណ៍ទូទៅ ឬស្តង់ដារសម្រាប់ការផ្លាស់ប្ដូរដោយស្វ័យប្រវត្តិនូវព័ត៌មានគណនីហិរញ្ញវត្ថុ។

  • “ច្បាប់ CTF” សំដៅដល់ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានភេរវកម្មទាំងអស់។

  • “ទ្រព្យសកម្មឌីជីថល” សំដៅដល់រូបិយប័ណ្ណគ្រីបតូ ថូខិន ឬទ្រព្យសកម្មឌីជីថលផ្សេងៗទៀត។

  • “វិវាទ” មានខ្លឹមសារដូចមានចែងនៅក្នុងប្រការ ៣៣.២។

  • “បន្ទុក” សំដៅដល់ រាល់ការបញ្ចាំ ការផ្ទេរ ប័ណ្ណបំណុល សិទ្ធិលើបំណុល ការដាក់អ៊ីប៉ូតែក ការដាក់បន្ទុក ការដាក់បញ្ចាំ ការរក្សាទុកកម្មសិទ្ធិ សិទ្ធិទទួលបាន ផលប្រយោជន៍លើទ្រព្យបញ្ចាំ សិទ្ធិទិញមុន ឬសិទ្ធិស្រដៀងគ្នាផ្សេងទៀត សិទ្ធិ បដិសេធមុនគេ ការរឹតត្បិត សិទ្ធិ ផលប្រយោជន៍របស់ភាគីទីបី ឬបន្ទុកផ្សេងៗទៀត លក្ខខណ្ឌ ឬផលប្រយោជន៍លើទ្រព្យបញ្ចាំ ឬការរៀបចំអនុគ្រោះ (រួមមានដូចជា កិច្ចព្រមព្រៀងផ្ទេរ ឬរក្សាទុកកម្មសិទ្ធិ) ដែលមានសុពលភាពស្រដៀងគ្នា ឬកិច្ចព្រមព្រៀង ការរៀបចំ ឬកាតព្វកិច្ចក្នុងការបង្កើតណាមួយនូវស្ថានភាពណាមួយដូចបានរៀបរាប់ពីខាងដើម។

  • “ព្រឹត្តិការណ៍កំហុស” មានខ្លឹមសារដូចមានរៀបរាប់វានៅក្នុងប្រការ ១៤.២។

  • “FATCA” សំដៅដល់ ច្បាប់ស្តីពីអនុលោមភាពពន្ធលើគណនីបរទេសរបស់សហរដ្ឋអាមេរិក (United States Foreign Account Tax Compliance Act)។

  • “តារាងថ្លៃ” សំដៅដល់តារាងថ្លៃប្រតិបត្តិការដែលអ្នកប្រើប្រាស់ត្រូវទូទាត់ជូនក្រុមហ៊ុនពាក់ព័ន្ធនឹងសេវា (Services)។

  • “រូបិយប័ណ្ណ Fiat” សំដៅដល់រូបិយប័ណ្ណដែលរដ្ឋាភិបាលចាត់ទុកថាជាលុយស្របច្បាប់ ហើយ  “រូបិយប័ណ្ណ Fiat” នឹងត្រូវបកស្រាយទៅតាមករណីទាំងនេះ។

  • “ករណីប្រធានស័ក្ដិ” សំដៅដល់ មូលហេតុទាំងអស់ ទាំងដឹងមុន និងមិនបានដឹងមុន ដែលហួសពីការគ្រប់គ្រងរបស់ភាគីដែលរងផលប៉ះពាល់ រួមមានដូចជា (ក) ការវាយប្រហាររបស់ Hacker ឬការលុកលុយ ឬការផ្ទុះឡើងនូវមេរោគ ដែលធ្វើឱ្យប្រព័ន្ធកុំព្យូទ័រ ឬហាដវែរ ឬកម្មវិធីណាមួយដែលពាក់ព័ន្ធនឹងដំណើរការអ៊ីនធឺហ្វេស (Interface) រងការខូចខាត ឬមិនអាចដំណើរការ ឬប្រតិបត្តិការដូចធម្មតា។ (ខ) ការរអាក់រអួល ការដាច់ ឬអាក់ខានក្នុងការផ្គត់ផ្គង់អគ្គិសនី ការតភ្ជាប់អ៊ីនធឺណិត 
    ទូរស័ព្ទ ឬប្រព័ន្ធទំនាក់ទំនងផ្សេងទៀត ឬឧបករណ៍អេឡិចត្រូនិក ឬមេកានិច។ (គ) កូដកម្ម អគ្គិភ័យ ទឹកជំនន់ ឬគ្រោះធម្មជាតិ។ និង (ឃ) បទប្បញ្ញត្តិរបស់អង្គការអន្តរជាតិ ឬអាជ្ញាធររដ្ឋាភិបាលដែលត្រូវអនុវត្ត ឬពាក់ព័ន្ធ។

  • “ក្រុមហ៊ុនកាន់កាប់ភាគហ៊ុន” ប្រសិនបើពាក់ព័ន្ធនឹងក្រុមហ៊ុន ឬសាជីវកម្ម គឺសំដៅដល់ក្រុមហ៊ុន ឬសាជីវកម្មផ្សេងទៀត ដែលខ្លួនជាបុត្រសម្ព័ន្ធ។

  • “គូភាគីត្រូវបានធានាការពារ” មានខ្លឹមសារដូចមានចែងនៅក្នុងប្រការ ១៥។

  • “ភាគីត្រូវបានធានាការពារ” មានខ្លឹមសារដូចមានចែងក្នុងប្រការ ១៥។

  • “ករណីអសោធនភាព” មានខ្លឹមសារដូចមានរៀបរាប់នៅក្នុងប្រការ ១៤.២.៧។

  • “ដំណើរការ KYC” មានខ្លឹមសារដូចមានរៀបរាប់នៅក្នុងប្រការ ៤.១។

  • “ការខាតបង់” មានខ្លឹមសារដូចមានចែងក្នុងប្រការ ១៥។

  • “សេចក្តីជូនដំណឹង” មានខ្លឹមសារដូចមានចែងក្នុងប្រការ ២៣.១។

  • “គោលបំណងដែលបានអនុញ្ញាត” មានខ្លឹមសារដូចមានចែងក្នុងប្រការ ១៨.១។

  • “គោលនយោបាយ” មានខ្លឹមសារដូចមានចែងក្នុងប្រការ ៣.១។

  • “យុត្តាធិការជាប់បម្រាម” មានខ្លឹមសារដូចមានចែងក្នុងប្រការ ១.៦។

  • “ហាមប្រើប្រាស់” មានខ្លឹមសារដូចមានចែងក្នុងប្រការ ៩.២។

  • “អ្នកប្រើប្រាស់ដែលហាមឃាត់” មានខ្លឹមសារដូចមានចែងនៅក្នុងប្រការ ១.៦។

  • “គោលនយោបាយស្ដីពីឯកជនភាព” សំដៅដល់ គោលនយោបាយស្ដីពីឯកជនភាពរបស់ក្រុមហ៊ុនដែលត្រូវបានកែប្រែពីមួយពេលទៅមួយពេល។

  • “តំណាង” សំដៅដល់ ពាក់ព័ន្ធនឹងភាគីណាមួយ អភិបាល មន្ត្រី និយោជិត ទីប្រឹក្សា ភ្នាក់ងារ ឬតំណាងផ្សេងទៀតរបស់ភាគី។

  • “ទណ្ឌកម្ម” សំដៅដល់ ច្បាប់ស្ដីពីទណ្ឌកម្មសេដ្ឋកិច្ច បទប្បញ្ញត្តិ ការហ៊ុមព័ទ្ធ ឬវិធានការរឹតត្បិតដែលអនុវត្តដោយអាជ្ញាធរទណ្ឌកម្មណាមួយ រួមទាំងការអនុលោមតាមច្បាប់គ្រប់ជ្រុងជ្រោយស្ដីពីទណ្ឌកម្ម គណនេយ្យភាព និងការដកហូតសិទ្ធិប្រទេសអ៊ីរ៉ង់ ឆ្នាំ២០១០ និងច្បាប់ស្ដីពីទណ្ឌកម្មអ៊ីរ៉ង់ ឬទណ្ឌកម្ម ឬវិធានការប្រហាក់ប្រហែលដែលកំណត់ដោយអាជ្ញាធរទណ្ឌកម្មណាមួយ។

“អាជ្ញាធរទណ្ឌកម្ម” សំដៅដល់៖

២.១.១. ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិក (“OFAC”) ឬសហរដ្ឋអាមេរិកជាទូទៅ។

២.១.២.  ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ឬរដ្ឋសមាជិកណាមួយនៃសហភាពអឺរ៉ុប។

២.១.៣.  អង្គការសហប្រជាជាតិ (រួមទាំងអង្គការពាក់ព័ន្ធណាមួយរបស់អង្គការសហប្រជាជាតិ)។

២.១.៤.  ក្រសួងហិរញ្ញវត្ថុជប៉ុន ឬប្រទេសជប៉ុនជាទូទៅ។

២.១.៥.  អាជ្ញាធររូបិយវត្ថុសិង្ហបុរី ឬប្រទេសសិង្ហបុរីជាទូទៅ ឬ

២.១.៦.     អាជ្ញាធរនៃយុត្តាធិការផ្សេងទៀតដែលពាក់ព័ន្ធនឹងគូភាគី។

  • “ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម” សំដៅដល់ ច្បាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ឬបញ្ជីទណ្ឌកម្ម។

  • “បញ្ជីទណ្ឌកម្ម” សំដៅដល់ បញ្ជីឈ្មោះពលរដ្ឋដែលត្រូវបានកំណត់ច្បាស់លាស់ និងបញ្ជីឈ្មោះបុគ្គលដែលត្រូវបានរារាំង ដែលរក្សាទុកដោយ OFAC ឬបញ្ជីស្រដៀងគ្នាដែលរក្សាទុកដោយ ឬការប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយអាជ្ញាធរទណ្ឌកម្មណាមួយ។

  • “សេវា (Services)” សំដៅដល់ ប្រតិបត្តិការជាក់ស្តែងនៅក្នុងទ្រព្យសកម្មហិរញ្ញវត្ថុនិម្មិតតាមរយៈ (ក) C2C (ពីកម្រិតដូចគ្នា) ឬ (ខ) ភ្លែតហ្វមផ្លាស់ប្ដូររួមជាដើម (ហៅជារួមថា “សេវា (Services)”)។

  • “បុត្រសម្ព័ន្ធ” សំដៅដល់ (ពាក់ព័ន្ធនឹងអង្គភាពណាមួយ) អង្គភាពផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល របស់អង្គភាពនោះ។

  • “បទប្បញ្ញត្តិបន្តមានសុពលភាព” សំដៅដល់ប្រការ ១, ២, ៣, ៦, ៨, ៩, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៨, ២០, ២២, ២៣, ២៤, ២៥, ២៦, ២៨ និង ២៩។

  • “គោលដៅដាក់ទណ្ឌកម្ម” មានខ្លឹមសារដូចមានរៀបរាប់នៅក្នុងប្រការ ១៧.១.១៣។

  • “ពន្ធ” សំដៅដល់ ពន្ធ ការដកហូតពន្ធ ការកំណត់យកពន្ធ អាករ ឬការគិតថ្លៃផ្សេងទៀត ឬការកាត់ទុកដែលមានលក្ខណៈស្រដៀងគ្នា (រួមទាំងការពិន័យ ឬការប្រាក់ពាក់ព័ន្ធ)។

  • “ទិន្នន័យភាគីទីបី” មានខ្លឹមសារដូចមានរៀបរាប់នៅក្នុងប្រការ ១៨.៣។

  • “ការធានាអះអាងរបស់អ្នកប្រើប្រាស់” មានខ្លឹមសារដូចដែលបានបញ្ជាក់ នៅក្នុងប្រការ ១៧.១។ និង

  • “ការកែប្រែ” មានខ្លឹមសារដូចមានចែងនៅក្នុងប្រការ ១.៥។

២.២.    ពាក្យ “នៃកម្មវត្ថុនេះ” “នៅក្នុងកម្មវត្ថុនេះ” “នៅលើកម្មវត្ថុនេះ” និង “នៅខាងក្រោមនេះ” និងពាក្យបង្ហាញស្រដៀងគ្នា នៅពេលប្រើប្រាស់នៅក្នុងលក្ខខណ្ឌទាំងនេះ គឺសំដៅលើលក្ខខណ្ឌទាំងនេះទាំងមូល និងមិនសំដៅដល់ការបញ្ញត្តិជាក់លាក់ណាមួយនៃលក្ខខណ្ឌទាំងនេះឡើយ។

២.៣.    ប្រសិនបើបរិបទមិនតម្រូវផ្សេងពីនេះទេ នោះពាក្យដែលបង្ហាញអំពីឯកវចនៈនឹងរួមបញ្ចូលទាំងពហុវចនៈ ហើយពាក្យដែលបង្ហាញអំពីពហុវចនៈក៏រួមបញ្ចូលទាំងឯកវចនៈផងដែរ ហើយពាក្យដែលបង្ហាញអំពីភេទជាក់លាក់ណាមួយគឺរួមបញ្ចូលនូវភេទផ្សេងៗទៀត (ប្រុស ស្រី ឬអភេទ)។

២.៤.    ចំណងជើងនៅក្នុងលក្ខខណ្ឌទាំងនេះត្រូវបានដាក់បញ្ចូលដើម្បីងាយស្រួលអានតែប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់ការបង្កើតលក្ខខណ្ឌទាំងនេះឡើយ។

២.៥.    រាល់កិច្ចការ ឬកាតព្វកិច្ចដែលត្រូវអនុវត្តយោងតាមលក្ខខណ្ឌទាំងនេះ ដែលតម្រូវ ឬត្រូវអនុវត្តនៅថ្ងៃដែលបានកំណត់ គឺត្រូវធ្វើនៅថ្ងៃធ្វើការបន្ទាប់ ប្រសិនបើថ្ងៃដែលត្រូវបំពេញកិច្ចការ ឬកាតព្វកិច្ចនោះត្រូវអនុវត្តនៅចំថ្ងៃដែលមិនមែនជាថ្ងៃធ្វើការ។

