គោលការណ៍ឯកជនភាព

Modified on Mon, 1 Dec at 4:34 AM

គោលការណ៍ឯកជនភាពនេះមានសុពលភាពចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣។

ខាងក្រោមនេះ រួមជាមួយលក្ខខណ្ឌចម្បងដែលអាចអនុវត្តបាន ជាគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន 
ស៊ីធីអ៊ិច-98 ឯ.ក (“គោលការណ៍ឯកជនភាព”)។

នៅពេលដែលយើងលើកឡើងអំពី “ស៊ីធីអ៊ិច-98 ឯ.ក” “យើង” “ពួកយើង” ឬ “របស់យើង” នៅក្នុងគោលការណ៍ឯកជនភាពនេះ គឺយើងសំដៅទៅលើ ក្រុមហ៊ុន ស៊ីធីអ៊ិច-98 និងដៃគូសម្ព័ន្ធរបស់ខ្លួនដែលទទួលខុសត្រូវចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

យើងគោរពភាពឯកជនរបស់អ្នក ហើយយើងប្តេជ្ញាការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានកំណត់នៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពី ការការពារទិន្នន័យផ្ទាល់ខ្លួន និងស្តង់ដាអន្តរជាតិទាក់ទងនឹងច្បាប់នេះ។ គោលការណ៍ឯកជនភាពនេះនឹងប្រាប់អ្នកអំពីរបៀបដែលយើងថែរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកចូលមើលគេហទំព័ររបស់យើងនៅ ctx98.com.kh (ទោះជាអ្នកចូលមើលវាពីទីកន្លែងណាក៏ដោយ) ឬគេហទំព័រ ទំព័រ លក្ខណៈពិសេស ឬមាតិកាផ្សេងទៀតដែលយើងជាម្ចាស់ ឬដំណើរការ និង/ឬនៅពេលអ្នកប្រើកម្មវិធីទូរស័ព្ទរបស់យើង ឬអ៊ីនធឺហ្វេស (Interface) បង្កើតកម្មវិធី ស៊ីធីអ៊ិច-98 ឯ.ក (សមូហភាព “អ៊ីនធឺហ្វេស (Interface)”) ឬគ្រប់សេវាទាំងអស់ដែលផ្តល់ដោយអ៊ីនធឺហ្វេស (Interface) (“សេវា” (Services))។

ស៊ីធីអ៊ិច-98 ឯ.ក រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ប្តេជ្ញាអនុវត្តតាមច្បាប់ជាធរមាន រួមមានជាអាទិ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (EU) ២០១៦/៦៧៩ (“GDPR”)។ គោលការណ៍ឯកជនភាពកំណត់គោលការណ៍មូលដ្ឋានដែលក្រុមហ៊ុន ស៊ីធីអ៊ិច-98 ឯ.ក ប្រមូល រក្សាទុក ផ្ទេរ លុបចោល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

ពាក្យស័ព្ទដែលបានប្រើប្រាស់ក្នុងគោលការណ៍ឯកជនភាពនេះ មានអត្ថន័យដែលបានកំណត់នៅក្នុង GDPR និង/ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។


ការទទួលយកគោលការណ៍ឯកជនភាព

តាមរយៈការចុចលើពាក្យថា “ខ្ញុំយល់ព្រម” និងចូលទៅ ហើយប្រើប្រាស់សេវា (Services) របស់យើង អ្នកបង្ហាញអំពីការទទួលយកលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពនេះ។ យើងសូមរក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ឯកជនភាពនេះនៅពេលណាមួយដើម្បីឆ្លុះបញ្ចាំងពីការកែប្រែច្បាប់ ឬការអនុវត្តក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់យើង។

ប្រសិនបើគោលការណ៍ឯកជនភាពនេះត្រូវបានកែប្រែ យើងនឹងជូនដំណឹងដល់អ្នកតាមអ៊ីមែល តាមការបង្ហោះនៅលើអ៊ីនធឺហ្វេស (Interface) ឬតាមរយៈសេចក្តីជូនដំណឹងស្តីពីសេវា (Services) របស់យើង ហើយអ្នកតម្រូវឱ្យទទួលយកគោលការណ៍ឯកជនភាពទាំងអស់ដែលបានធ្វើបច្ចុប្បន្នកម្ម មុនពេលដែលអ្នកអាចប្រើប្រាស់សេវា (Services) បាន។

ប្រសិនបើអ្នកមិនយល់ស្រប ឬអ្នកមិនពេញចិត្តនឹងទិដ្ឋភាពណាមួយនៃគោលការណ៍ឯកជនភាពនេះ អ្នកគួរតែបញ្ឈប់ភ្លាមនូវការចូលប្រើ ឬប្រើប្រាស់អ៊ីនធឺហ្វេស (Interface) និងសេវា (Services) របស់យើង។

ប្រសិនបើអ្នកមានសំណួរណាមួយអំពីគោលការណ៍ឯកជនភាពនេះ ឬការអនុវត្តឯកជនភាពរបស់យើង សូមទាក់ទងមកយើងតាមរយៈ “ផ្នែកផ្ដល់ជំនួយ (Support Center)” នៅលើគេហទំព័រ https://ctx98.freshdesk.com/en/support/home 


គោលបំណងនៃគោលការណ៍ឯកជនភាពនេះ

គោលការណ៍ឯកជនភាពនេះមានគោលបំណងផ្តល់ព័ត៌មានជូនអ្នកអំពីរបៀបដែលយើងប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តាមរយៈការប្រើប្រាស់អ៊ីនធឺហ្វេស (Interface) និងសេវា (Services)របស់អ្នក។ អ៊ីនធឺហ្វេស (Interface) និងសេវា (Services) របស់យើងមិនមែនសម្រាប់កុមារឡើយ ហើយយើងគ្មានចេតនាប្រមូលទិន្នន័យទាក់ទងនឹងកុមារនោះទេ។

