កាលបរិច្ឆេទមានសុពលភាព៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
នៅក្រុមហ៊ុន ស៊ីធីអ៊ិច-98 ពួកយើងដឹងថាឯកជនភាពរបស់អ្នកគឺសំខាន់សម្រាប់អ្នក ហើយពួកយើងប្ដេជ្ញាចិត្តផ្ដល់តម្លាភាពចំពោះបច្ចេកវិទ្យាដែលពួកយើងកំពុងប្រើប្រាស់។ គោលការណ៍ខូគីនេះផ្តល់នូវព័ត៌មានលម្អិតអំពីរបៀប និងពេលវេលាដែលយើងប្រើប្រាស់ខូគី (“គោលការណ៍ខូគី”)។ សូមចំណាយពេលបន្តិចដើម្បីស្វែងយល់អំពីការប្រើប្រាស់ខូគីរបស់ពួកយើង ដូចដែលបានកំណត់ក្នុងគោលការណ៍ខូគីនេះ។ ប្រសិនបើមិនមានការកំណត់ផ្សេងពីនេះ ការយោងទៅខចែងដែលបានកំណត់ គឺសំដៅទៅលើខចែងដែលបានកំណត់នៅក្នុង ខចែង និងលក្ខខណ្ឌស្ដង់ដាសេវាកម្មរបស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98 និងគោលការណ៍ពាក់ព័ន្ធនានា ដែលជាផ្នែកមួយនៃគោលការណ៍ខូគីនេះ។
សេចក្ដីផ្ដើម
អ៊ីនធឺហ្វេស (Interface) របស់ពួកយើងប្រើប្រាស់ខូគី ដើម្បីសម្គាល់លក្ខណៈខុសគ្នារបស់អ្នកពីអ្នកប្រើប្រាស់ផ្សេងៗទៀតនៅលើអ៊ីនធឺហ្វេស (Interface) របស់ពួកយើង។ តាមរយៈការធ្វើបែបនេះ យើងអាចផ្ដល់បទពិសោធន៍ល្អជូនអ្នក នៅពេលដែលអ្នកប្រើប្រាស់អ៊ីនធឺហ្វេស (Interface) របស់ពួកយើង ក៏ដូចជាអនុញ្ញាតឱ្យពួកយើងអាចកែលម្អអ៊ីនធឺហ្វេស (Interface) របស់ពួកយើងឱ្យកាន់តែល្អប្រសើរផងដែរ។
តាមរយៈការប្រើប្រាស់ អ៊ីនធឺហ្វេស (Interface) និង សេវា (Services) របស់ពួកយើង នោះអ្នកយល់ព្រមចំពោះការប្រើប្រាស់ខូគីរបស់យើងយោងតាមគោលការណ៍ខូគីនេះ និងគោលការណ៍ឯកជនភាពរបស់ពួកយើង។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះការប្រើប្រាស់ខូគីរបស់ពួកយើងតាមមធ្យោបាយនេះទេ អ្នកគួរតែធ្វើការកំណត់មុខងារកម្មវិធី រុករករបស់អ្នកទៅតាមអ្វីដែលអ្នកចង់បាន ដោយបិទដំណើរការខូគីដែលយើងប្រើប្រាស់ ឬមិនប្រើប្រាស់អ៊ីនធឺហ្វេស (Interface) ឬ សេវា (Services) របស់យើងតែម្ដង។ ប្រសិនបើអ្នកបិទដំណើរការខូគីដែលពួកយើងប្រើប្រាស់ នោះអាចប៉ះពាល់ដល់បទពិសោធន៍ប្រើប្រាស់របស់អ្នកនៅលើអ៊ីនធឺហ្វេស (Interface)។
ផ្នែកខាងក្រោមសង្ខេបអំពីប្រភេទខូគីផ្សេងៗគ្នាដែលយើងប្រើប្រាស់នៅលើអ៊ីនធឺហ្វេស (Interface) របស់យើង រួមជាមួយនិងគោលបំណងផ្សេងៗរបស់ខូគីទាំងនេះ និងផ្តល់លទ្ធភាពដល់អ្នកក្នុងការរៀបចំខូគីទាំងនេះ។
ព័ត៌មានអំពីការប្រើប្រាស់ខូគីរបស់ពួកយើង
ខូគី គឺជាឯកសារតូចមួយដែលមានអក្សរ និងលេខ ដែលយើងរក្សាទុកនៅលើកម្មវិធីរុករករបស់អ្នក ឬនៅលើថាសរឹង (hard drive) ក្នុងកុំព្យូទ័ររបស់អ្នក ប្រសិនបើអ្នកយល់ព្រម។ ខូគីផ្ទុកនូវព័ត៌មានដែលត្រូវបានផ្ទេរទៅកាន់ថាសរឹងនៃកុំព្យូទ័ររបស់អ្នក។
ពួកយើងប្រើប្រាស់ខូគីដូចខាងក្រោម៖