២.៦.    ការសំដៅដល់លើលក្ខខណ្ឌទាំងនេះគឺរួមបញ្ចូលលក្ខខណ្ឌអស់ទាំងនេះដែលត្រូវបានកែប្រែ ឬបំពេញបន្ថែមដោយអនុលោមទៅតាមលក្ខខណ្ឌដែលបានកំណត់។ ការសំដៅដល់ប្រការផ្សេងៗ គឺជាការសំដៅដល់ប្រការនៃលក្ខខណ្ឌទាំងនេះ។


ការដាក់បញ្ចូលលក្ខខណ្ឌផ្សេងៗទៀត

៣.១. អ្នកប្រើប្រាស់ទទួលស្គាល់ និងបញ្ជាក់ថា ខ្លួនបានអាន យល់ និងយល់ព្រមចំពោះឯកសារខាងក្រោម ដែលក្រុមហ៊ុនអាចធ្វើការកែប្រែពីពេលមួយទៅពេលមួយទៅតាមការឆន្ទានុសិទ្ធិរបស់ខ្លួន ដែលអ្នកប្រើប្រាស់អាចមើលឃើញនៅលើអ៊ីនធឺហ្វេស (Interface) ដែលត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃលក្ខខណ្ឌ៖

៣.១.១. ការប្រកាសមិនទទួលខុសត្រូវផ្លូវច្បាប់

៣.១.២. តារាងថ្លៃសេវា

៣.១.៣. គោលនយោបាយស្ដីពីឯកជនភាព និងគោលការណ៍ខូឃី

៣.១.៤. ខចែង និងលក្ខខណ្ឌនៃកម្មវិធីណែនាំអតិថិជនថ្មី

៣.១.៥. ខចែង និងលក្ខខណ្ឌសម្រាប់កម្មវិធីសេវាទ្រព្យឌីជីថល និង

៣.១.៦. រាល់លក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត

(ហៅជារួមថា “គោលនយោបាយ”)

៣.២.    ក្រៅពីគោលនយោបាយ ការប្រើប្រាស់ទិដ្ឋភាពជាក់លាក់នៃអ៊ីនធឺហ្វេស (Interface) ឬសេវា (Services) អាចស្ថិតក្រោមខចែង និងលក្ខខណ្ឌបន្ថែម (“លក្ខខណ្ឌបន្ថែម”) ដែលនឹងអនុវត្តជាធរមានពេញលេញ និងមានសុពលភាពនៅពេលដែលយើងធ្វើការជូនដំណឹងដល់អ្នកអំពីលក្ខខណ្ឌបន្ថែមទាំងនេះ។ នៅពេលដែលអ្នកបន្តចូលប្រើប្រាស់អ៊ីនធឺហ្វេស (Interface) និងសេវា (Services) គឺមានន័យថា អ្នកយល់ព្រមចំពោះលក្ខខណ្ឌបន្ថែមទាំងនេះ។

៣.៣.    ក្នុងករណីមានទំនាស់ ឬភាពមិនត្រូវគ្នារវាងខចែងនៃលក្ខខណ្ឌទាំងនេះ និងគោលនយោបាយ នោះខចែងនៃវិសោធនកម្មជាបន្តបន្ទាប់ចំពោះលក្ខខណ្ឌទាំងនេះនឹងមានសុពលភាពលុបលើបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះ ចំណែកបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះនឹងមានសុពលភាពលុបលើគោលនយោបាយ។

ការរៀបចំគណនីមួយ

៤.១. ដើម្បីប្រើប្រាស់សេវា (Services) អ្នកប្រើប្រាស់ត្រូវចុះឈ្មោះប្រើប្រាស់គណនីនៅលើអ៊ីនធឺហ្វេស (Interface)។ ក្រុមហ៊ុនអាចតម្រូវឱ្យអ្នកប្រើប្រាស់ផ្ដល់ព័ត៌មានដែលក្រុមហ៊ុន និងភាគីទីបីពាក់ព័ន្ធអាចជឿជាក់ថា អ្នកប្រើប្រាស់មិនបំពាន ឬប្រឈមនឹងការបំពានច្បាប់ AML ច្បាប់ស្ដីពីការប្រឆាំងការស៊ីសំណូក ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ច្បាប់ CTF និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។ នៅក្នុងដំណើរការចុះឈ្មោះ អ្នកប្រើប្រាស់អាចនឹងត្រូវដាក់បញ្ជូនព័ត៌មាន និងឯកសារ ដើម្បីឱ្យក្រុមហ៊ុនធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងអនុវត្តនីតិវិធីស្ដីពីការត្រួតពិនិត្យដើម្បីស្គាល់អតិថិជនរបស់អ្នក ដើម្បីទប់ស្កាត់ការក្លែងបន្លំ ការលាងសម្អាតប្រាក់ និងការផ្ដល់ហិរញ្ញប្បទានភេរវកម្ម ការក្លែងបន្លំ ឬបទល្មើសហិរញ្ញវត្ថុផ្សេងទៀត (“ដំណើរការ KYC”)។ ក្រុមហ៊ុនអាចស្វែងរកជំនួយពីអ្នកផ្ដល់សេវាភាគីទីបីសម្រាប់ដំណើរការ KYC ហើយអ្នកប្រើប្រាស់ផ្ដល់ឱ្យក្រុមហ៊ុននូវសិទ្ធិក្នុងការចែករំលែកព័ត៌មានទាំងនេះជាមួយអ្នកផ្ដល់សេវាភាគីទីបីដែលពាក់ព័ន្ធ។ អ្នកប្រើប្រាស់ត្រូវបានតម្រូវឱ្យផ្ដល់ភ្លាមៗនូវរាល់ព័ត៌មានដែលបានស្នើរសុំ និងចាំបាច់ដើម្បីបំពេញតាមលក្ខខណ្ឌត្រួតពិនិត្យភាពត្រឹមត្រូវទាំងនេះ រួមមានដូចជា វិញ្ញាបនបត្រកំណត់និវេសនដ្ឋានសារពើពន្ធ និងស្ថានភាពពន្ធក្រោម FATCA, CRS និងច្បាប់ជាធរមានផ្សេងទៀត។

៤.២. ក្រុមហ៊ុនក៏ត្រូវតាមដាន និងវាយតម្លៃជាប្រចាំនូវសកម្មភាពដែលអាចជាការរំលោភបំពានទៅលើច្បាប់ AML ច្បាប់ CTF ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ច្បាប់ស្ដីពីការប្រឆាំងការស៊ីសំណូក និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។ ទោះបីជាមានដំណើរការ KYC យ៉ាងណាក្ដី អ្នកប្រើប្រាស់ត្រូវបានតម្រូវឱ្យផ្ដល់ព័ត៌មាន និងឯកសារបន្ថែម ឬធ្វើសកម្មភាពណាមួយទៅតាមការស្នើសុំរបស់ក្រុមហ៊ុន ឬភាគីទីបីដែលខ្លួនបានតែងតាំងស្របទៅតាមប្រការនេះឱ្យបានជាប់ជាប្រចាំ។

៤.៣.    ក្រុមហ៊ុនអាចមានឆន្ទានុសិទ្ធិក្នុងការបដិសេធក្នុងការបង្កើតគណនី បញ្ឈប់ ឬផ្អាកគណនីរបស់អ្នកប្រើប្រាស់ និងសិទ្ធិរបស់អ្នកប្រើប្រាស់នៅក្នុងការចូលទៅកាន់អ៊ីនធឺហ្វេស (Interface) ឬកម្រិតចំនួនគណនីដែលអ្នកប្រើប្រាស់អាចមាន។ សិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងការចូលទៅកាន់សេវា (Services) មួយ ឬច្រើន និងចំនួនកំណត់ដែលអាចអនុវត្តចំពោះអ្នកប្រើប្រាស់ អាចនឹងត្រូវកែសម្រួលដោយសារព័ត៌មានដែលប្រមូលបានពីអ្នកប្រើប្រាស់។

៤.៤.    តាមរយៈការបង្កើតគណនីនៅលើអ៊ីនធឺហ្វេស (Interface) អ្នកប្រើប្រាស់យល់ព្រមឱ្យក្រុមហ៊ុន
ដៃគូសម្ព័ន្ធរបស់ក្រុមហ៊ុន និងអ្នកផ្ដល់សេវាភាគីទីបី ធ្វើការប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀតដែលបានដាក់ជូនក្រុមហ៊ុន សម្រាប់គោលបំណងប្រើប្រាស់សេវានេះ។ ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងការកំណត់ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មានចែងនៅក្នុងគោលនយោបាយស្ដីពីឯកជនភាពរបស់ក្រុមហ៊ុន។

វិសាលភាពសេវា (Services)

៥.១. ការប្រើប្រាស់សេវា (Services) គឺតម្រូវឱ្យអ្នកប្រើប្រាស់បង្កើតគណនីនៅលើអ៊ីនធឺហ្វេស (Interface) ដែលផ្ដល់ សិទ្ធិឱ្យអ្នកប្រើប្រាស់ចូលទៅកាន់សេវា (Services) ដូចខាងក្រោម អាស្រ័យទៅលើសិទ្ធិ និងលក្ខខណ្ឌមួយចំនួនដែលបានបំពេញ ដែលរួមមាន៖

៥.១.១. ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងទ្រព្យសកម្មឌីជីថលទៅជារូបិយប័ណ្ណ Fiat ឬទ្រព្យសកម្មឌីជីថលផ្សេងទៀត និងបំប្លែងរូបិយប័ណ្ណ Fiat ទៅជាទ្រព្យសកម្មឌីជីថលនៅក្នុងប្រតិបត្តិការជាមួយក្រុមហ៊ុន។

៥.១.២.    ការផ្ដល់សិទ្ធិចូលទៅកាន់ភ្លែតហ្វមមួយដែលអ្នកប្រើប្រាស់អាចចូលរួមក្នុងការជួញដូរទ្រព្យសកម្មឌីជីថលដោយគ្មានវេជ្ជបញ្ជា និង

៥.១.៣. ការផ្ដល់សិទ្ធិចូលទៅកាន់ភ្លែតហ្វមផ្លាស់ប្ដូរសម្រាប់ទ្រព្យសកម្មឌីជីថល។

៥.២. ក្រុមហ៊ុនអាចបដិសេធមិនទទួលយកប្រាក់បញ្ញើដែលផ្ដល់ដោយអ្នកប្រើប្រាស់ ប្រសិនបើចំនួនទឹកប្រាក់ដែលបានដាក់មិនគ្រប់តាមលក្ខខណ្ឌអប្បបរមាដែលកំណត់ដោយក្រុមហ៊ុនពីពេលមួយទៅពេលមួយ។

៥.៣. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរវិសាលភាព និងការផ្ដល់សេវា (Services) ហើយអាចផ្អាក ឬ បញ្ចប់សេវា (Services) ណាមួយ ទៅឆន្ទានុសិទ្ធិរបស់ខ្លួន និងដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់។

៥.៤. អ្នកប្រើប្រាស់ទទួលស្គាល់ថាសេវា (Services) អាចមានមុខងារសេវាមួយចំនួនរបស់ភាគីទីបី ហើយយល់ព្រមថា ដើម្បីប្រើប្រាស់មុខងាររបស់ភាគីទីបីទាំងនេះ អ្នកប្រើប្រាស់ត្រូវយល់ព្រមគោរពតាមលក្ខខណ្ឌ ក៏ដូចជាគោលនយោបាយផ្សេងទៀតរបស់អ្នកផ្ដល់មុខងារជាភាគីទីបី យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយអ្នកផ្ដល់មុខងារជាភាគីទីបី ផ្ដល់ព័ត៌មាន និងឯកសារដែលអ្នកផ្ដល់មុខងារជាភាគីទីបីបានស្នើសុំ និងសហការជាមួយ ឬធ្វើសកម្មភាពណាមួយស្របតាមការកំណត់សមហេតុផលរបស់អ្នកផ្ដល់មុខងារជាភាគីទីបី ដើម្បីទទួលសេវាពីភាគីទីបីទាំងនេះ។ អ្នកប្រើប្រាស់យល់ព្រមបន្ថែមទៀតថា ក្រុមហ៊ុនមិនធ្វើការធានា ឬអះអាង ណាមួយលើអតិ្ថភាពនៃមុខងារជាភាគីទីបីទាំងនេះ ហើយអ្នកផ្ដល់មុខងារជាភាគីទីបីអាចឈប់ផ្ដល់មុខងារទាំងនេះ ឬឈប់ដាក់ឱ្យប្រើប្រាស់មុខងារទាំងនេះគ្រប់ពេលវេលា។ ក្នុងករណីដែលមុខងាររបស់ភាគីទីបីពុំមានផ្ដល់ជូន នោះអ្នកប្រើប្រាស់ពុំមានសិទ្ធិទទួលបានសំណង ការបញ្ចុះថ្លៃ ឬសំណងផ្សេងទៀតឡើយ ហើយក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការខាតបង់ណាមួយដែលកើតឡើងចំពោះអ្នកប្រើប្រាស់ឡើយ។ ក្រុមហ៊ុនមិនធ្វើការធានាអះអាង ឬសន្យាណាមួយ ហើយមិនទទួលខុសត្រូវ ឬពុំមានកាតព្វកិច្ចណាមួយពាក់ព័ន្ធនឹង
ខ្លឹមសារ ឬការប្រើប្រាស់មុខងាររបស់ភាគីទីបីឡើយ។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះទំនាស់ក្នុងកិច្ចសន្យា ឬក្រៅកិច្ចសន្យាណាមួយរវាងអ្នកប្រើប្រាស់ និងអ្នកផ្ដល់មុខងារជាភាគីទីបីឡើយ។

ទីភ្នាក់ងារ

ក្រុមហ៊ុនមិនបំពេញតួនាទីជាភ្នាក់ងារនៅក្នុងប្រតិបត្តិការដែលធ្វើឡើងតាមរយៈការជួញដូរនៅលើអ៊ីនធឺហ្វេស (Interface) ឡើយ។ ទោះជាបីយ៉ាងណា មានតែសេវា (Services) មួយចំនួនដែលក្រុមហ៊ុនចាត់ចែង និងអនុវត្តកិច្ចសន្យាក្នុងចំណោមភាគីដែលចូលរួមក្នុងសកម្មភាពនៅលើអ៊ីនធឺហ្វេស (Interface)។