ជាប្រការសំខាន់ណាស់ដែលអ្នកត្រូវអានគោលការណ៍ឯកជនភាពនេះ រួមទាំងគោលការណ៍ឯកជនភាពផ្សេងទៀត ឬគោលការណ៍ដំណើរការដោយត្រឹមត្រូវ ដែលយើងអាចផ្តល់ជូនក្នុងឱកាសជាក់លាក់នៅពេលយើងកំពុងប្រមូល ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនអំពីអ្នក ដើម្បីឱ្យអ្នកដឹងទាំងស្រុងនូវរបៀប និងមូលហេតុដែលយើងកំពុងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ គោលការណ៍ឯកជនភាពនេះបំពេញបន្ថែមលើសេចក្តីជូនដំណឹង និងគោលការណ៍ឯកជនភាពផ្សេងទៀត ប្រសិនបើមាន ហើយគោលការណ៍ឯកជនភាពនេះមិនមែនក្នុងគោលបំណងប្រើប្រាស់ជំនួសសេចក្តីជូនដំណឹង និងគោលការណ៍ឯកជនភាពទាំងនោះឡើយ។


កាតព្វកិច្ចរបស់អ្នកក្នុងការជូនដំណឹងដល់យើងអំពីការផ្លាស់ប្តូរ

គឺជារឿងសំខាន់ដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងរក្សាទុកមានភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ សូមជូនដំណឹងមកយើង ប្រសិនបើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានការផ្លាស់ប្តូរអំឡុងពេលអ្នកកំពុងមានទំនាក់ទំនងជាមួយយើង។


តំណភ្ជាប់ភាគីទីបី

អ៊ីនធឺហ្វេស (Interface) និងសេវា (Services) របស់យើងអាចរួមបញ្ចូលតំណភ្ជាប់ទៅកាន់គេហទំព័រ
ភាគីទីបី កម្មវិធីជំនួយ និងកម្មវិធីនានា។ ការចុចលើតំណភ្ជាប់ទាំងនោះ ឬការបើកការភ្ជាប់ទាំងនោះអាចអនុញ្ញាតឱ្យភាគីទីបីប្រមូល ឬចែករំលែកទិន្នន័យអំពីអ្នក។ យើងមិនគ្រប់គ្រងគេហទំព័រភាគីទីបីទាំងនេះទេ ហើយយើងមិនទទួលខុសត្រូវចំពោះសេចក្តីថ្លែងការណ៍ឯកជនភាពរបស់ពួកគេឡើយ។ នៅពេលអ្នកចាកចេញពីអ៊ីនធឺហ្វេស (Interface) ឬសេវា (Services) របស់យើង យើងលើកទឹកចិត្តអ្នកឱ្យអានគោលការណ៍ឯកជនភាពនៅក្នុងរាល់គេហទំព័រដែលអ្នកចូលមើល។


ទិន្នន័យដែលយើងប្រមូលអំពីអ្នក

ទិន្នន័យផ្ទាល់ខ្លួន ឬព័ត៌មានផ្ទាល់ខ្លួន មានន័យថាព័ត៌មានណាមួយអំពីបុគ្គលម្នាក់ ដែលអាចកំណត់អត្តសញ្ញាណបុគ្គលនោះបាន។ ទិន្នន័យផ្ទាល់ខ្លួន ឬព័ត៌មានផ្ទាល់ខ្លួនមិនរួមបញ្ចូលទិន្នន័យដែលអត្តសញ្ញាណមិនត្រូវដកចេញនោះទេ (ទិន្នន័យអនាមិក)។

យើងអាចប្រមូល ប្រើប្រាស់ រក្សាទុក និងផ្ទេរទិន្នន័យផ្ទាល់ខ្លួនប្រភេទផ្សេងៗអំពីអ្នក ដែលយើងបានដាក់ជាក្រុមដូចខាងក្រោម៖

  • ទិន្នន័យអត្តសញ្ញាណរួមមាននាមខ្លួន ឈ្មោះមុនពេលរៀបការ នាមត្រកូល ឈ្មោះអ្នកប្រើប្រាស់ ឬកត្តាកំណត់អត្តសញ្ញាណស្រដៀងគ្នា ស្ថានភាពអាពាហ៍ពិពាហ៍ ងារ ថ្ងៃខែឆ្នាំកំណើត អាយុ សញ្ជាតិ រូបថត ភេទ មុខតំណែងការងារ លេខអត្តសញ្ញាណសារពើពន្ធ លេខលិខិតឆ្លងដែន ព័ត៌មានលម្អិតអំពីបណ្ណបើកបរ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណប័ណ្ណជាតិ រូបថតអត្តសញ្ញាណប័ណ្ណ និង/ឬព័ត៌មានទិដ្ឋាការ។

  • ទិន្នន័យទំនាក់ទំនងរួមមានអាសយដ្ឋានសម្រាប់ចេញវិក្កយបត្រ អាសយដ្ឋានប្រគល់ទំនិញ អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទ។

  • ទិន្នន័យហិរញ្ញវត្ថុរួមមានគណនីធនាគារ លេខគណនីបណ្ណទូទាត់ (PAN) ប្រវត្តិប្រតិបត្តិការ ទិន្នន័យពាណិជ្ជកម្ម និង/ឬអត្តសញ្ញាណសារពើពន្ធ។