ក) ខូគីចាំបាច់៖ ខូគីទាំងនេះ គឺជាខូគីដែលតម្រូវសម្រាប់ការដំណើរការគេហទំព័ររបស់ពួកយើង។ ឧទាហរណ៍ ខូគីទាំងនោះមានដូចជា ខូគីដែលអនុញ្ញាតឱ្យអ្នកចូលទៅកាន់ផ្នែកដែលមានសុវត្ថិភាពនៅលើគេហទំព័ររបស់ពួកយើង ដើម្បីប្រើរទេះទិញទំនិញ ឬប្រើប្រាស់សេវាវិក្កយបត្រអេឡិចត្រូនិក។
ខ) ខូគីវិភាគ/ដំណើរការ៖ ខូគីទាំងនេះអនុញ្ញាតឱ្យយើងស្គាល់ និងរាប់ចំនួនអ្នកទស្សនា និងស្វែងយល់ពីការប្រើប្រាស់របស់ពួកគាត់នៅពេលចូលទៅកាន់គេហទំព័ររបស់ពួកយើង។ ចំណុចនេះជួយពួកយើងក្នុងការកែលម្អដំណើរការគេហទំព័ររបស់ពួកយើងឱ្យកាន់តែប្រសើរ ឧទាហរណ៍ ដោយធានាថាអ្នកប្រើប្រាស់ អាចរកឃើញអ្វីដែលពួកគាត់កំពុងស្វែងរកបានយ៉ាងងាយស្រួល។
គ) ខូគីមុខងារ៖ ខូគីនេះគឺប្រើប្រាស់ដើម្បីសម្គាល់អ្នក នៅពេលអ្នកត្រឡប់មកប្រើប្រាស់គេហទំព័ររបស់ពួកយើងម្ដងទៀត។ ខូគីនេះជួយពួកយើងក្នុងការរៀបចំមាតិកាជាលក្ខណៈឯកជនសម្រាប់អ្នក ស្វាគមន៍អ្នកដោយមានបញ្ជាក់ឈ្មោះរបស់អ្នក និងចងចាំអំពីចំណង់ចំណូលចិត្តរបស់អ្នក (ឧទាហរណ៍៖ ជម្រើសភាសា ឬតំបន់របស់អ្នក)។
ឃ) ខូគីកំណត់គោលដៅ៖ ខូគីទាំងនេះកត់ត្រាការចូលទស្សនារបស់អ្នកមកកាន់គេហទំព័ររបស់ពួកយើង ទំព័រដែលអ្នកបានចូលទស្សនា និងតំណរភ្ជាប់ដែលអ្នកបានតាមដាន។ ពួកយើងនឹងប្រើប្រាស់ព័ត៌មាននេះដើម្បីធ្វើឱ្យគេហទំព័ររបស់ពួកយើងកាន់តែត្រូវនឹងអ្វីដែលអ្នកចាប់អារម្មណ៍។
ង) ខូគីតាមដាន៖ ខូគីទាំងនេះប្រើប្រាស់ដើម្បីតាមដាន និងចែករំលែកសកម្មភាពដែលទាក់ទងនឹងការបញ្ជូនបន្តរបស់អ្នកនៅលើគេហទំព័ររបស់យើង។
សូមចំណាំថាភាគីទីបី (ឧទាហរណ៍ដូចជា បណ្ដាញផ្សព្វផ្សាយ និងអ្នកផ្ដល់សេវាកម្មខាងក្រៅ ដូចជា សេវាកម្មវិភាគចរាចរណ៍គេហទំព័រ) ក៏អាចប្រើប្រាស់ខូគីផងដែរ ដែលការប្រើប្រាស់នោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់យើងខ្ញុំនោះទេ។ ខូគីទាំងនេះទំនងជាខូគីវិភាគ/ដំណើរការ ឬខូគីកំណត់គោលដៅ។
ការគ្រប់គ្រងខូគី
កម្មវិធីរុករកភាគច្រើន អនុញ្ញាតឱ្យអ្នកគ្រប់គ្រងខូគីបានតាមរយៈមុខងារការកំណត់ដែលអ្នកចង់បាន។ ប្រសិនបើអ្នកមិនចង់ឱ្យមានការកំណត់ខូគីនៅលើឧបករណ៍របស់អ្នក នោះអ្នកអាចកែតម្រូវការកំណត់ (setting) នៃកម្មវិធីរុករករបស់អ្នកឱ្យបដិសេធការកំណត់របស់ខូគីទាំងអស់ ឬខូគីមួយចំនួន និងកំណត់ឱ្យជូនដំណឹងទៅអ្នកនៅពេលដែលមានការដាក់ខូគីនៅលើឧបករណ៍របស់អ្នក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើប្រាស់ការកំណត់ក្នុងកម្មវិធីរុករករបស់អ្នកដើម្បីបិទខូគីទាំងអស់ (រួមទាំងខូគីសំខាន់ៗ) ការធ្វើបែបនេះទំនងជាប៉ះពាល់ដល់បទពិសោធន៍ប្រើប្រាស់ជារួមរបស់អ្នក ឬអាចធ្វើឱ្យអ្នកមិនអាចប្រើប្រាស់សេវា (Services) នេះបន្តទៀតបាន។
Was this article helpful?
That’s Great!
Thank you for your feedback
Sorry! We couldn't be helpful
Thank you for your feedback
Feedback sent
We appreciate your effort and will try to fix the article