ការបង្ហាញព័ត៌មាន

៧.១.    អ្នកប្រើប្រាស់ធានាអះអាង និងទទួលខុសត្រូវថា រាល់ព័ត៌មានដែលអ្នកប្រើប្រាស់បានផ្ដល់ជូនក្រុមហ៊ុននៅពេលណាមួយគឺជាព័ត៌មានពិត ពេញលេញ ត្រឹមត្រូវ ជាព័ត៌មានបច្ចុប្បន្ន និងគ្មានលក្ខណៈបំភាន់នៅក្នុងទិដ្ឋភាពសំខាន់ណាមួយឡើយ។

៧.២.    អ្នកប្រើប្រាស់សន្យារក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងអស់នេះដើម្បីរក្សាភាពត្រឹមត្រូវ ភាពពេញលេញ សុក្រឹតភាព បច្ចុប្បន្នភាព និងមិនបង្កឱ្យមានការយល់ច្រឡំនៅក្នុងទិដ្ឋភាពជាសារវន្តណាមួយឡើយ។ អ្នកប្រើប្រាស់សន្យាជូនដំណឹងភ្លាមៗដល់ក្រុមហ៊ុនអំពីការផ្លាស់ប្ដូរព័ត៌មានណាមួយពាក់ព័ន្ធ ដែលបានផ្ដល់ជូនក្រុមហ៊ុននៅក្នុងការផ្ដល់សេវា (Services) របស់ក្រុមហ៊ុន។

៧.៣.    អ្នកប្រើប្រាស់សន្យាដោយគ្មានការកែប្រែក្នុងការជូនក្រុមហ៊ុនភ្លាមៗនូវព័ត៌មាន និង/ឬឯកសារណាមួយ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុនពីមួយពេលទៅមួយពេល។ អ្នកប្រើប្រាស់អនុញ្ញាត និងយល់ព្រមយ៉ាងច្បាស់លាស់ និងដោយគ្មានការកែប្រែដើម្បីឱ្យក្រុមហ៊ុន និងបុគ្គលិករបស់ក្រុមហ៊ុន និង/ឬបុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន ផ្ដល់ព័ត៌មាន និងឯកសារណាមួយដែលអ្នកប្រើប្រាស់បានផ្ដល់ជូន ដែលអាចមានការទាមទារ ស្របទៅតាមដំណើរការ KYC ណាមួយ។ 

៧.៤.    អ្នកប្រើប្រាស់ត្រូវគោរពតាមការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការត្រួតពិនិត្យភាពត្រឹមត្រូវរបស់អតិថិជន និងលក្ខខណ្ឌប្រឆាំងការសម្អាតប្រាក់ផ្សេងៗទៀត ដែលក្រុមហ៊ុនអាចធ្វើការទាមទារពីពេលមួយទៅពេលមួយ។

សុវត្ថិភាពគណនី

៨.១.    អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពទាំងឡាយដែលកើតឡើងពាក់ព័ន្ធនឹងគណនីដែលបានកំណត់ និងដែលខ្លួនកំពុងប្រើប្រាស់ រួមទាំងព័ត៌មានទាំងអស់ដែលបានដាក់ជូនក្រុមហ៊ុន ទាំងព័ត៌មានដែលត្រូវបានបង្ហោះជាសាធារណៈនៅលើអ៊ីនធឺហ្វេស (Interface) និងព័ត៌មានដែលបានបញ្ជូនជាឯកជន។

៨.២. អ្នកប្រើប្រាស់ត្រូវ (ក) ជូនដំណឹងដល់ក្រុមហ៊ុនភ្លាមៗអំពីការប្រើប្រាស់លេខកូដសម្ងាត់ ឬការកំណត់គណនីដោយគ្មានការអនុញ្ញាត ឬការបំពានលើសុវត្ថិភាពណាមួយផ្សេងទៀត និង (ខ) ត្រូវចាកចេញភ្លាមៗពីគណនីពេលបញ្ចប់វគ្គ (session) នីមួយៗ។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងដោយសារការមិនគោរពតាមប្រការ ៨ នេះឡើយ។

បម្រាមលើការប្រើប្រាស់

៩.១.  អ្នកប្រើប្រាស់មិនអាច៖

៩.១.១. ប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services) ដើម្បីក្លែងបន្លំប្រភពដើម ឬលក្ខខណ្ឌនៃផលខុសច្បាប់ ឬដើម្បីធ្វើប្រតិបត្តិការ ឬដោះស្រាយ រូបិយប័ណ្ណ Fiat ខុសច្បាប់ ឬទ្រព្យសកម្មឌីជីថល មូលនិធិ ទ្រព្យសម្បត្តិ ឬផលខុសច្បាប់។

៩.១.២. ប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា  (Services) ខុស ដោយមិនត្រឹមត្រូវ ដែលសកម្មភាពនេះបណ្ដាលឱ្យក្រុមហ៊ុនត្រូវបានហាមឃាត់ រងការពិន័យ ឬរងទណ្ឌកម្មយោងតាមច្បាប់ពាក់ព័ន្ធណាមួយ រួមមានជាអាទ៌ ច្បាប់ AML, ច្បាប់ CTF, ច្បាប់ស្ដីពីការប្រឆាំងការសូកប៉ាន់ ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ឬបណ្ដាលឱ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យផ្នែកច្បាប់ណាមួយឡើយ។

៩.១.៣. ប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services)  ដើម្បីជួយសម្រួល អនុម័ត បញ្ចៀស ជៀសវាង ឬគេចចេញពីការអនុវត្តច្បាប់ពាក់ព័ន្ធ រួមមានដូចជា ច្បាប់ AML ច្បាប់ CTF ច្បាប់ស្ដីពីការប្រឆាំងការស៊ីសំណូក និងច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ជាដើម។

៩.១.៤. ប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services) ដើម្បីបញ្ចៀសពន្ធនៅក្រោមយុត្តាធិការណាមួយដែលអនុវត្តចំពោះអ្នកប្រើប្រាស់ អ៊ីនធឺហ្វេស (Interface) ឬសេវា (Services)។

៩.១.៥. ធ្វើការជួញដូរនៅលើអ៊ីនធឺហ្វេស (Interface) ឬប្រើប្រាស់សេវា (Services) ណាមួយ ដោយប្រើប្រាស់មធ្យោបាយផ្សេងទៀតក្រៅពីរូបិយប័ណ្ណ Fiat ទ្រព្យសកម្មឌីជីថល មូលនិធិ កូនសោ (keys) ឬទ្រព្យសម្បត្តិដែលអ្នកប្រើប្រាស់បានទទួលដោយស្របច្បាប់ និងជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់។

៩.១.៦. ប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services) ដើម្បីជ្រៀតជ្រែក ឬធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬកាតព្វកិច្ចរបស់ក្រុមហ៊ុន ឬសិទ្ធិ ឬកាតព្វកិច្ចរបស់អ្នកប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬភាគីទីបីណាមួយផ្សេងទៀត។

៩.១.៧. ធ្វើការជួញដូរដោយប្រើព័ត៌មានបំភាន់ ឬព័ត៌មានមិនត្រឹមត្រូវដែលបង្ហាញដល់អ៊ីនធឺហ្វេស (Interface) ឬក្រុមហ៊ុន ឬទាញយកប្រយោជន៍ពីបញ្ហាបច្ចេកទេស ដំណើរការ ខុសប្រក្រតី ការមិនបានអនុវត្ត ការពន្យារពេល កំហុស ឬការរំលោភលើវិធានសុវត្ថិភាព។

៩.១.៨. ប្រើអ៊ីនធឺហ្វេស (Interface) ឬសេវា (Services) ដើម្បីធ្វើសកម្មភាពណាមួយដែលបង្កការខូចខាតចំពោះ ក្រុមហ៊ុន ឬអ្នកប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ផ្សេងទៀត ឬភាគីទីបីណាមួយផ្សេងទៀត។

៩.១.៩. ក្លែងបន្លំព័ត៌មានគណនី ការចុះឈ្មោះ ការដោះដូរ ឬរដ្ឋបាលដែលបានផ្ដល់ជូនក្រុមហ៊ុន។

៩.១.១០.    ក្លែងបន្លំ ឬមិនដាក់បញ្ចូលនូវព័ត៌មានជាសារវន្តណាមួយ ឬផ្ដល់ព័ត៌មានបំភាន់ ឬព័ត៌មានមិនត្រឹមត្រូវតាមការស្នើសុំរបស់ក្រុមហ៊ុន រួមទាំងនៅពេលចុះឈ្មោះ ឬនៅក្នុងពេលផ្ដល់
សេវា (Services) ណាមួយដល់អ្នក។

៩.១.១១.    ការធ្វើ reverse-engineer, decompile, ឬ disassemble កម្មវិធីណាមួយដែលកំពុងដំណើរការនៅលើ អ៊ីនធឺហ្វេស (Interface)។

៩.១.១២.    បង្កឱ្យមានព្យសនកម្ម ឬព្យាយាមបង្កការខូចខាតដល់ក្រុមហ៊ុន ឬភាគីទីបីណាមួយតាម
រយៈសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងការចូលទៅកាន់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services)។

៩.១.១៣.    មានគណនីលើសពីមួយសម្រាប់រូបិយប័ណ្ណ Fiat នីមួយៗ ដែលដំណើរការនៅលើ
អ៊ីនធឺហ្វេស (Interface)។

៩.១.១៤.    ប្រសិនបើអ្នកប្រើប្រាស់ត្រូវបានហាមឃាត់ ឬការដាក់កំហិតយោងតាមលក្ខខណ្ឌទាំងនេះ សូមចូលទៅកាន់អ៊ីនធឺហ្វេស (Interface) ឬប្រើប្រាស់សេវា (Services) ណាមួយដោយប្រើប្រាស់បណ្តាញឯកជន តាមប្រព័ន្ធអនឡាញ សេវាប្រូកស៊ី ឬសេវាភាគីទីបីផ្សេងទៀត ណិតវើក ឬផលិតផលដែលអាចក្លែងបន្លំអាសយដ្ឋាន IP ឬទីតាំងរបស់អ្នកប្រើប្រាស់ ឬចូលទៅកាន់អ៊ីនធឺហ្វេស (Interface) ឬប្រើប្រាស់សេវា (Services) ក្នុងទម្រង់មួយដែលត្រូវស្ថិតនៅក្រោមយុត្តាធិការជាប់បម្រាម ឬមន្រ្តីរដ្ឋាភិបាល ឬតុលាការនៅក្នុងដែនយុត្តា
ធិការនោះ។ ឬ

៩.១.១៥.    ទាញយកប្រយោជន៍ ប្រើប្រាស់ដោយក្លែងបន្លំ ឬបំពានលើកំហុសបច្ចេកទេសណាមួយនៃអ៊ីនធឺហ្វេស (Interface)។ ករណីនេះរួមមានដូចជា ការចូលរួមក្នុងការជួញដូរដោយផ្អែកលើការដឹង ឬការទាញយកប្រយោជន៍ពីកំហុស ឬភាពមិនប្រក្រតីណាមួយ ឬចូលរួមក្នុងសកម្មភាពដែលបង្អាក់ដល់ប្រតិបត្តិការធម្មតារបស់ភ្លែតហ្វម ឬទាញយកប្រយោជន៍ពីកំហុសដែលបណ្តាលឱ្យមានភាពខុសគ្នា ឬភាពមិនត្រឹមត្រូវនៃថ្លៃជាបណ្តោះអាសន្ន។

៩.១.១៦.    បំពាន បង្កឱ្យមានការបំពាន ឬសមគំនិត ឬការប៉ុនប៉ងរំលោភលើលក្ខខណ្ឌទាំងនេះ ឬច្បាប់ពាក់ព័ន្ធ។

៩.២.    ការប្រើប្រាស់ណាមួយដូចដែលបានរៀបរាប់នៅក្នុងប្រការ ៩.១ គឺជា “ការប្រើប្រាស់ដែលហាមឃាត់”។ ប្រសិនបើក្រុមហ៊ុនកំណត់ថា អ្នកប្រើប្រាស់បានចូលរួមនៅក្នុងការប្រើប្រាស់ដែលហាមឃាត់ណាមួយ នោះក្រុមហ៊ុនអាចដោះស្រាយការប្រើប្រាស់ដែលហាមឃាត់ទាំងនេះ តាមរយៈការដាក់ទណ្ឌកម្មដែលសមស្រប ទៅឆន្ទានុសិទ្ធិផ្ដាច់មុខ និងដាច់ខាតរបស់ខ្លួន។ ការដាក់ទណ្ឌកម្មទាំងនេះអាចរួមមានដូចជា ការរាយការណ៍ទៅកាន់រដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ណាមួយ ឬអាជ្ញាធរផ្សេងទៀត ដោយពុំចាំបាច់ ជូនដំណឹងដល់អ្នកប្រើប្រាស់អំពីរបាយការណ៍ទាំងនេះ ការផ្អាក ឬការបញ្ឈប់មិនឱ្យអ្នកប្រើប្រាស់ចូលប្រើប្រាស់សេវា (Services) ណាមួយ។ ក្រុមហ៊ុនមានឆន្ទានុសិទ្ធិធ្វើសកម្មភាពណាមួយដែលខ្លួនយល់ថាសមស្រប ដើម្បីអនុវត្តតាមច្បាប់ជាធរមាន ឬច្បាប់នៃយុត្តាធិការណាមួយផ្សេងទៀត។ ក្រៅពីនេះ ប្រសិនបើសកម្មភាព ឬភាពអសកម្មរបស់អ្នកប្រើប្រាស់បណ្ដាលឱ្យក្រុមហ៊ុនមានការខាតបង់ផ្នែកសេដ្ឋកិច្ច នោះអ្នកប្រើប្រាស់ត្រូវទូទាត់ប្រាក់ទៅឱ្យក្រុមហ៊ុន ដើម្បីទូទាត់ក្រុមហ៊ុនគ្រប់ចំនួន រួមមានជាអាទ៌ ប្រាក់ពន្ធ ឬប្រាក់ពិន័យដែលអាចនឹងកំណត់ឱ្យក្រុមហ៊ុនត្រូវបង់។