  • ទិន្នន័យប្រតិបត្តិការរួមមានព័ត៌មានលម្អិតអំពីការទូទាត់ទៅ និងពីអ្នក និងព័ត៌មានលម្អិតផ្សេងទៀតអំពីសេវា (Services) ដែលអ្នកបានទិញពីយើង ដូចជាឈ្មោះអ្នកទទួល ឈ្មោះរបស់អ្នក ចំនួនទឹកប្រាក់ និង/ឬពេលវេលា។

  • ទិន្នន័យបច្ចេកទេសរួមមានអាសយដ្ឋានពិធីការអ៊ីនធឺណិត (IP) ទិន្នន័យចូលប្រើប្រាស់របស់អ្នក ប្រភេទ និងកំណែកម្មវិធីរុករក ការកំណត់តំបន់ពេលវេលា និងទីតាំង ប្រភេទកម្មវិធីជំនួយ និងកំណែកម្មវិធីរុករក ប្រព័ន្ធ និងថ្នាលប្រតិបត្តិការ និងបច្ចេកវិទ្យាផ្សេងទៀតនៅលើឧបករណ៍ដែលអ្នកប្រើដើម្បីចូលប្រើអ៊ីនធឺហ្វេស (Interface) និងសេវា (Services) របស់យើង។

  • ទិន្នន័យស្តីពីព័ត៌មានរួមមានឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នក ការទិញ ឬការបញ្ជាទិញរបស់អ្នក ចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត មតិកែលម្អ និងការឆ្លើយតបការស្ទង់មតិរបស់អ្នក។

  • ទិន្នន័យស្តីពីការប្រើប្រាស់រួមមានព័ត៌មានដែលផ្តល់ដល់ក្រុមគាំទ្ររបស់យើង ការបង្ហោះលើបណ្តាញសង្គមសាធារណៈ ទិន្នន័យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ សំណួរសុវត្ថិភាព លេខសម្គាល់អ្នកប្រើប្រាស់ ទិន្នន័យស្ទ្រីមចុច និងទិន្នន័យផ្សេងទៀតដែលប្រមូលបានតាមរយៈខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា។

  • ទិន្នន័យទីផ្សារ និងទំនាក់ទំនងរួមមានចំណង់ចំណូលចិត្តរបស់អ្នកក្នុងការទទួលសារ និងការផ្សាយពាណិជ្ជកម្មទីផ្សារពីយើង និងភាគីទីបីរបស់យើង និងចំណង់ចំណូលចិត្តក្នុងការទំនាក់ទំនងរបស់អ្នក។

យើងក៏ប្រមូល ប្រើប្រាស់ និងចែករំលែកទិន្នន័យសរុប ដូចជាទិន្នន័យស្ថិតិ ឬប្រជាសាស្រ្តក្នុងគោលបំណងណាមួយ។ ទិន្នន័យសរុបអាចបានមកពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែតាមផ្លូវច្បាប់មិនត្រូវបានចាត់ទុកថាជាទិន្នន័យផ្ទាល់ខ្លួនទេ ដោយសារទិន្នន័យនេះមិនបង្ហាញអត្តសញ្ញាណរបស់អ្នកដោយផ្ទាល់ ឬដោយប្រយោល។ ជាឧទាហរណ៍ យើងអាចសរុបទិន្នន័យប្រើប្រាស់របស់អ្នកដើម្បីគណនាភាគរយអ្នកប្រើប្រាស់ដែលចូលប្រើមុខងារជាក់លាក់ក្នុងគេហទំព័រ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងរួមបញ្ចូលគ្នា ឬភ្ជាប់ទិន្នន័យសរុបជាមួយនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីឱ្យទិន្នន័យសរុបអាចកំណត់អត្តសញ្ញាណអ្នកដោយផ្ទាល់ ឬដោយប្រយោលបាន នោះយើងចាត់ទុកទិន្នន័យរួមបញ្ចូលគ្នាជាទិន្នន័យផ្ទាល់ខ្លួនដែលនឹងត្រូវបានប្រើស្របតាមគោលការណ៍ឯកជនភាពនេះ។

យើងមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសណាមួយអំពីអ្នក (ទិន្នន័យនេះរួមបញ្ចូលព័ត៌មានលម្អិតអំពីពូជសាសន៍ ឬជាតិពន្ធុ ជំនឿសាសនា ឬទស្សនវិជ្ជា ជីវិតផ្លូវភេទ ទំនោរផ្លូវភេទ ទស្សនៈនយោបាយ សមាជិកភាពសហជីពរបស់អ្នក ព័ត៌មានអំពីសុខភាព និងទិន្នន័យហ្សែន និងជីវមាត្ររបស់អ្នក)។ 


ប្រសិនបើអ្នកមិនបានផ្តល់ទិន្នន័យផ្ទាល់ខ្លួន

ក្នុងករណីដែលយើងត្រូវការប្រមូលទិន្នន័យផ្ទាល់ខ្លួនតាមច្បាប់ ឬតាមលក្ខខណ្ឌនៃកិច្ចសន្យាដែលយើងមានជាមួយអ្នក ហើយអ្នកមិនបានផ្តល់ទិន្នន័យនោះនៅពេលដែលយើងស្នើសុំ យើងប្រហែលជាមិនអាចអនុវត្តកិច្ចសន្យាដែលយើងមាន ឬដែលកំពុងព្យាយាមចុះកិច្ចសន្យាជាមួយអ្នក (ឧទាហរណ៍ ដើម្បីផ្តល់សេវាជូនអ្នក) បានទេ។ ក្នុងករណីនេះ យើងប្រហែលជាត្រូវលុបចោលផលិតផល ឬសេវា (Services) ដែលអ្នកមានជាមួយយើង ប៉ុន្តែយើងនឹងជូនដំណឹងដល់អ្នកប្រសិនបើការលុបចោលនេះកើតឡើង។



តើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានប្រមូលដោយរបៀបណា?