១០. សិទ្ធិរបស់ក្រុមហ៊ុន

១០.១. ក្រុមហ៊ុនរក្សាសិទ្ធិគ្រប់ពេលវេលា និងពីពេលមួយទៅពេលមួយ ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន នៅក្នុងការកែប្រែ ឬបញ្ឈប់សេវា (Services) (ឬផ្នែកណាមួយនៃសេវា រួមទាំងការបញ្ជូនសម្ភារៈ ឬឯកសារពាក់ព័ន្ធ) ជាបណ្ដោះអាសន្ន ឬជាអចិន្រ្តៃយ៍ ដោយមាន ឬគ្មានការជូនដំណឹងជាមុន។ ក្រុមហ៊ុនរក្សាសិទ្ធិ គ្រប់ពេលវេលា និងពីពេលមួយទៅពេលមួយ ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន នៅក្នុងការផ្លាស់ប្ដូរ ឬបញ្ចប់មាតិកា ឬមុខងារណាមួយដែលមាននៅលើអ៊ីនធឺហ្វេស (Interface) ដោយពុំចាំបាច់មានការជូនដំណឹង។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ ឬភាគីទីបីណាមួយសម្រាប់ការកែប្រែ ការផ្អាក ឬការបញ្ឈប់សេវា (Services) មាតិកា ឬមុខងារដែលមាននៅលើអ៊ីនធឺហ្វេស (Interface) ឡើយ។

១០.២.ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធមិនដំណើរការ ឬលុបចោលប្រតិបត្តិការមិនទាន់សម្រេចណាមួយដែលបានធ្វើឡើងតាមសេវា (Services) ស្របទៅតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ខ្លួន ឬតាមការកំណត់របស់ច្បាប់ ឬឆ្លើយតបចំពោះដីកាតុលាការ ឬបទបញ្ជារបស់រដ្ឋាភិបាលដែលត្រូវអនុវត្តផ្សេងទៀត ឬអនុវត្តដែនកំណត់ប្រតិបត្តិការ។ ក្រុមហ៊ុនមិនអាចត្រឡប់ក្រោយនូវប្រតិបត្តិការដែលបានផ្សាយទៅដល់បណ្តាញរូបិយប័ណ្ណឌីជីថលឡើយ។ សេវា (Services) ត្រូវបានផ្ដល់ជូនសម្រាប់តែករណីពាក់ព័ន្ធនឹងទ្រព្យឌីជីថលទាំងឡាយដែលក្រុមហ៊ុនសម្រេចគាំទ្រទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ។ ទ្រព្យសកម្មឌីជីថលដែលក្រុមហ៊ុនគាំទ្រអាចមានការផ្លាស់ប្ដូរពីពេលមួយទៅពេលមួយ។ ក្រុមហ៊ុនពុំមានទំនួលខុសត្រូវពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើប្រាស់សេវា (Services) សម្រាប់ទ្រព្យសកម្មឌីជីថលដែលក្រុមហ៊ុនមិនគាំទ្រឡើយ។

១០.៣.ប្រព័ន្ធដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់សេវា (Services) របស់ខ្លួន និងអ៊ីនធឺហ្វេស (Interface) អាចជួបប្រទះដែនកំណត់ផ្នែកបច្ចេកទេស ឬដែនកំណត់ផ្សេងទៀត ហើយប្រព័ន្ធហាដវែរកុំព្យូទ័រ និងទំនាក់ទំនងអាចជួបប្រទះការអានខាន។ លើសពីនេះ ក្រុមហ៊ុនអាចបន្តកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនេះ ដើម្បីសម្រួលដល់កម្រិតនៃការប្រើប្រាស់អ៊ីនធឺហ្វេស (Interface)។ លើសពីនេះ ក្រុមហ៊ុនអាចបន្ថែមមុខងារ និងលក្ខណៈដំណើរការបន្ថែមដល់សេវា (Services) និង/ឬអ៊ីនធឺហ្វេស (Interface) របស់ខ្លួន ដែលអាចបណ្តាលឱ្យមានភាពចាំបាច់ក្នុងការអភិវឌ្ឍ ឬផ្ដល់អាជ្ញាប័ណ្ណដល់
បច្ចេកវិទ្យាបន្ថែម។ ការកើនឡើងនូវការប្រើប្រាស់សេវា (Services) ឬអ៊ីនធឺហ្វេស (Interface) ឬការកើនឡើងនូវបរិមាណប្រតិបត្តិការតាមរយៈប្រព័ន្ធដំណើរការរបស់សេវា (Services) ឬអ៊ីនធឺហ្វេស (Interface) ឬការផ្ដល់នូវមុខងារ ឬលក្ខណៈដំណើរការថ្មីៗអាចបណ្តាលឱ្យមានការរំខានដល់ប្រព័ន្ធដែលមិនអាចដឹងមុន ពេលវេលាឆ្លើយតបយឺតយ៉ាវ ការធ្លាក់ចុះនូវកម្រិតសេវាអតិថិជន និងការពន្យារពេលរាយការណ៍ព័ត៌មានហិរញ្ញវត្ថុដែលត្រឹមត្រូវ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយឡើយ។

១០.៤.    នៅក្នុងកាលៈទេសៈមួយចំនួន ក្រុមហ៊ុនអាចមានភាពចាំបាច់ក្នុងការទាញយកព័ត៌មានមួយចំនួនពីកន្លែងផ្ទុកអ៊ហ្វឡាញ ដើម្បីធ្វើប្រតិបត្តិការឱ្យស្របតាមសេវា (Services)។ អ្នកប្រើប្រាស់ទទួលស្គាល់ និងយល់ព្រមថា ប្រតិបត្តិការដែលសម្របសម្រួលដោយក្រុមហ៊ុនអាចនឹងត្រូវពន្យារពេល។

១០.៥.    ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការដាក់កម្រិតប្រតិបត្តិការលើអ្នកប្រើប្រាស់ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយអនុលោមតាមខចែងនៃលក្ខខណ្ឌទាំងនេះ។

១១ការទូទាត់ប្រាក់ជូនក្រុមហ៊ុន

១១.១.    ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការទាមទារថ្លៃសេវា ថ្លៃប្រតិបត្តិការ ឬថ្លៃផ្សេងៗពាក់ព័ន្ធនឹងគណនីអសកម្មណាមួយពីអ្នកប្រើប្រាស់។ ថ្លៃសេវាទាំងនេះអាចមានការកែប្រែពីពេលមួយទៅពេលមួយ ហើយព័ត៌មានលម្អិតនៃថ្លៃសេវា ឬថ្លៃប្រតិបត្តិការទាំងនេះនឹងមានកំណត់នៅក្នុងតារាងថ្លៃសេវា។

១១.២.យោងទៅតាមច្បាប់ជាធរមានទាំងអស់ ការទូទាត់ជារូបិយប័ណ្ណ Fiat ដែលអ្នកប្រើប្រាស់ត្រូវធ្វើឡើងសម្រាប់សេវា (Services) នេះ គឺត្រូវទូទាត់ក្រុមហ៊ុនជារូបិយប័ណ្ណ Fiat ទៅតាមការណែនាំរបស់ក្រុមហ៊ុនចំពោះអ្នកប្រើប្រាស់ពីពេលមួយទៅពេលមួយ។

១១.៣.ប្រសិនបើអ្នកប្រើប្រាស់ពុំបានធ្វើការទូទាត់នៅពេលដល់កំណត់ត្រូវទូទាត់ទេ នោះនឹងមានការគិតអត្រាការប្រាក់ ១២% ក្នុងមួយឆ្នាំទៅលើទឹកប្រាក់មិនទាន់ទូទាត់រហូតដល់ការខកខានបង់ប្រាក់នេះត្រូវបានដោះស្រាយ។


១២ពន្ធ

១២.១. អ្នកប្រើប្រាស់ទទួលខុសត្រូវទាំងស្រុងក្នុងការកំណត់ថាតើ ពន្ធណាខ្លះត្រូវអនុវត្តចំពោះប្រតិបត្តិការដែលធ្វើឡើងដោយអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់សេវា (Services) ហើយត្រូវអនុវត្តនៅក្នុងកម្រិតណា ហើយត្រូវកាត់ទុក ប្រមូល រាយការណ៍ និងផ្ទេរប្រាក់ពន្ធនៅក្នុងចំនួនត្រឹមត្រូវជូនអាជ្ញាធរពន្ធដារពាក់ព័ន្ធ។

១២.២. ប្រសិនបើអ្នកប្រើប្រាស់ ឬបុគ្គលផ្សេងទៀត (ទោះជា ឬមិនមែនជាភាគី ឬតាងនាមភាគីនៃលក្ខខណ្ឌទាំងនេះ) ត្រូវកាត់ ឬកាត់ទុកទៅតាមការកំណត់របស់ច្បាប់ពាក់ព័ន្ធនូវប្រាក់ពន្ធ ឬទឹកប្រាក់ផ្សេងទៀតពីទឹកប្រាក់សរុបដែលបានទូទាត់ ឬដែលត្រូវទូទាត់ដោយ ឬដែលបានទទួល ឬត្រូវទទួលពីអ្នកប្រើប្រាស់ស្របតាមលក្ខខណ្ឌទាំងនេះ នោះអ្នកប្រើប្រាស់ត្រូវបង់ទឹកប្រាក់បន្ថែមទាំងនេះតាមការចាំបាច់ ដើម្បីធានាថា ក្រុមហ៊ុនទទួលបានទឹកប្រាក់សរុបនៅកាលបរិច្ឆេទកំណត់ និងរក្សាទុក (ដោយពុំមានបន្ទុកណាមួយក្រៅពី ពន្ធលើប្រាក់ចំណូលសរុប) នូវទឹកប្រាក់សរុបសុទ្ធដែលស្មើនឹងចំនួនដែលខ្លួនដែលនឹងត្រូវទទួលបាន ហើយត្រូវចំនួនដែលបានរក្សាទុកនេះពុំត្រូវមាន ឬបានធ្វើការកាត់ ឬកាត់ទុកទាំងនេះឡើយ។

១២.៣. អ្នកប្រើប្រាស់ត្រូវ (ក) ធ្វើការទូទាត់ និង (ខ) ក្នុងរយៈពេលបី (៣) ថ្ងៃធ្វើការបន្ទាប់ពីមានការទាមទារ ត្រូវផ្ដល់សំណងដល់ក្រុមហ៊ុនសម្រាប់ការចំណាយ ការខាតបង់ ឬបន្ទុក ដែលក្រុមហ៊ុន (តាមឆន្ទានុសិទ្ធិរបស់ខ្លួន) កំណត់ថា ត្រូវបានទទួលរង (ដោយផ្ទាល់ ឬដោយប្រយោល) ដោយក្រុមហ៊ុនសម្រាប់ ឬដោយសារពន្ធពាក់ព័ន្ធនឹងទឹកប្រាក់ដែលបានទទួល ឬត្រូវទទួល (ឬទឹកប្រាក់ដែលចាត់ទុកថា បានទទួល ឬត្រូវទទួល) នៅក្រោមលក្ខខណ្ឌទាំងនេះ។

១៣រយៈពេល និងការបញ្ចប់

១៣.១. រយៈពេលនៃលក្ខខណ្ឌទាំងនេះត្រូវចាប់ផ្តើមនៅថ្ងៃដែលលក្ខខណ្ឌទាំងនេះត្រូវបានអ្នកប្រើប្រាស់ទទួលយក និងបញ្ចប់នៅពេល៖

១៣.១.១. មានការព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សររវាងអ្នកប្រើប្រាស់ និងក្រុមហ៊ុននៅក្នុងបញ្ចប់លក្ខខណ្ឌទាំងនេះ។ ឬ

១៣.១.២. ត្រូវបានក្រុមហ៊ុនបញ្ឈប់ជាឯកតោភាគី (i) នៅពេលព្រឹត្តិការណ៍កំហុសកើតឡើង
ដដែលៗ (ដូចដែលបានកំណត់ខាងក្រោម) ឬ (ii) ប្រសិនបើក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់តាមឆន្ទានុសិទ្ធិរបស់ខ្លួន។

១៣.២. សម្រាប់គោលបំណងនៃលក្ខខណ្ឌទាំងនេះ “ព្រឹត្តិការណ៍កំហុស” សំដៅដល់ព្រឹត្តិការណ៍ណាមួយខាងក្រោម៖

១៣.២.១.    ការខកខានរបស់អ្នកប្រើប្រាស់នៅក្នុងការទូទាត់នៅថ្ងៃដល់កំណត់ត្រូវបង់នូវទឹកប្រាក់ដែលត្រូវទូទាត់ស្របតាមលក្ខខណ្ឌទាំងនេះទៅតាមរបៀបនៃការទូទាត់ដែលនៅក្នុងនោះទឹកប្រាក់ត្រូវបានបង្ហាញថាត្រូវទូទាត់ ប្រសិនបើ៖

១៣.២.២. ការខកខានទូទាត់មិនមែនបណ្តាលមកពីកំហុសផ្នែករដ្ឋបាល ឬបច្ចេកទេស។ និង

១៣.២.៣. ការទូទាត់ត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប្រាំ (៥) ថ្ងៃធ្វើការបន្ទាប់ពីថ្ងៃផុតកំណត់ត្រូវទូទាត់។

១៣.២.៤. ការខកខានរបស់អ្នកប្រើប្រាស់នៅក្នុងការអនុវត្ត ឬការអនុលោមតាមការព្រមព្រៀង ឬការយល់ព្រមដែលមាននៅក្នុងលក្ខខណ្ឌទាំងនេះ (ក្រៅពីលក្ខខណ្ឌដែលបានលើកឡើងនៅក្នុងប្រការ ១៤.២) ហើយក្នុងករណីមានការរំលោភបំពានណាមួយដែល អាចដោះស្រាយបាន ការរំលោភបំពានទាំងនេះមិនត្រូវបានដោះស្រាយនៅក្នុងរយៈពេលបី (៣) ថ្ងៃធ្វើការ ឬរយៈពេលផ្សេងទៀតទៅតាមការកំណត់របស់ក្រុមហ៊ុន។

១៣.២.៥.    ប្រសិនបើការអះអាង ឬការធានាណាមួយដែលធ្វើឡើងដោយអ្នកប្រើប្រាស់នៅក្នុងលក្ខខណ្ឌទាំងនេះមិនពិត ឬត្រូវបានបង្ហាញថាមិនពិត មិនត្រឹមត្រូវ ឬការបំភាន់នៅក្នុងលក្ខណៈធ្ងន់ធ្ងរនៅពេលដែលធ្វើការអះអាង ឬចាត់ទុកថាបានធ្វើការអះអាង។

១៣.២.៦.    អ្នកប្រើប្រាស់ផ្អាក ឬឈប់ធ្វើប្រតិបត្តិការ (ឬគំរាមផ្អាក ឬឈប់ធ្វើប្រតិបត្តិការ) អាជីវកម្មរបស់ខ្លួនទាំងស្រុង ឬនៅក្នុងចំណែកសំខាន់ណាមួយ។

១៣.២.៧. ក្រុមហ៊ុនគិតថា ស្ថានភាព ឬកាលៈទេសៈណាមួយមាន ឬទំនងជានឹងមានផលប៉ះពាល់អវិជ្ជមានជាសារវន្ត។

១៣.២.៨. អ្នកប្រើប្រាស់ធ្វើសកម្មភាពក្លែងបន្លំ ឬអំពើមិនស្មោះត្រង់ និង/ឬទង្វើនៅក្នុងលក្ខណៈណាមួយដែលផ្ទុយទៅនឹងផលប្រយោជន៍របស់ក្រុមហ៊ុន។

១៣.២.៩.    មានករណីអសោធនភាពកើតឡើងចំពោះអ្នកប្រើប្រាស់។ សម្រាប់គោលបំណងនៃផ្នែកនេះ “ករណីអសោធនភាព” សំដៅដល់ការកើតឡើងនៃព្រឹត្តិការណ៍ណាមួយដូចខាងក្រោម ប៉ុន្តែប្រការ ១៤.២.៧ នេះមិនត្រូវអនុវត្តចំពោះការស្នើសុំបិទអាជីវកម្ម ឬពាក្យស្នើសុំដែលគ្មានមូលហេតុត្រឹមត្រូវ ហើយត្រូវបានទម្លាក់ចោល ផ្អាក ឬបដិសេធនៅក្នុងរយៈពេលម្ភៃមួយ (២១) ថ្ងៃ បន្ទាប់ពីចាប់ផ្តើម៖

១៣.១.១.១. ពាក្យស្នើសុំត្រូវបានបង្ហាញ ឬការប្រជុំត្រូវបានធ្វើឡើងដើម្បីពិចារណារកដំណោះស្រាយ ឬវិធានការផ្សេងទៀតត្រូវបានអនុវត្តដោយបុគ្គល ដែលមានគំនិតចង់បិទអាជីវកម្មរបស់អ្នកប្រើប្រាស់ ឬដាក់អ្នកប្រើប្រាស់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការ។

១៣.១.១.២. អ្នកប្រើប្រាស់សម្រេចចិត្តបិទអាជីវកម្មខ្លួនឯង ឬរំលាយខ្លួនឯង។

១៣.១.១.៣. ការតែងតាំងអ្នកជម្រះបញ្ជី ឬអ្នកជម្រះបញ្ជីបណ្តោះអាសន្នពាក់ព័ន្ធនឹងអ្នកប្រើប្រាស់។

១៣.១.១.៤. អ្នកគ្រប់គ្រងពីខាងតុលាការដែលត្រូវបានតែងតាំងសម្រាប់អ្នកប្រើប្រាស់ ឬទ្រព្យសម្បត្តិរបស់អ្នកប្រើប្រាស់។

១៣.១.១.៥. អ្នកប្រើប្រាស់ចុះហត្ថលេខាគម្រោងរៀបចំ ឬកិច្ចព្រមព្រៀងសងរំលោះជាមួយ ឬផ្ទេរទ្រព្យសម្បត្តិដើម្បីជាប្រយោជន៍ដល់ម្ចាស់បំណុលទាំងអស់ ឬនៅក្នុងថ្នាក់ណាមួយរបស់ខ្លួន។

១៣.១.១.៦.    ការតែងតាំងអ្នកទទួល ឬអ្នកទទួល និងអ្នកគ្រប់គ្រងលើអ្នកប្រើប្រាស់ ឬទ្រព្យសម្បត្តិណាមួយរបស់អ្នកប្រើប្រាស់។ ឬ

១៣.១.១.៧. ចំណុចដែលស្រដៀងគ្នា ឬមានឥទ្ធិពលស្រដៀងគ្នាខ្លាំងទៅនឹងព្រឹត្តិការណ៍ដែលបានបញ្ជាក់ខាងលើដែលកើតឡើងស្របតាមច្បាប់នៃយុត្តាធិការពាក់ព័ន្ធ។

១៣.២.១០.     ជា ឬនឹងក្លាយជាករណីមិនស្របច្បាប់ប្រសិនបើអ្នកប្រើប្រាស់ ឬក្រុមហ៊ុនអនុវត្ត ឬបំពេញកាតព្វកិច្ចសំខាន់ណាមួយរបស់ខ្លួនដូចមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ។ និង/ឬ

១៣.២.១១. បញ្ញត្តិសំខាន់ណាមួយនៃលក្ខខណ្ឌទាំងនេះក្លាយជាខុសច្បាប់ គ្មានសុពលភាព និង/ឬមិនអាចអនុវត្តបាន ដោយសារមូលហេតុណាមួយ។

១៣.៣.    ការបញ្ឈប់កិច្ចព្រមព្រៀងដូចដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ទៅដល់សិទ្ធិរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការរំលោភពីមុនៗទៅលើលក្ខខណ្ឌណាមួយដូចមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះឡើយ ហើយនឹងមិនប៉ះពាល់ដល់សុពលភាព ការបន្ត ឬប្រសិទ្ធភាពនៃបញ្ញត្តិបន្តមានសុពលភាព ឬបញ្ញត្តិផ្សេងទៀតនៅក្នុងលក្ខខណ្ឌទាំងនេះដែលត្រូវបានកំណត់ថាមានសុពលភាពក្រោយពីការបញ្ចប់នេះឡើយ។

១៣.៤. អ្នកប្រើប្រាស់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនអំពីព្រឹត្តិការណ៍កំហុសណាមួយ (និងវិធានការនានា (ប្រសិនបើមាន) ដែលបានអនុវត្តដើម្បីដោះស្រាយបញ្ហានេះ) នៅពេលបានដឹងអំពីការកើតឡើងករណីនេះភ្លាម។ នៅពេលមានការស្នើសុំពីក្រុមហ៊ុនភ្លាម អ្នកប្រើប្រាស់ត្រូវផ្ដល់ទៅឱ្យ
ក្រុមហ៊ុននូវវិញ្ញាបនបត្រដែលចុះហត្ថលេខាដោយអភិបាល ឬមន្ត្រីជាន់ខ្ពស់តាងនាមឱ្យខ្លួនចំនួនពីររូប ដែលបញ្ជាក់ថាគ្មានព្រឹត្តិការណ៍កំហុសកំពុងបន្ត (ឬប្រសិនបើព្រឹត្តិការណ៍កំហុសកំពុងបន្តកើតឡើង ដោយបញ្ជាក់អំពីព្រឹត្តិការណ៍កំហុស និងវិធានការ (ប្រសិនបើមាន) ដែលកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហានេះ)។

១៤. សំណង

អ្នកប្រើប្រាស់សន្យាដោយគ្មានការកែប្រែនៅក្នុងការធានាការពារយ៉ាងពេញលេញចំពោះក្រុមហ៊ុន មន្ត្រី អភិបាល បុគ្គលិក និងភ្នាក់ងាររបស់ក្រុមហ៊ុន ព្រមទាំងសន្តតិជន អ្នកស្នង អ្នកទទួលភារកិច្ចបន្តនីមួយៗរបស់ពួកគេ (ដែលហៅជារួមថា “ភាគីនានាដែលត្រូវបានការពារ” និង “ភាគីដែលត្រូវបានការពារ”) 
ភ្លាមៗនៅពេលមានការទាមទារនៅពេលណាមួយ និងពីពេលមួយទៅពេលមួយ ពីរាល់ការខាតបង់ ការប្ដឹងទាមទារ ចំណាត់ការ នីតិវិធី សំណងខូចខាត ការទាមទារ ការវិនិច្ឆ័យ ចំនួនទឹកប្រាក់ត្រូវទូទាត់ បំណុល ការខូចខាត ថ្លៃចំណាយ ថ្លៃសេវា និងការចំណាយផ្សេងៗ (រួមទាំងថ្លៃសេវាមេធាវី និងការទូទាត់ប្រាក់ដែលពាក់ព័ន្ធ) និង/ឬចំណាយផ្សងៗ (ហៅជារួម “ការខាតបង់”) ដែលភាគីដែលត្រូវបានការពារអាចទទួលរង ដរាបណាការខាតបង់ទាំងនេះកើតចេញពី ឬកើតឡើងដោយសារ ពាក់ព័ន្ធនឹង និងបណ្ដាលមកពីករណីណាមួយដូចខាងក្រោម៖

១៤.១. ព័ត៌មានដែលផ្ដល់ដោយអ្នកប្រើប្រាស់។

១៤.២. ការរំលោភលើកាតព្វកិច្ច ការសន្យា ការអះអាង និងការធានារបស់អ្នកប្រើប្រាស់ បញ្ញត្តិនៃលក្ខខណ្ឌទាំងនេះ ឬបញ្ញត្តិនៃកិច្ចព្រមព្រៀងណាមួយដែលចុះដោយអ្នកប្រើប្រាស់ ឬដៃគូសម្ព័ន្ធរបស់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងសេវា (Services)។ ឬ

១៤.៣.    អ្នកប្រើប្រាស់បំពាន ឬមិនគោរពតាមច្បាប់ពាក់ព័ន្ធ រួមទាំងបទប្បញ្ញត្តិ ឬការជូនដំណឹង
ណាមួយ។

១៥. ការលើកលែងពីទំនួលខុសត្រូវ

ក្រុមហ៊ុន (នៅក្នុងវិសាលភាពដែលច្បាប់អនុញ្ញាត) នឹងមិនទទួលខុសត្រូវចំពោះខាតបង់ ឬការខូចខាតណាមួយឡើយ រួមទាំងការខាតបង់ ឬការខូចខាតដោយផ្ទាល់ ដោយប្រយោល ពិសេស កើតឡើងដោយសារសំណងមិនចំពោះ ការដាក់ទណ្ឌកម្ម ឬកើតឡើងពីករណីផ្សេងៗ (ទាំងកើតឡើងក្នុងកំហុស
ស៊ីវិល ឬករណីផ្សេងទៀត) ដែលកើតឡើងចំពោះអ្នកប្រើប្រាស់ ម្ចាស់ភាគហ៊ុន មន្ត្រី អភិបាល បុគ្គលិក និងភ្នាក់ងាររបស់អ្នកប្រើប្រាស់ ដែលកើតចេញពី ឬទាក់ទង ឬពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ រួមមាន
ជាអាទ៌៖

១៥.១. ការផ្ដល់សេវា (Services) របស់ក្រុមហ៊ុនទៅដល់អ្នកប្រើប្រាស់ រួមទាំងការខាតបង់ពីការវិនិយោគដែលកើតឡើងចំពោះអ្នកប្រើប្រាស់ដែលបានប្រើប្រាស់សេវា (Services)។

១៥.២.   ការប្រើប្រាស់ ឬភាពសុក្រឹតនៃអ៊ីនធឺហ្វេស (Interface)។

១៥.៣.    ព័ត៌មានណាមួយដែលមាននៅក្នុងឯកសាររបស់ភាគីទីបី ឬនៅលើគេហទំព័ររបស់ភាគីទីបីណា មួយដែលអាចចូលបានតាមរយៈ ឬភ្ជាប់ទៅនឹងអ៊ីនធឺហ្វេស (Interface)។

១៥.៤.  ខ្លឹមសារនៃ និង/ឬការប្រើប្រាស់កិច្ចព្រមព្រៀងណាមួយដែលចុះដោយអ្នកប្រើប្រាស់សម្រាប់ការប្រើប្រាស់សេវា (Services) ជាទម្រង់ដើមដែលផ្ដល់ជូនដោយក្រុមហ៊ុន ឬជាទម្រង់ផ្សេងទៀតដែលអាចមានការចរចា និងការព្រមព្រៀងគ្នា រួមទាំងទំនាស់ដែលអាចកើតឡើងរវាងអ្នកប្រើប្រាស់ និងភាគីទីបីណាមួយ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទាំងនេះ។

១៥.៥.    ការមិនគោរពតាម កំហុស សកម្មភាព ឬការខកខានរបស់ភាគីទីបីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងណាមួយដែលចុះដោយអ្នកប្រើប្រាស់សម្រាប់ការប្រើប្រាស់សេវា (Services)។

១៥.៦. ការខាតបង់ណាមួយ (ទាំងដោយផ្ទាល់ និងដោយប្រយោល) នូវប្រាក់ចំណេញ អាជីវកម្ម ឱកាសអាជីវកម្ម ប្រាក់ចំណូល ចំណូល កេរ្តិ៍ឈ្មោះ ឬមូលនិធិពាណិជ្ជកម្ម។

១៥.៧.     ការបាត់បង់ ឬខូចខាតទិន្នន័យ។

១៥.៨.     ការខូចខាត ឬការរអាក់រអួលបណ្តាញក្នុងមូលដ្ឋានណាមួយ។

១៥.៩. ការបញ្ចេញមេរោគ កម្មវិធីមេរោគ ឬកម្មវិធីបង្កការខូចខាត ឬការខាតបង់ផ្នែកពាណិជ្ជកម្ម ឬសេដ្ឋកិច្ចផ្សេងទៀត។

១៥.១០.    ការសម្រេចចិត្តណាមួយដែលបានធ្វើឡើង ឬសកម្មភាពដែលធ្វើឡើងដោយភាគីណាមួយដោយសារតែការពឹងផ្អែកលើសេវា (Services) (ឬលទ្ធផលនៃការសម្រេចចិត្ត ឬមាតិកានៃ
អ៊ីនធឺហ្វេស (Interface))។

១៥.១១. ការយឺតយ៉ាវ ការខូច ការអាក់រអួល ឬខូចខាតទិន្នន័យ ឬព័ត៌មានផ្សេងទៀតដែលដែលបានបញ្ជូនពាក់ព័ន្ធនឹងការប្រើប្រាស់សេវា។ និង

១៥.១២.    ភាពមិនសុក្រឹត កំហុស ឬការធ្វេសប្រហែសណាមួយពាក់ព័ន្ធនឹងសេវា (Services) និងមាតិកាអ៊ីនធឺហ្វេស (Interface) ណាមួយ។

១៦. ការអះអាង និងការធានា

១៦.១. អ្នកប្រើប្រាស់ធ្វើការអះអាង និងធានាចំពោះក្រុមហ៊ុនដូចខាងក្រោម៖

១៦.១.១.    បុគ្គលដែលបំពេញកម្មវិធីដើម្បីចុះឈ្មោះអ្នកប្រើប្រាស់ជាសមាជិកនៃអ៊ីនធឺហ្វេស (Interface) ត្រូវមានការអនុញ្ញាតយ៉ាងត្រឹមត្រូវពីអ្នកប្រើប្រាស់ដើម្បីធ្វើរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីនធឺហ្វេស (Interface)។