យើងប្រើវិធីសាស្រ្តផ្សេងៗដើម្បីប្រមូលទិន្នន័យពី និងអំពីអ្នក រួមមានតាមរយៈ អន្តរកម្មផ្ទាល់។ អ្នកប្រហែលជាបានផ្តល់អត្តសញ្ញាណ លេខទំនាក់ទំនង និងទិន្នន័យហិរញ្ញវត្ថុរបស់អ្នកឱ្យយើងតាមរយៈការបំពេញទម្រង់បែបបទ ឬដោយការឆ្លើយឆ្លងជាមួយយើងតាមប្រៃសណីយ៍ ទូរស័ព្ទ អ៊ីមែល ឬផ្សេងពីនេះ។ ទាំងនេះរួមមានទិន្នន័យផ្ទាល់ខ្លួនដែលអ្នកផ្តល់ឱ្យនៅពេលអ្នក៖

  • ដាក់ពាក្យស្នើសុំសេវា (Services) របស់យើង

  • បង្កើតគណនីនៅលើអ៊ិនធឺហ្វេស (Interface) ឬសេវា (Services) របស់យើង

  • ជាវសេវា (Services) ឬការបោះពុម្ពផ្សាយរបស់យើង

  • ស្នើសុំសម្ភារៈ ឬមាតិកាទីផ្សារដែលត្រូវផ្ញើទៅអ្នក

  • ចូលរួមក្នុងការប្រកួតប្រជែង ប្រូម៉ូសិន ឬការស្ទង់មតិ ឬ

  • ផ្តល់មតិត្រឡប់មកយើង ឬទាក់ទងមកយើងខ្ញុំ។

បច្ចេកវិទ្យា/អន្តរកម្មស្វ័យប្រវត្តិ និងប្រភពភាគីទីបី។ យើងប្រហែលជាបានប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយស្វ័យប្រវត្តិនៅពេលអ្នកធ្វើអន្តរកម្មជាមួយអ៊ីនធឺហ្វេស (Interface) របស់យើង (ដូចជាសកម្មភាព លំនាំនៃការរុករក ម៉ូដែលហាដវ៊ែរ លេខសម្គាល់ឧបករណ៍ កំណែប្រព័ន្ធប្រតិបត្តិការ សូហ្វវ៊ែររុករកតាមអ៊ីនធឺណិត និងអាសយដ្ឋាន/MAC ពិធីសារអ៊ីនធឺណិត ព័ត៌មានកំណត់អត្តសញ្ញាណឧបករណ៍/អាសយដ្ឋានរបស់អ្នក)។ យើងក៏អាចទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីភាគីទីបី និងប្រភពសាធារណៈនានាតាមការតម្រូវ ឬអនុញ្ញាតដោយច្បាប់ជាធរមាន (ដូចជា មូលដ្ឋានទិន្នន័យសាធារណៈ ការិយាល័យឥណទានដៃគូផ្ទៀងផ្ទាត់អត្តសញ្ញាណ អ្នកលក់បន្ត និងដៃគូបណ្ដា ដៃគូទីផ្សាររួម និងថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម)។


គោលបំណងដែលយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

យើងនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតែនៅក្នុងកម្រិតដែលច្បាប់បានអនុញ្ញាតប៉ុណ្ណោះ។ ជាទូទៅបំផុត ដោយយោងទៅលើប្រភេទនៃមូលដ្ឋានច្បាប់ដែលបានបញ្ជាក់ជាក់លាក់នៅក្នុង GDPR យើងនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងករណីដែល៖

  • យើងត្រូវការអនុវត្តកិច្ចសន្យាដែលយើងហៀបនឹងចុះកិច្ចសន្យា ឬបានចុះកិច្ចសន្យាជាមួយអ្នក

  • ជាការចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ឬរបស់ភាគីទីបី) ហើយដែលផលប្រយោជន៍ និងសិទ្ធិជាសារវន្តរបស់អ្នកមិនផាត់ចោលផលប្រយោជន៍ស្របច្បាប់ទាំងនោះ ឬ

  • យើងត្រូវការអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់។

សូមមើលសទ្ទានុក្រមខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីប្រភេទនៃមូលដ្ឋានច្បាប់ដែលយើងត្រូវពឹងផ្អែកដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

ក្នុងតារាងខាងក្រោមយើងបានពណ៌នា អំពីមធ្យោបាយដែលយើងគ្រោងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងថាយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផ្តែកលើមូលដ្ឋានអ្វីខ្លះ។ យើងក៏បានបញ្ជាក់អំពីផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងករណីសមស្របផងដែរ។

សូមកត់សម្គាល់ថា យើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយផ្អែកលើហេតុស្របច្បាប់លើសពីមួយ ដោយផ្អែកលើគោលបំណងជាក់លាក់ដែលយើងត្រូវប្រើប្រាស់ទិន្នន័យរបស់អ្នក។ សូមទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើអ្នកត្រូវការព័ត៌មានលម្អិតអំពីមូលហេតុផ្លូវច្បាប់ជាក់លាក់ ដែលយើងពឹងផ្អែកដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលមូលហេតុលើសពីមួយត្រូវបានកំណត់ក្នុងតារាងខាងក្រោម។

គោលបំណង/សកម្មភាព

ប្រភេទទិន្នន័យផ្ទាល់ខ្លួន

មូលដ្ឋានស្របច្បាប់សម្រាប់ដំណើរការ រួមទាំងមូលដ្ឋាននៃផលប្រយោជន៍ស្របច្បាប់

ដើម្បីចុះឈ្មោះអ្នកជាអ្នកប្រើប្រាស់ថ្មី

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) ហិរញ្ញវត្ថុ

ឃ) បច្ចេកទេស 

ង) ព័ត៌មានផ្ទាល់ខ្លួន

ច) ទីផ្សារ និងការជូនដំណឹង

ក) ការអនុវត្តកិច្ចសន្យាជាមួយអ្នក

ខ) ចាំបាច់ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់

ដើម្បីផ្តល់សេវា (Services) រួមមាន៖

ក) គ្រប់គ្រងប្រតិបត្តិការ ការទូទាត់ ថ្លៃសេវា និងការគិតថ្លៃ

ខ) ប្រមូល និងបានមកវិញនូវថ្លៃសេវាដែលជំពាក់យើង។

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) ហិរញ្ញវត្ថុ

ឃ) ប្រតិបត្តិការ 

ង) បច្ចេកទេស

ច) ការប្រើប្រាស់

ឆ) ទីផ្សារនិងទំនាក់ទំនង

ក) ការអនុវត្តកិច្ចសន្យាជាមួយអ្នក

ខ) ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ដើម្បីបានមកវិញនូវបំណុលដែលយើងជំពាក់)។

ដើម្បីផ្តល់សេវា (Services) រួមមាន៖

ក) ជូនដំណឹងដល់អ្នកអំពីការកែប្រែលក្ខខណ្ឌរបស់យើង ឬគោលការណ៍ឯកជនភាព

ខ) ស្នើឱ្យអ្នកផ្តល់មតិ ឬឆ្លើយសំណួរស្ទង់មតិ។

ក) អត្តសញ្ញាណ

ខ) ទំនាក់ទំនង

គ) ព័ត៌មានផ្ទាល់ខ្លួន

ឃ) ទីផ្សារនិងការប្រាស្រ័យទាក់ទង។

ក) ការអនុវត្តកិច្ចសន្យាជាមួយអ្នក

ខ) ចាំបាច់ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់

គ) ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ដើម្បីសិក្សាពីរបៀបដែលអតិថិជនប្រើប្រាស់សេវា (Services) របស់យើង ដើម្បីអភិវឌ្ឍពួកគេ និងពង្រីក
អាជីវកម្មរបស់យើង)។

ដើម្បីឱ្យអ្នកអាចចូលរួមក្នុងការចាប់រង្វាន់ ការប្រកួតប្រជែង ឬបំពេញទម្រង់ស្ទង់មតិ។

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) ព័ត៌មានផ្ទាល់ខ្លួន

ឃ) ការប្រើប្រាស់

ង) ទីផ្សារនិងការប្រាស្រ័យទាក់ទង

ក) ការអនុវត្តកិច្ចសន្យាជាមួយអ្នក

ខ) ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ដើម្បីសិក្សាពីរបៀបដែលអតិថិជនប្រើប្រាស់សេវា (Services) របស់យើង ដើម្បីអភិវឌ្ឍសេវា (Services) និងពង្រីក
អាជីវកម្មរបស់យើង)។

ដើម្បីគ្រប់គ្រង និងការពារអាជីវកម្មរបស់យើង អ៊ីនធឺហ្វេស (Interface) នេះ និងសេវា (Services) (រួមមានការដោះស្រាយបញ្ហា ការវិភាគទិន្នន័យ ការធ្វើតេស្ត តំហែទាំប្រព័ន្ធ 
ការគាំទ្រ ការរាយការណ៍ និងការផ្ទុកទិន្នន័យ)។

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) បច្ចេកទេស

ឃ) ការប្រើប្រាស់

ក) ការអនុវត្តកិច្ចសន្យាជាមួយអ្នក

ខ) ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (សម្រាប់ការដំណើរការអាជីវកម្មយើង ការផ្តល់សេវារដ្ឋបាល និងព័ត៌មានវិទ្យា សន្តិសុខបណ្តាញ ដើម្បីបង្ការការឆបោក និងក្នុង
បរិបទរៀបចំអាជីវកម្មឡើងវិញ ឬការអនុវត្តរចនាសម្ព័ន្ធក្រុមឡើងវិញ)។

គ) ចាំបាច់ក្នុងការអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់។

ដើម្បីបង្ហាញអ្នកអំពីមាតិកា 
អ៊ីនធឺហ្វេស (Interface) និង
សេវា (Services) និងការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ ហើយសវាស់វែង ឬយល់ដឹងពីប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម ដែលយើងបម្រើជូនអ្នក។

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) ព័ត៌មានផ្ទាល់ខ្លួន

ឃ) ការប្រើប្រាស់

ង) ទីផ្សារ និងការប្រាស្រ័យទាក់ទង។

ច) បច្ចេកទេស

ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ដើម្បីសិក្សាពីរបៀបដែលអតិថិជនប្រើប្រាស់សេវា (Services) របស់យើង អភិវឌ្ឍសេវា (Services) ពង្រីកអាជីវកម្មរបស់យើង និងធ្វើឱ្យល្អប្រសើរនូវយុទ្ធ
សាស្ត្រទីផ្សាររបស់យើង)។

ដើម្បីប្រើប្រាស់ការវិភាគទិន្នន័យ ក្នុងការធ្វើឱ្យល្អប្រសើរនូវ
អ៊ីនធឺហ្វេស (Interface) សេវា (Services) ទីផ្សារ ទំនាក់ទំនងអតិថិជន និងបទពិសោធន៍របស់យើង។