១៦.១.២.    ព័ត៌មានពិតណាមួយដែលអ្នកប្រើប្រាស់បានផ្ដល់ជូន សម្រាប់ការចូល និងការប្រើប្រាស់ សេវា (Services) ឬព័ត៌មានផ្សេងៗទៀត គឺជាព័ត៌មានពិត ពេញលេញ ត្រឹមត្រូវ មិនមានមានការបំភាន់ក្នុងលក្ខណៈជាសារវន្តណាមួយ និងមិនរំលងនូវការពិតជាសារវន្តណាមួយឡើយ ដែលការរំលងនេះនឹងធ្វើឱ្យការពិត ឬសេចក្តីថ្លែងណាមួយមានការភាន់ ច្រឡំនៅថ្ងៃដែលផ្ដល់ជូន ឬចាត់ទុកថាត្រូវបានផ្ដល់ជូន ឬនៅកាលបរិច្ឆេទ (ប្រសិនបើមាន) ដែលបានអះអាងបញ្ជាក់។ 

១៦.១.៣.    អ្នកប្រើប្រាស់មានអាយុយ៉ាងតិច ១៨ ឆ្នាំ (ឬគ្រប់អាយុជានីតិជននៅក្នុងយុត្តាធិការរបស់អ្នកប្រើប្រាស់) មានសមត្ថភាពពេញលេញក្នុងការចុះកិច្ចសន្យាទាំងនេះ (រួមទាំងការធ្វើប្រតិបត្តិការនៅលើអ៊ីនធឺហ្វេស (Interface)) ហើយលក្ខខណ្ឌទាំងនេះមានសុពលភាព និងអាចអនុវត្តបានចំពោះអ្នកប្រើប្រាស់។

១៦.១.៤.    អ្នកប្រើប្រាស់យល់ពីហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីនធឺហ្វេស (Interface) និងសេវា (Services) ហើយមិនមែនជាអ្នកប្រើប្រាស់ដែលត្រូវបានហាមឃាត់ ឬត្រូវបានច្បាប់ពាក់ព័ន្ធហាមឃាត់មិនឱ្យប្រើប្រាស់សេវា (Services)។

១៦.១.៥.    ការជួញដូរ ឬការណែនាំផ្សេងទៀតដែលបានទទួល ឬដែលបានអនុវត្តតាមរយៈព័ត៌មានបញ្ជាក់សម្រាប់ការចូលរបស់អ្នកប្រើប្រាស់ ឬពីអាសយដ្ឋានអ៊ីមែលដែលមាន ការអនុញ្ញាតរបស់អ្នកប្រើប្រាស់នៅលើឯកសារជាមួយក្រុមហ៊ុនត្រូវបានចាត់ទុកថាមានសុពលភាព ភ្ជាប់កាតព្វកិច្ច និងពេញលេញ ហើយក្រុមហ៊ុនអាចធ្វើសកម្មភាពតាមការណែនាំទាំងនោះដោយគ្មានទំនួលខុសត្រូវ ឬការទទួលខុសត្រូវណាមួយដែលខ្លួនត្រូវរ៉ាប់រងឡើយ។

១៦.១.៦.    អ្នកប្រើប្រាស់នឹងមិនប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services) ដើម្បីលាក់បាំង ឬក្លែងបន្លំប្រភពដើម ឬលក្ខណៈនៃផលដែលខុសច្បាប់ ឬអាចបណ្តាលឱ្យមានការរំលោភលើច្បាប់ជាធរមាន រួមទាំងច្បាប់ AML ឬច្បាប់ CTF ឬដើម្បីចាត់ចែងរាល់ទ្រព្យសកម្មឌីជីថលខុសច្បាប់ រូបិយប័ណ្ណ Fiat ទ្រព្យសម្បត្តិ មូលនិធិ ឬផលដែលមិនស្របច្បាប់។

១៦.១.៧.    អ្នកប្រើនឹងមិនធ្វើការជួញដូរ ឬប្រើសេវា (Services) ណាមួយដោយប្រើមធ្យោបាយផ្សេងក្រៅពីរូបិយប័ណ្ណ Fiat ទ្រព្យសកម្មឌីជីថល ឬទ្រព្យសម្បត្តិផ្សេងទៀតដែលអ្នកប្រើប្រាស់ទទួលបានដោយស្របច្បាប់ និងជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់។

១៦.១.៨.    ដោយការចំណាយផ្ទាល់ខ្លួន អ្នកប្រើប្រាស់កំពុងអនុវត្តតាមច្បាប់ជាធរមានទាំងអស់ ដែលពាក់ព័ន្ធនឹង ឬប៉ះពាល់ដល់សេវា (Services) ដែលធ្វើឡើងយោងតាមលក្ខខណ្ឌទាំងនេះ រួមមានជាអាទ៌ច្បាប់ AML ច្បាប់ CTF ច្បាប់ស្ដីពីការប្រឆាំងការស៊ីសំណូក ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ឬច្បាប់ស្ដីពីសារពើពន្ធ រួមទាំង FATCA និង CRS។

១៦.១.៩.    អ្នកប្រើប្រាស់យល់ព្រមចំពោះរាល់ការរាយការណ៍អំពីពន្ធ និងព័ត៌មានផ្សេងៗដោយអនុលោមតាមច្បាប់ AML ច្បាប់ CTF ច្បាប់ស្ដីពីការប្រឆាំងការស៊ីសំណូក ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ឬច្បាប់ស្ដីពីសារពើពន្ធ រួមទាំង FATCA និង CRS ទៅតាមការកំណត់ត្រឹមត្រូវរបស់ក្រុមហ៊ុន។

១៦.១.១០.    ទាំងអ្នកប្រើប្រាស់ ឬដៃគូសម្ព័ន្ធរបស់អ្នកប្រើប្រាស់ មិនបានផ្ដល់ សន្យា ប្រគល់ ឬអនុញ្ញាតឱ្យមានការផ្ដល់ប្រាក់ ឬបានផ្ដល់ បានសន្យា បានប្រគល់ ឬបានអនុញ្ញាតឱ្យមានការប្រគល់វត្ថុមានតម្លៃផ្សេងទៀត រួមទាំងទ្រព្យឌីជីថលណាមួយ ដល់មន្ត្រីរដ្ឋាភិបាល ឬបុគ្គលដែលបម្រើការងារឱ្យអង្គភាពផ្សេងទៀតនៅក្នុងវិស័យឯកជន ដោយបំពានលើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឡើយ។

១៦.១.១១. អ្នកប្រើប្រាស់បាន៖

១៦.១.១១.១. គោរពតាមរាល់ច្បាប់ស្ដីពីសារពើពន្ធនៅក្នុងយុត្តាធិការទាំងអស់ដែលខ្លួនត្រូវបង់ពន្ធ ហើយបានដាក់លិខិតប្រកាសពន្ធទាំងអស់ និងបានបង់ពន្ធទាំងអស់ និងបានបង់ទឹកប្រាក់តាមច្បាប់កំណត់ផ្សេងទៀតដែលដល់កំណត់ត្រូវបង់ ហើយដែលខ្លួនត្រូវបង់ ហើយក្នុងករណី ដែលពន្ធមិនទាន់ដល់កំណត់ត្រូវបង់ បានបង្កើតទុនបម្រុងដែលមានចំនួនគ្រប់គ្រាន់សម្រាប់ការបង់ពន្ធ និងការទូទាត់ទាំងនេះ។

១៦.១.១១.២. ពុំមាននីតិវិធីព្រហ្មទណ្ឌដែលបានធ្វើឡើងចំពោះអ្នកប្រើប្រាស់។ និង

១៦.១.១១.៣. បានគោរពតាមច្បាប់ជាធរមានទាំងអស់ រួមទាំងច្បាប់ AML ជាធរមាន ច្បាប់ CTF ច្បាប់ស្ដីពីការប្រឆាំងការស៊ីសំណូក ច្បាប់ស្ដីពីការដាក់ទណ្ឌកម្ម ច្បាប់ស្ដីពីការងារ ច្បាប់អនុញ្ញាតដែលចេញដោយរដ្ឋាភិបាល ឬអាជ្ញាធររដ្ឋាភិបាលនៅកន្លែងដែលខ្លួនស្ថិតនៅ ដែលអាជីវកម្មរបស់ខ្លួនកំពុងដំណើរការ និងបុគ្គលិករបស់ខ្លួន។ អ្នកប្រើប្រាស់មានទីតាំងនៅ និងបានទទួលការអនុញ្ញាតចាំបាច់ទាំងអស់សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន ទៅតាមករណីពាក់ព័ន្ធនីមួយៗ។

១៦.១.១២. អ្នកប្រើប្រាស់នឹងរាយការណ៍ដោយត្រឹមត្រូវ និងភ្លាមៗនូវប្រាក់ចំណូលទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺហ្វេស (Interface) ពាក់ព័ន្ធនឹងសេវា (Services) ដោយអនុលោមតាមច្បាប់ជាធរមាន និងបង់ពន្ធទាំងអស់ដែលដល់កំណត់ត្រូវបង់។

១៦.១.១៣.ទាំងអ្នកប្រើប្រាស់ ឬក្នុងករណីដែលអ្នកប្រើប្រាស់ជាក្រុមហ៊ុន ដៃគូសម្ព័ន្ធទាំងអស់របស់ខ្លួន ឬតាមដែលខ្លួនបានដឹង ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ឬអភិបាល មន្ត្រី ភ្នាក់ងារ និយោជិត ឬបុគ្គលផ្សេងទៀតដែលធ្វើសកម្មភាពណាមួយតាងនាមខ្លួន៖

១៦.១.១៣.១. បច្ចុប្បន្ន៖

ត្រូវរងទណ្ឌកម្មណាមួយ ឬស្ថិតក្នុងបញ្ជីនៅលើ ឬជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលដែលមានឈ្មោះក្នុងបញ្ជី ឬធ្វើសកម្មភាព ក្នុងនាមបុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មណាមួយ។

មានទីតាំងស្ថិតនៅ ត្រូវបានដាក់បញ្ចូលនៅក្រោមច្បាប់នៃ ឬជាកម្មសិទ្ធិ ឬ (ដោយផ្ទាល់ ឬដោយប្រយោល) ស្ថិតក្រោមការគ្រប់គ្រងរបស់ ឬធ្វើសកម្មភាពក្នុងនាមបុគ្គលដែលស្ថិតនៅក្នុង ឬរៀបចំក្រោមច្បាប់នៃប្រទេស ឬដែនដីដែលជាគោលដៅនៃទណ្ឌកម្មទូទាំងប្រទេស ឬទូទាំងដែនដី ឬ

គោលដៅនៃទណ្ឌកម្ម (ដែល “គោលដៅនៃទណ្ឌកម្ម” តំណាងឱ្យបុគ្គលណាម្នាក់ ដែលបុគ្គលអាមេរិក ឬពលរដ្ឋផ្សេងទៀត ឬប្រទេសនៃអាជ្ញាធរទណ្ឌកម្ម នឹងត្រូវបានហាមឃាត់ ឬដាក់កម្រិតដោយច្បាប់មិនឱ្យចូលរួមនៅក្នុងការធ្វើពាណិជ្ជកម្ម អាជីវកម្ម ឬសកម្មភាពផ្សេងៗ
ទៀត)។

១៦.១.១៣.២. បានទទួលការជូនដំណឹងអំពី ឬដឹងអំពីការទាមទារ ចំណាត់ការ បណ្តឹង នីតិវិធី ឬការស៊ើបអង្កេតមកលើខ្លួនពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មដោយអាជ្ញាធរទណ្ឌកម្មណាមួយ។ ឬ

១៦.១.១៣.៣.    ធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលក្នុងនាមបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មណាមួយ ឬបុគ្គលណាម្នាក់ដែលស្ថិតនៅក្រោមយុត្តាធិការនៃយុត្តាធិការជាប់បម្រាម។

ហើយគ្មានសមាជិកខ្លួនណាម្នាក់ ឬក្នុងករណីដែលអ្នកប្រើប្រាស់ជាក្រុមហ៊ុន គ្មានដៃគូសម្ព័ន្ធណាមួយរបស់ខ្លួននឹងប្រើប្រាស់ដោយផ្ទាល់ ឬដោយប្រយោលនូវប្រាក់ដែលអ្នកប្រើប្រាស់ទទួលបាន ឬផ្នែកណាមួយនៃទឹកប្រាក់នោះ ឬផ្ដល់ប្រាក់កម្ចី ផ្ដល់ភាគទាន ឬផ្ដល់ផលទាំងនោះទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ដៃគូបណ្តាក់ទុន ឬបុគ្គល ឬអង្គភាពផ្សេងទៀតដើម្បីហិរញ្ញប្បទានដល់សកម្មភាពរបស់បុគ្គលណាមួយដែលបច្ចុប្បន្ន ជាកម្មវត្ថុនៃការដាក់ទណ្ឌកម្ម ឬបុគ្គលនៅក្នុងយុត្តាធិការនៃយុត្តាធិការជាប់បម្រាម។

១៦.១.១៤.ក្នុងករណីដែលអ្នកប្រើប្រាស់ជាក្រុមហ៊ុន ខ្លួនគឺជាសាជីវកម្មដែលត្រូវបានបង្កើតយ៉ាង ត្រឹមត្រូវ និងមានសុពលភាពក្រោមច្បាប់នៃយុត្តាធិការដែលបានសាជីវកម្មត្រូវបានបង្កើត ដែលមានសិទ្ធិអំណាច ពេញលេញក្នុងការកាន់កាប់ទ្រព្យ និងទ្រព្យសម្បត្តិរបស់ ខ្លួន និងធ្វើអាជីវកម្មរបស់ខ្លួន ទាំងដោយផ្ទាល់ ឬតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសហការីរបស់ខ្លួន ដូចដែលបានធ្វើឡើងនាពេលបច្ចុប្បន្ន។

១៦.១.១៥.ខ្លួនបានទទួលការយល់ព្រមពីសាជីវកម្មចាំបាច់ទាំងអស់ (ប្រសិនបើចាំបាច់) និងសកម្មភាពផ្សេងទៀតដើម្បីអនុញ្ញាតការប្រតិបត្តិ ការចែកចាយ និងការអនុវត្តលក្ខខណ្ឌទាំងនេះ ព្រមទាំងឯកសារ និងឧបករណ៍ផ្សេងទៀតទាំងអស់ដូចដែលបានបញ្ជាក់ ឬយោងក្នុងលក្ខខណ្ឌទាំងនេះ (ប្រសិនបើមាន)។ និង

១៦.១.១៦.ការទទួលយកលក្ខខណ្ឌទាំងនេះ ការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងប្រតិបត្តិការទាំងអស់ដែលបានលើកឡើងក្នុងលក្ខខណ្ឌនេះ នឹងមិន៖

១៦.១.១៦.១. បណ្តាលឱ្យមានការរំលោភលើឯកសាររដ្ឋធម្មនុញ្ញរបស់ខ្លួន ឬឯកសាររដ្ឋធម្មនុញ្ញដែលមានតម្លៃស្មើ (ប្រសិនបើមាន)។

១៦.១.១៦.២. បណ្ដាលឱ្យមានការរំលោភបំពាន ឬបង្កើតជាកំហុសក្រោម សេចក្ដីបង្គាប់ លិខិតតុបករណ៍ កិច្ចសន្យា ឯកសារ ឬកិច្ចព្រមព្រៀងដែលខ្លួនគឺជាភាគី ឬមានកាតព្វកិច្ចត្រូវអនុវត្ត។ និង 

១៦.១.១៦.៣. បណ្ដាលឱ្យមានការបំពានលើច្បាប់ វិធាន បទប្បញ្ញត្តិ បទបញ្ជា សេចក្ដីបង្គាប់ សាលក្រម ឬដីការតុលាការ ស្ថាប័នរដ្ឋាភិបាល អាជ្ញាធរនីតិប្បញ្ញត្តិ ឬស្ថាប័ននិយតកម្ម ស្ថាប័នរដ្ឋបាល ឬស្ថាប័នគ្រប់គ្រងណាមួយ។ 

(ហៅជារួមថា “ការធានាអះអាងរបស់អ្នកប្រើប្រាស់”)

១៦.២. ការធានាអះអាងរបស់អ្នកប្រើប្រាស់នីមួយៗនឹងបន្តមានសុពលភាព និងនៅជាធរមាន និងមានប្រសិទ្ធភាពពេញលេញបន្ទាប់ពីការអនុវត្តលក្ខខណ្ឌទាំងនេះ ហើយអ្នកប្រើប្រាស់ធានាដល់ក្រុមហ៊ុនថាការធានាអះអាងរបស់អ្នកប្រើប្រាស់គឺពិតប្រាកដ និងត្រឹមត្រូវ និងត្រូវបានគោរពយ៉ាងពេញលេញគ្រប់ពេលវេលា ដោយយោងទៅលើការពិត និងកាលៈទេសៈដែលកើតឡើងគ្រប់ពេលវេលា។

១៦.៣.ក្រុមហ៊ុនមិនធ្វើការធានាអះអាងចំពោះអ្នកប្រើប្រាស់ណាមួយឡើយ។ អ៊ីនធឺហ្វេស (Interface) និងសេវា (Services) ត្រូវបានផ្ដល់ជូនយ៉ាងច្បាស់លាស់ដូចដែលបានបង្ហាញ ហើយដោយមិនកម្រិតទៅលើភាពទូទៅនូវអ្វីដែលបានលើកឡើង ត្រូវបានផ្ដល់ជូនដោយគ្មានការអះអាងណាមួយពាក់ព័ន្ធនឹងលទ្ធភាពអាចជួញដូរ ឬភាពសមស្របសម្រាប់គោលបំណងជាក់លាក់ណាមួយ
ឡើយ។

១៧ការរក្សាការសម្ងាត់

១៧.១.យោងទៅតាមគោលនយោបាយស្ដីពីឯកជនភាពរបស់ក្រុមហ៊ុន អ្នកប្រើប្រាស់អនុញ្ញាតយ៉ាងច្បាស់លាស់ និងដោយគ្មានការកែប្រែ និងផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន និងបុគ្គលិករបស់ក្រុមហ៊ុន និង/ឬបុគ្គល ផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនឱ្យបង្ហាញព័ត៌មានទាំងអស់ដែលផ្ដល់ដោយអ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុនយោងតាមលក្ខខណ្ឌទាំងនេះសម្រាប់គោលបំណងណាមួយដែលក្រុមហ៊ុនចាត់ទុកថាសមស្របយោងតាមលក្ខខណ្ឌទាំងនេះ (“គោលបំណងដែលបានអនុញ្ញាត”) លើកលែងតែព័ត៌មានដែលអ្នកប្រើប្រាស់ធ្វើការណែនាំជាលាយលក្ខណ៍អក្សរច្បាស់លាស់ថាត្រូវចាត់ទុកជាព័ត៌មានសម្ងាត់ ហើយត្រូវបានអ្នកប្រើប្រាស់ធ្វើការកំណត់សម្គាល់ច្បាស់លាស់ថា “សម្ងាត់”។

១៧.២. កាតព្វកិច្ចរក្សាការសម្ងាត់ក្រោមប្រការ ១៨.១ មិនត្រូវអនុវត្តចំពោះ៖

១៧.២.១.    ព័ត៌មានណាមួយដែលត្រូវបានគេដឹងជាសាធារណៈទូទៅ ដែលមិនមែនដោយសារអំពើដោយចេតនា ឬការធ្វេសប្រហែស ឬការខកខានរបស់ក្រុមហ៊ុន ឬតំណាងនីមួយៗរបស់ក្រុមហ៊ុន។

១៧.២.២.ព័ត៌មានណាមួយដែលតម្រូវឱ្យធ្វើការបង្ហាញយោងតាមច្បាប់ជាធរមាន ឬលក្ខខណ្ឌណាមួយរបស់អាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័ននីតិប្បញ្ញត្តិ ឬស្របតាមវិធាន ឬស្ថាប័ននិយតកម្ម ស្ថាប័នរដ្ឋបាល ឬស្ថាប័នគ្រប់គ្រងណាមួយ (រួមមានជាអាទ៌ ផ្សារហ៊ុន ឬក្រុមប្រឹក្សាមូលបត្រពាក់ព័ន្ធណាមួយ)។

១៧.២.៣. ព័ត៌មានដែលតម្រូវឱ្យបង្ហាញស្របតាមដំណើរការច្បាប់ដែលចេញដោយតុលាការ ឬសាលាក្តីណាមួយ។ និងព័ត៌មានណាមួយដែលក្រុមហ៊ុនបង្ហាញប្រាប់ដល់ធនាគារិក 
ទីប្រឹក្សាហិរញ្ញវត្ថុ អ្នកពិគ្រោះយោបល់ និងទីប្រឹក្សាផ្នែកច្បាប់ ឬទីប្រឹក្សាផ្សេងទៀតនីមួយៗរបស់ខ្លួនសម្រាប់គោលបំណងនៃលក្ខខណ្ឌទាំងនេះ។

១៧.៣. អ្នកប្រើប្រាស់ទទួលស្គាល់ និងយល់ព្រមថាព័ត៌មាន (រួមទាំងទិន្នន័យផ្ទាល់ខ្លួន) របស់ភាគីទីបី (“ទិន្នន័យភាគីទីបី”) អាចត្រូវធ្វើការបង្ហាញដោយអ្នកប្រើប្រាស់ទៅដល់ក្រុមហ៊ុនពីពេលមួយទៅពេលមួយសម្រាប់គោលបំណងដែលបានអនុញ្ញាត។ អាស្រ័យហេតុនេះ អ្នកប្រើប្រាស់យល់ព្រម និងសន្យាចំពោះក្រុមហ៊ុនថា ខ្លួនបានទទួល ឬនឹងទទួលបាននៅពេលបញ្ចេញព័ត៌មាន នូវការយល់ព្រមចាំបាច់ទាំងអស់ពីបុគ្គលដែលពាក់ព័ន្ធនឹងព័ត៌មាន/ទិន្នន័យផ្ទាល់ខ្លួន ដើម្បីធ្វើការបង្ហាញព័ត៌មាន/ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេទៅដល់ក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនប្រមូល ប្រើប្រាស់ និង/ឬការបង្ហាញ សម្រាប់គោលបំណងដែលបានអនុញ្ញាត ហើយការយល់ព្រមទាំងនោះមិនត្រូវ បានលុបចោលឡើយ។

១៧.៤. អ្នកប្រើប្រាស់ធានាអះអាងចំពោះក្រុមហ៊ុនថា ខ្លួនបានគោរពតាមគ្រប់ពេលវេលា ហើយនឹងបន្តអនុវត្តតាមលក្ខខណ្ឌនៃបទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ (EU) (២០១៦/៦៧៩) ពាក់ព័ន្ធនឹងការប្រមូល ការប្រើប្រាស់ ការបង្ហាញ និងការចាត់ចែងទៀតនូវទិន្នន័យរបស់ភាគីទីបី និងទិន្នន័យផ្សេងទៀតដែលអ្នកប្រើប្រាស់ទទួលបានតាមរយៈអ៊ីនធឺហ្វេស (Interface)។ អ្នកប្រើត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការធានាថា លក្ខខណ្ឌទាំងអស់នៅក្នុងច្បាប់ (ទាំងត្រូវអនុវត្តចំពោះអ្នកប្រើប្រាស់ និង/ឬក្រុមហ៊ុន) ត្រូវបានអនុវត្តតាម។

១៧.៥. កាតព្វកិច្ចដែលមានចែងនៅក្នុងប្រការ ១៨ នេះនឹងបន្តមានសុពលភាព ទោះនៅបន្ទាប់ពីការលើកលែងភាគីណាមួយ ឬការបញ្ឈប់លក្ខខណ្ឌទាំងនេះស្របទៅតាម និងដូចដែលបានអនុញ្ញាតដោយបទប្បញ្ញត្តិនៃលក្ខខណ្ឌទាំងនេះ ដោយគ្មានដែនកំណត់ក្នុងពេលវេលា លើកលែងតែ និងរហូតដល់ព័ត៌មានសម្ងាត់ណាមួយត្រូវបានដឹងឮសាធារណៈ។

១៨. អាជ្ញាប័ណ្ណមានកម្រិត

ស្របតាមលក្ខខណ្ឌទាំងនេះ អ្នកប្រើប្រាស់ត្រូវបានផ្ដល់នូវអាជ្ញាប័ណ្ណមានកម្រិត មិនអាចផ្ទេរបាន សម្រាប់ការប្រើប្រាស់អ៊ីនធឺហ្វេស (Interface) និងមាតិកាពាក់ព័ន្ធ ឯកសារ និងព័ត៌មាន (ហៅជារួមថា “មាតិកា”) សម្រាប់តែគោលបំណងដែលបានអនុម័ត ដូចដែលបានអនុញ្ញាតដោយក្រុមហ៊ុនពីពេលមួយទៅពេលមួយ។ ការប្រើប្រាស់ផ្សេងទៀតនូវអ៊ីនធឺហ្វេស (Interface) សេវា (Services) ឬមាតិកាត្រូវបានហាមឃាត់ទាំងស្រុង ហើយសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ផ្សេងទៀតទាំងអស់នៅក្នុងអ៊ីនធឺហ្វេស (Interface) ឬសេវា (Services) គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់យល់ព្រមមិនធ្វើការចម្លង បញ្ជូន ចែកចាយ លក់អាជ្ញាប័ណ្ណ វិភាគប្រព័ន្ធ កែប្រែ ផ្សព្វផ្សាយ ឬចូលរួមក្នុងការផ្ទេរ ឬលក់ បង្កើតស្នាដៃចម្លងពី ឬតាមមធ្យោបាយផ្សេងទៀត ទាញយកមាតិកាណាមួយទាំងស្រុង ឬនៅក្នុងចំណែកណាមួយ។ រាល់ស្លាកសញ្ញា ឈ្មោះពាណិជ្ជកម្ម សញ្ញាការងារ ឬការរចនាដែលពាក់ព័ន្ធនឹងសេវា (Services) ឬបង្ហាញនៅលើអ៊ីនធឺហ្វេស (Interface) គឺជាពាណិជ្ជសញ្ញា ឬសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន ឬដៃគូសម្ព័ន្ធរបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់មិនត្រូវចម្លង ធ្វើតាម ឬប្រើស្លាកសញ្ញា ឬសញ្ញាសម្គាល់ទាំងនោះដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនឡើយ។

១៩. ការធានាបន្ថែម

ពីពេលមួយទៅពេលមួយ ភាគីនីមួយៗយល់ព្រមអនុវត្តសកម្មភាពបន្ថែមទៀត ព្រមទាំងចុះហត្ថលេខា និងប្រគល់ឯកសារ និងលិខិតតុបបករណ៍បន្ថែមណាមួយ ហើយធ្វើ ឬមិនធ្វើនូវរាល់សកម្មភាព និងកិច្ចការផ្សេងទៀតដូចដែលភាគីម្ខាងទៀតធ្វើការស្នើសុំពីពេលមួយទៅពេលមួយដោយមានមូលហេតុច្បាស់លាស់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ឬផ្ដល់ភស្តុតាងកាន់តែច្បាស់លាស់ ឬបំពេញនូវស្មារតីពិត ចេតនា ខ្លឹមសារ និងគោលបំណងនៃលក្ខខណ្ឌទាំងនេះ។

២០. ភាពមិនមែនជាដៃគូ ឬភ្នាក់ងារទេ

គ្មានខ្លឹមសារណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះមានបំណង ឬត្រូវបានចាត់ទុកថា បង្កើតភាពជាដៃគូ ឬការវិនិយោគរួមទុនរវាងភាគីណាមួយ ឬកំណត់ថា ភាគីណាមួយជាភ្នាក់ងាររបស់ភាគីម្ខាងទៀតឡើយ។

២១ទំនាស់រវាងអ្នកប្រើប្រាស់

២១.១. ក្នុងករណីកើតមានវិវាទលើការជួញដូរនៅក្នុងចំណោមអ្នកប្រើប្រាស់ អ្នកប្រើប្រាស់ដែលពាក់ព័ន្ធត្រូវកត់ត្រាលក្ខណៈនៃវិវាទនោះ ហើយរាយការណ៍អំពីវិវាទនោះជូនក្រុមហ៊ុនឱ្យបានទាន់ពេល
វេលា។ ក្រុមហ៊ុនអាចស្នើសុំឱ្យអ្នកប្រើប្រាស់ដែលពាក់ព័ន្ធផ្ដល់ព័ត៌មាន និងភស្តុតាងសំអាងបន្ថែមពាក់ព័ន្ធនឹងវិវាទ ហើយអ្នកប្រើប្រាស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសំណើរបស់ក្រុមហ៊ុន។