ក) បច្ចេកទេស

ខ) ព័ត៌មានផ្ទាល់ខ្លួន

គ) ការប្រើប្រាស់

ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ដើម្បីកំណត់ប្រភេទអ្នកប្រើប្រាស់សម្រាប់សេវា (Services) របស់យើង ធ្វើបច្ចុប្បន្នកម្មគេហទំព័ររបស់យើង ដើម្បីអភិវឌ្ឍអាជីវកម្មរបស់យើង ហើយធ្វើឱ្យល្អប្រសើរនូវយុទ្ធសាស្ត្រទីផ្សាររបស់យើង)។

ដើម្បីកំណត់អត្តសញ្ញាណ ឬបញ្ជាក់អត្តសញ្ញាណអ្នក ដើម្បីអនុវត្តតាមច្បាប់ជាធរមាន ដូចជាច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) ព័ត៌មានផ្ទាល់ខ្លួន

ឃ) ការប្រើប្រាស់

ង) បច្ចេកទេស

ច) ហិរញ្ញវត្ថុ

ឆ) ប្រតិបត្តិការ

ក) ការអនុវត្តកិច្ចសន្យាជាមួយអ្នក

ខ) ចាំបាច់ក្នុងការអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់។


ដើម្បីផ្តល់មតិ និងអនុសាសន៍ដល់អ្នកអំពីសេវា (Services) ដែលអាចមានប្រយោជន៍ចំពោះអ្នក។

ក) អត្តសញ្ញាណ

ខ) ព័ត៌មានទំនាក់ទំនង

គ) បច្ចេកទេស

ឃ) ការប្រើប្រាស់

ង) ព័ត៌មានផ្ទាល់ខ្លួន

ច) ទីផ្សារ និងការប្រាស្រ័យ
ទាក់ទង។

ចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង (ដើម្បីអភិវឌ្ឍសេវា (Services) របស់យើង និងពង្រីកអាជីវកម្មរបស់យើង)។


ទីផ្សារ

យើងអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីបង្កើតគំនិតអំពីអ្វីដែលយើងគិតថា អ្នកប្រហែលជាចង់បាន ឬត្រូវការ ឬអ្វីដែលអាចមានប្រយោជន៍ចំពោះអ្នកទាក់ទងនឹងអ៊ីនធឺហ្វេស (Interface) ឬការផ្តល់សេវា(Services)។ ដោយផ្អែកលើមធ្យោបាយទំនាក់ទំនងដែលអ្នកជ្រើសរើស យើងអាចបញ្ជូនព័ត៌មានទីផ្សារទៅអ្នក ដើម្បីជូនដំណឹងដល់អ្នកអំពីការរៀបចំព្រឹត្តិការណ៍របស់យើង ឬការរៀបចំព្រឹត្តិការណ៍ដៃគូរបស់យើង ដើម្បីបង្ហាញអ្នកអំពីទីផ្សារគោលដៅ និងការផ្សាយពាណិជ្ចកម្ម ហើយផ្តល់ការបញ្ចុះតម្លៃពិសេសជូនអ្នកដោយផ្អែកលើចំណង់ចំណូលចិត្តរបស់អ្នកក្នុងការប្រាស្រ័យទាក់ទង។


ព័ត៌មានដែលបានចែករំលែកជាមួយភាគីទីបី

ម្តងម្កាល យើងធ្វើការជាមួយក្រុមហ៊ុន អ្នកលក់ និងបុគ្គលផ្សេងទៀត ដើម្បីបំពេញមុខងារតាងនាមយើងក្នុងករណីចាំបាច់។ បន្ថែមពីនេះ យើងក៏ប្រើប្រាស់សូហ្វវ៊ែរ និងកម្មវិធីដែលផ្តល់ដោយភាគីទីបីដែលអាចដំណើរការព័ត៌មានដែលកំណត់លក្ខណសម្បត្តិជាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ភាគីទីបីទាំងនេះមានសិទ្ធិត្រឹមតែចូលមើលទិន្នន័យផ្ទាល់ខ្លួនដែលត្រូវការចាំបាច់ដើម្បីអនុវត្តមុខងាររបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែភាគីទីបីទាំងនេះ មិនអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងផ្សេងឡើយ។

យើងនឹងចែករំលែកតែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី ដែលមានគោលបំណងស្របច្បាប់ក្នុងការចូលប្រើទិន្ន័យនេះ ជាពិសេស៖

  • យើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណភាគីទីបី ដើម្បីបំពេញ កាតព្វកិច្ចក្រោមច្បាប់ស្តីពី AML ច្បាប់ស្តីពីការប្រឆាំងការស៊ីសំណូក ច្បាប់ស្តីពីការដាក់ដាក់ទណ្ឌកម្ម ច្បាប់ស្តីពី CTF និងច្បាប់ជាធរមានផ្សេងទៀត។

  • យើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកផ្តល់សេវាដែលផ្តល់សេវាប្រឹក្សាយោបល់ ធនាគារ ច្បាប់ ការរចនា ការវិភាគទិន្នន័យ ទីផ្សារ ធានារ៉ាប់រង គណនេយ្យ និងបច្ចេកវិទ្យាព័ត៌មាន និងផលិតផលតាមកិច្ចសន្យា ហើយអ្នកផ្តល់សេវាដែលជួយផ្នែកខ្លះនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង។

  • យើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយស្ថាប័នហិរញ្ញវត្ថុដែលយើងជាដៃគូដើម្បីដំណើរការការទូទាត់ដែលអ្នកបានអនុញ្ញាត។

  • យើងអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុន ឬស្ថាប័នផ្សេងទៀតដែលយើងគ្រោងនឹងបញ្ចូលគ្នាជាមួយ ឬក្រុមហ៊ុន ឬស្ថាប័នដែលទទួលខុសត្រូវបន្តពីយើង។ ក្នុងករណីមានការបញ្ចូលគ្នាបែបនេះ យើងនឹងតម្រូវឱ្យស្ថាប័នបញ្ចូលគ្នាថ្មីអនុវត្តតាមគោលការណ៍ឯកជនភាពនេះ ទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកនឹងទទួលការជូនដំណឹងជាមុនអំពីការកែប្រែណាមួយនូវគោលការណ៍ជាធរមាន ហើយ

  • យើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយមន្ត្រីអនុវត្តច្បាប់ ឬភាគីទីបីផ្សេងទៀត នៅពេលដែលយើងត្រូវបង្ខំចិត្តធ្វើដូច្នេះតាមដីកាកោះហៅ ដីកាតុលាការ ឬនីតិវិធីច្បាប់ស្រដៀងគ្នា ឬនៅពេលដែលយើងជឿដោយសុចរិតថា ការបង្ហាញទិន្នន័យផ្ទាល់ខ្លួនជាការចាំបាច់ដើម្បីបង្ការគ្រោះថ្នាក់រាងកាយ ឬការបាត់បង់ហិរញ្ញវត្ថុ ដើម្បីរាយការណ៍អំពីសកម្មភាពខុសច្បាប់ដែលបានដាក់ការសង្ស័យ ឬស៊ើបអង្កេតការរំលោភលើកិច្ចព្រមព្រៀងអ្នកប្រើប្រាស់របស់យើង ឬគោលនយោបាយជាធរមានផ្សេងទៀត។

យើងតម្រូវឱ្យគ្រប់ភាគីទីបីទាំងអស់គោរពសន្តិសុខនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ហើយតម្រូវឱ្យពួកគេគ្រប់គ្រងទិន្នន័យនេះស្របតាមគោលការណ៍ឯកជនភាព និងច្បាប់ជាធរមាន។


ការជ្រើសរើសមិនចូលរួម

អ្នកអាចជ្រើសរើសមិនចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី ឬអ្នកសម្រេចចិត្តមិនអនុញ្ញាតឱ្យយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងគោលបំណងណាមួយ ដែលមិនត្រូវនឹងគោលបំណងដែលយើងបានប្រមូលទិន្នន័យពីដំបូង ឬបន្ទាប់មកបានការអនុញ្ញាតពីអ្នក។ ប្រសិនបើអ្នកជ្រើសរើសធ្វើដូច្នេះ លក្ខណៈពិសេសមួយចំនួននៃអ៊ីនធឺហ្វេស (Interface) ឬសេវា (Services) របស់យើងប្រហែលជាមិនមានសម្រាប់អ្នកទេ។

ខូគី

អ្នកអាចកំណត់កម្មវិធីប្រោស័ររបស់អ្នកដើម្បីបដិសេធគ្រប់ខូគីកម្មវិធីប្រោស័រទាំងអស់ ឬខូគីកម្មវិធី
ប្រោស័រមួយចំនួន ឬជូនដំណឹងអ្នកនៅពេលគេហទំព័រកំណត់ ឬចូលប្រើខូគី។ ប្រសិនបើអ្នកបិទ ឬបដិសេធ
ខូគី សូមកត់សម្គាល់ថាផ្នែកខ្លះនៃគេហទំព័រនេះអាចចូលប្រើមិនបាន ឬមិនដំណើរការត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែមអំពីខូគីដែលយើងប្រើ សូមមើលគោលការណ៍ខូគីរបស់យើង

ការផ្លាស់ប្តូរគោលបំណង

យើងនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់តែគោលបំណងដែលយើងបានកំណត់សម្រាប់ការប្រមូលនោះប៉ុណ្ណោះ លើកលែងយើងពិចារណាដោយសមហេតុផលថា យើងត្រូវការប្រើវាដោយសារមូលហេតុផ្សេងទៀត ហើយមូលហេតុនោះត្រូវនឹងគោលបំណងដើម ឬអនុលោមតាមច្បាប់ជាធរមាន។ ប្រសិនបើអ្នកចង់ទទួលបានការពន្យល់អំពីរបៀបដែលដំណើរការក្នុងគោលបំណងថ្មីត្រូវងគោលបំណងដើម សូមទាក់ទងមកយើងខ្ញុំ។

ប្រសិនបើយើងត្រូវការប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងគោលបំណងដែលមិនពាក់ព័ន្ធ យើងនឹងជូនដំណឹងដល់អ្នក ហើយយើងនឹងពន្យល់អំពីមូលដ្ឋានច្បាប់ដែលអនុញ្ញាតឱ្យយើងធ្វើការប្រើប្រាស់នេះ។

សូមបញ្ជាក់ថា យើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នៅពេលដែលអ្នកមិនដឹង ឬគ្មានការយល់ព្រមពីអ្នក ដោយអនុលោមតាមវិធានខាងលើ ក្នុងករណីដែលការដំណើរការនេះតម្រូវ ឬអនុញ្ញាតដោយច្បាប់។


សន្តិសុខទិន្នន័យ

យើងបានបង្កើតវិធានសន្តិសុខសមស្របដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក មិនឱ្យមានការបាត់ដោយចៃដន្យ មិនឱ្យមានការប្រើប្រាស់ ឬមិនឱ្យមានការចូលប្រើដោយគ្មានការអនុញ្ញាត មិនឱ្យកែ ឬុមិនឱ្យបង្ហាញទិន្នន័យនេះ។ បន្ថែមពីនេះ យើងកម្រិតសិទ្ធិចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រឹមតែបុគ្គលិក ភ្នាក់ងារ អ្នកទទួលការ និងភាគីទីបីផ្សេងទៀតដែលមានតម្រូវការត្រូវដឹងដើម្បីការងារប៉ុណ្ណោះ។ ពួកគេនឹងដំណើរការ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមតែការណែនាំរបស់យើងប៉ុណ្ណោះ ហើយពួកគេត្រូវមានកាតព្វកិច្ចរក្សាការសម្ងាត់នូវព័ត៌មានទាំងអស់នោះ។