២១.២.    នៅពេលកើតមានវិវាទរវាងអ្នកប្រើប្រាស់ ក្រុមហ៊ុនអាចផ្ដល់ទិន្នន័យជួញដូរចាំបាច់ ឬព័ត៌មានផ្សេងទៀតដល់អាជ្ញាធរមានរដ្ឋបាល ឬតុលាការសមត្ថកិច្ច ស្របតាមច្បាប់ជាធរមាន។

២១.៣.    ប្រសិនបើគ្មានការបញ្ជាក់ផ្សេងពីនេះពីអ្នកប្រើប្រាស់ ឬមានការកំណត់ពីច្បាប់ជាធរមាន ទេ នោះអ្នកប្រើប្រាស់ត្រូវអនុវត្តតាមនីតិវិធីដូចមានចែងនៅក្នុងប្រការ ៣៣ ដើម្បីដោះស្រាយវិវាទណាមួយដែលកើតឡើងពីការប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services)។

២១.៤.    នៅពេលដែលវិវាទរវាងអ្នកប្រើប្រាស់ដែលពាក់ព័ន្ធត្រូវបានដោះស្រាយ ឬអ្នកប្រើប្រាស់បានទទួលសេចក្ដីសម្រេច ឬសាលក្រមស្ថាពរ និងច្បាស់លាស់អ្នកប្រើប្រាស់ពាក់ព័ន្ធត្រូវផ្ដល់ភស្តុតាងនៃកិច្ចព្រមព្រៀង សេចក្ដីសម្រេច ឬដីការដំណោះស្រាយដល់ក្រុមហ៊ុន។

២២. សេចក្តីជូនដំណឹង

២២.១. ការជូនដំណឹង ឬទំនាក់ទំនងផ្សេងទៀតពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ (ដែលនីមួយៗ ហៅថា“សេចក្តីជូនដំណឹង”) ត្រូវ៖ (ក) ធ្វើឡើងជាលាយលក្ខណ៍អក្សរ។ និង (ខ) ប្រគល់ដោយផ្ទាល់ដៃ សារអេឡិចត្រូនិច ឬប្រៃសណីយ៍ចុះបញ្ជី។ រាល់សេចក្តីជូនដំណឹងទាំងអស់ត្រូវបញ្ជូនទៅកាន់អាសយដ្ឋានរបស់គូភាគី ហើយភាគីនីមួយៗអាចកំណត់ អាសយដ្ឋានថ្មីមួយទៀតដែលត្រូវប្រគល់លិខិតជូនដំណឹងតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀត។

២២.២.    លិខិតជូនដំណឹងត្រូវមានប្រសិទ្ធភាពនៅពេលទទួលបាន ហើយត្រូវចាត់ទុកថាបានទទួល៖ ប្រសិនបើប្រគល់ដោយផ្ទាល់ដៃ ឬតាមប្រៃសណីយ៍ចុះបញ្ជី នៅពេលប្រគល់ ឬប្រសិនបើត្រូវបានផ្ញើតាមអ៊ីមែល នៅពេលដែលលិខិតនោះត្រូវបានទទួលនៅក្នុងប្រអប់សំបុត្ររបស់អ្នកទទួល។

២៣អសុពភាពដោយផ្នែក

ភាពខុសច្បាប់ អសុពលភាព ឬភាពមិនអាចអនុវត្តបាននៃបទប្បញ្ញត្តិនៃលក្ខខណ្ឌទាំងនេះនៅក្រោមច្បាប់នៃយុត្តាធិការណាមួយ នឹងមិនប៉ះពាល់ដល់ភាពស្របច្បាប់ សុពលភាព ឬភាពអាចអនុវត្តបាន ស្របតាមច្បាប់នៃយុត្តាធិការណាមួយផ្សេងទៀត ឬភាពស្របច្បាប់ សុពលភាព ឬភាពអាចអនុវត្តបាននៃបញ្ញត្តិផ្សេងទៀតឡើយ។

២៤. សុពលភាព

២៤.១.    ប្រសិនបើបញ្ញត្តិណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះត្រូវបានចាត់ទុកថាខុសច្បាប់ គ្មានសុពលភាព ឬមិនអាចអនុវត្តបានទាំងស្រុង ឬនៅក្នុងផ្នែកណាមួយ នោះបញ្ញត្តិនេះត្រូវអនុវត្តដោយធ្វើការលុបចោល ឬកែប្រែដែលចាំបាច់ដើម្បីឱ្យបញ្ញត្តិនេះមានភាពស្របច្បាប់ មានសុពលភាព និងអាចអនុវត្តបាន និងធ្វើឱ្យសម្រេចនូវគោលបំណងពាណិជ្ជកម្មរបស់គូភាគី។

២៤.២. ក្នុងករណីដែលមិនអាចលុប ឬកែប្រែបញ្ញត្តិទាំងមូល ឬនៅក្នុងផ្នែកណាមួយស្របតាមកថាខណ្ឌ ២៥.១ នោះ បញ្ញត្តិនោះ ឬផ្នែកនៃបញ្ញត្តិដែលមិនស្របច្បាប់នោះត្រូវចាត់ទុកថាមិនមែនជាផ្នែកមួយនៃលក្ខខណ្ឌទាំងនេះ ហើយភាពស្របច្បាប់ សុពលភាព និងភាពអាចអនុវត្តបាននៃលក្ខខណ្ឌផ្សេងទៀតនៃលក្ខខណ្ឌទាំងនេះ ដែលត្រូវធ្វើការលុបចោល ឬកែសម្រួលយោងតាមប្រការ ២៥.១ មិនត្រូវរងការប៉ះពាល់ឡើយ។

២៥. ភាពសមហេតុផល

២៥.១.    ភាគីនីមួយៗបញ្ជាក់ថា ខ្លួនមានឱកាសស្វែងរកការប្រឹក្សាផ្នែកច្បាប់ឯករាជ្យពាក់ព័ន្ធនឹងរាល់បញ្ហាទាំងអស់ដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ ហើយយល់ព្រមថា (ក) ពុំមានការសន្មត់ជាមុនថា ភាពមិនច្បាស់លាស់ណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះគួរត្រូវបានបកស្រាយដើម្បីគាំទ្រ ឬប្រឆាំងនឹងភាគីណាមួយដោយសារតែតួនាទីជាក់ស្តែង ឬដែលត្រូវបានចោទប្រកាន់របស់ភាគីនោះនៅក្នុងរៀបចំសេចក្តីព្រាងលក្ខខណ្ឌទាំងនេះ និងបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះឡើយ ហើយរាល់ឯកសារដែលបានចុះស្របតាមលក្ខខណ្ឌទាំងនេះមានភាពត្រឹមត្រូវ និងសមហេតុផល។

២៦. កិច្ចព្រមព្រៀងទាំងមូល

លក្ខខណ្ឌទាំងនេះបង្កើតបានជាកិច្ចព្រមព្រៀងទាំងមូលរវាងគូភាគីពាក់ព័ន្ធនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀងនិង (លើកលែងតែមានចែងផ្សេងពីនេះ) ត្រូវមានសុពលភាពលុបលើ និងលុបចោលនូវរាល់សេចក្តីព្រាង កិច្ចព្រមព្រៀង ការសន្យា ការអះអាង ការធានា ការបញ្ជាក់ធានា និងការរៀបចំក្នុងលក្ខណៈណាមួយ ទាំងធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ ពាក់ព័ន្ធនឹងកម្មវត្ថុនោះ។

២៧ករណីប្រធានស័ក្ដិ

ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខកខាន ការយឺតយ៉ាវ ឬការផ្លាស់ប្ដូរនៅក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ ប្រសិនបើការខកខាន ការយឺតយ៉ាវ ឬការផ្លាស់ប្ដូរនេះកើតឡើងដោយសារករណីប្រធានស័ក្ដិ។

២៨បម្រាមលើការផ្ទេរ

អ្នកប្រើប្រាស់មិនអាចប្រគល់ ឬផ្ទេរសិទ្ធិ ឬកាតព្វកិច្ចរបស់ខ្លួនទាំងអស់ ឬផ្នែកណាមួយដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះឡើយ។

២៩. ការផ្លាស់ប្ដូរ

២៩.១. គ្រប់ពេលវេលា និងតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ខ្លួន ក្រុមហ៊ុនរក្សាសិទ្ធិនៅក្នុងការផ្លាស់ប្ដូរបញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ ដោយពុំចាំបាច់មានការជូនដំណឹងជាមុន ហើយអ្នកប្រើប្រាស់ត្រូវគោរពទៅតាមការផ្លាស់ប្ដូរទាំងនេះចាប់ពីកាលបរិច្ឆេទដែលការផ្លាស់ប្ដូរទាំងនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា បានចូលជាធរមាន។

២៩.២.    ប្រសិនបើគ្មានការព្រមព្រៀងគ្នាច្បាស់លាស់ទេ ការផ្លាស់ប្ដូរមិនមែនជាការលះបង់សិទ្ធិទូទៅដែលមានចែងនៅក្នុងបញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ ហើយក៏មិនប៉ះពាល់ទៅដល់សិទ្ធិ កាតព្វកិច្ច ឬទំនួលខុសត្រូវណាមួយដែលមានចែងនៅក្នុង ឬអនុលោមតាមលក្ខខណ្ឌទាំងនេះដែលបូកបង្គរហូតដល់កាលបរិច្ឆេទនៃការផ្លាស់ប្ដូរ ហើយសិទ្ធិ និងកាតព្វកិច្ចរបស់គូភាគីដែលមានចែង ឬអនុលោមតាមលក្ខខណ្ឌទាំងនេះនៅតែមានសុពលភាព និងប្រសិទ្ធភាពពេញលេញដដែល លើកលែងតែផ្នែកដែលមានការផ្លាស់ប្ដូរ។

៣០. ដំណោះស្រាយ និងការលះបង់សិទ្ធិ

ការខកខានរបស់ភាគីណាមួយនៅក្នុងការអនុវត្ត និងការពន្យារពេលនៅក្នុងការអនុវត្តសិទ្ធិ ឬដំណោះស្រាយណាមួយស្របតាមលក្ខខណ្ឌទាំងនេះមិនត្រូវចាត់ទុកជាការលើកលែង ឬជាការលះបង់សិទ្ធិនោះឡើយ ហើយការអនុវត្តមួយដង ឬមួយផ្នែកនូវសិទ្ធិ ឬដំណោះស្រាយណាមួយ នឹងមិនរារាំងដល់ការអនុវត្តផ្សេងទៀត ឬបន្ថែមទៀត ឬការអនុវត្តសិទ្ធិ ឬដំណោះស្រាយផ្សេងទៀតឡើយ។ សិទ្ធិដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះមានលក្ខណៈបូកបង្គរ និងពុំរាប់បញ្ចូលនូវសិទ្ធិ ឬដំណោះស្រាយណាមួយដែលកំណត់ដោយច្បាប់ឡើយ។

៣១. គ្មានសិទ្ធិរបស់ភាគីទីបី

ខចែងនៃលក្ខខណ្ឌទាំងនេះមិនអាចអនុវត្តដោយបុគ្គលដែលមិនមែនជាភាគីនៃលក្ខខណ្ឌទាំងនេះឡើយ។

៣២. ច្បាប់គ្រប់គ្រង និងយុត្តាធិការ

៣២.១.    លក្ខខណ្ឌទាំងនេះត្រូវគ្រប់គ្រងដោយ និងបកស្រាយស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

៣២.២.  ប្រសិនបើមានវិវាទណាមួយ ឬការខ្វែងគំនិតគ្នាណាមួយ (ហៅថា “វិវាទ”) កើតឡើងរវាងគូភាគីយោងតាម ឬពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ ឬអត្ថិភាព ការរំលោភបំពាន ការបញ្ឈប់ ឬសុពលភាពនៃលក្ខខណ្ឌទាំងនេះ នោះភាគីត្រូវព្យាយាមក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរពីភាគីម្ខាងទៀតដែលបញ្ជាក់អំពីការកើតឡើងនូវវិវាទ ដើម្បីដោះស្រាយវិវាទនោះតាមរយៈការពិភាក្សាគ្នារវាងគូភាគីជាមុនសិន។

៣២.៣. ប្រសិនបើវិវាទមិនអាចដោះស្រាយបាននៅក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃចេញលិខិតជូនដំណឹងស្របតាមកថាខណ្ឌ ៣២.២ ខាងលើ នោះភាគីទាំងពីរយល់ព្រមបញ្ជូនវិវាទទៅធ្វើការដោះស្រាយជាចុងក្រោយតាមរយៈដំណើរការមជ្ឈត្តកម្មដែលស្ថិតនៅក្រោមយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជាស្របតាមវិធានមជ្ឈត្តកម្មនៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមានក្នុងពេលបច្ចុប្បន្ន។ ទីកន្លែងនៃដំណើរការមជ្ឈត្តកម្មគឺស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយភាសាសម្រាប់ដំណើរការមជ្ឈត្តកម្មគឺភាសាអង់គ្លេស។ វេទិកាមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករម្នាក់ (១ នាក់)។


សេចក្តីប្រកាស

ខ្ញុំសូមប្រកាសថា ខ្ញុំបានអាន និងយល់អំពីកិច្ចព្រមព្រៀងអតិថិជន និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយខ្ញុំយល់ព្រមទទួលយកហានិភ័យពាក់ព័ន្ធនឹងសេវាទ្រព្យសកម្មឌីជីថល រួមទាំងការប្រែប្រួលតម្លៃ ភាពរអាក់រអួលផ្នែកបច្ចេកទេស ឬការខូចបណ្តាញ និងការខាតបង់ប្រាក់ដែលអាចកើតឡើង។ 

ខ្ញុំយល់ព្រមអនុវត្តតាមច្បាប់ និងវិធានជាធរមានទាំងអស់ដែលគ្រប់គ្រងលើប្រតិបត្តិការទ្រព្យសកម្មឌីជីថល និងយល់ព្រមគោរពតាមបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ។


ហត្ថលេខារបស់អ្នកដាក់ពាក្យស្នើសុំ៖ ________________________ 


កាលបរិច្ឆេទ៖ _____ / _____ / _____

Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article