យើងបានបង្កើតនីតិវិធីសម្រាប់ដោះស្រាយករណីសង្ស័យថាមានការបំពានលើទិន្នន័យផ្ទាល់ខ្លួន ហើយយើងនឹងជូនដំណឹងដល់អ្នក និងនិយតករពាក់ព័ន្ធអំពីការបំពាន ប្រសិនបើច្បាប់តម្រូវឱ្យយើងធ្វើការជូនដំណឹង។

ការរក្សាទុកទិន្នន័យ

យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់តែរយៈពេលដែលចាំបាច់សមហេតុផល ដើម្បីបំពេញគោលបំណងនៃការប្រមូលទិន្នន័យរបស់យើងប៉ុណ្ណោះ ដែលរួមមានគោលបំណងក្នុងការបំពេញលក្ខខណ្ឌច្បាប់ បទប្បញ្ញត្តិ ពន្ធ គណនេយ្យ ឬលក្ខខណ្ឌធ្វើរបាយការណ៍។ យើងអាចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលយូរជាងនេះ ក្នុងករណីមានបណ្តឹងតវ៉ា ឬប្រសិនបើយើងមានមូលហេតុដែលអាចជឿថា អាចមានវិវាទ កើតឡើងពាក់ព័ន្ធនឹងទំនាក់ទំនងរបស់យើងជាមួយអ្នក។

ដើម្បីកំណត់រយៈពេលរក្សាទុកសមរម្យសម្រាប់ទិន្នន័យផ្ទាល់ខ្លួន យើងពិចារណាលើចំនួន ប្រភេទ និងភាពរស៊ើបនៃទិន្នន័យផ្ទាល់ខ្លួន ហានិភ័យដែលអាចកើតមានពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក គោលបំណងដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ហើយថាតើយើងអាចសម្រេចគោលបំណងទាំងនោះតាមរយៈមធ្យោបាយផ្សេងទៀត និងលក្ខខណ្ឌច្បាប់ បទប្បញ្ញត្តិ ពន្ធ គណនេយ្យត្រូវអនុវត្ត ឬលក្ខខណ្ឌផ្សេងៗទៀត។

  • ព័ត៌មានទំនាក់ទំនង ដូចជាឈ្មោះ អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទរបស់អ្នកក្នុងគោលបំណង
    ទីផ្សារត្រូវបានរក្សាទុកជាប់រហូតទាល់តែអ្នកឈប់ជាវ (unsubscribe)។

  • មាតិកាដែលអ្នកបង្ហោះនៅលើអ៊ីនធឺហ្វេស (Interface) របស់យើងដូចជា មតិយោបល់គាំទ្រអតិថិជនរូបថតវីដេអូ ការបង្ហោះប្លក់ និងមាតិកាផ្សេងទៀតអាចត្រូវបានរក្សាទុកដោយគ្មានកំណត់ បន្ទាប់ពីអ្នកបិទគណនីរបស់អ្នកក្នុងគោលបំណងធ្វើសវនកម្ម និងការទប់ស្កាត់បទល្មើស។

សិទ្ធិស្របច្បាប់របស់អ្នក

ទោះបីក្នុងកាលៈទេសៈខ្លះក៏ដោយ អ្នកមានសិទ្ធិតាមច្បាប់ការពារទិន្នន័យទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលរួមមានសិទ្ធិក្នុងការ៖

  • ស្នើសុំការចូលមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (ទូទៅហៅថា “សំណើចូលមើលទិន្នន័យបុគ្គល”)។ សំណើនេះអនុញ្ញាតឱ្យអ្នកទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងរក្សាទុក ហើយអ្នកពិនិត្យឃើញថា យើងកំពុងដំណើរការទិន្នន័យដោយស្របច្បាប់។

  • ស្នើសុំការកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងរក្សាទុក។ សំណើនេះអនុញ្ញាតឱ្យអ្នកមានទិន្នន័យរបស់អ្នកមិនពេញលេញ ឬមិនត្រឹមត្រូវណាមួយដែលយើងរក្សាទុក ដែលអ្នកបានកែតម្រូវ ទោះបីជាយើងអាចនឹងត្រូវផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យថ្មី ដែលអ្នកផ្តល់ឱ្យយើងក៏ដោយ។

  • ស្នើសុំលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ សំណើនេះអនុញ្ញាតឱ្យអ្នកស្នើសុំឱ្យយើងលុប ឬយកចេញទិន្នន័យផ្ទាល់ខ្លួន ប្រសិនបើមិនមានមូលហេតុល្អដើម្បីឱ្យយើងបន្តដំណើរការទិន្នន័យនេះ។ អ្នកក៏មានសិទ្ធិស្នើសុំឱ្យយើងលុប ឬយកចេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកបានអនុវត្តសិទ្ធិរបស់អ្នកដោយជោគជ័យក្នុងការជំទាស់នឹងដំណើរការ (សូមមើលខាងក្រោម) ប្រសិនបើយើងអាចបានដំណើរការព័ត៌មានរបស់អ្នកដោយមិនស្របច្បាប់ ឬប្រសិនបើយើងត្រូវបានតម្រូវឱ្យលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីអនុវត្តតាមច្បាប់ក្នុងស្រុក។ ទោះជាយ៉ាងនេះក្ដី សូមបញ្ជាក់ថា យើងប្រហែលជាមិនអាចអនុវត្តតាមសំណើរលុបរបស់អ្នកជានិច្ចឡើយ ដោយសារមូលហេតុផ្លូវច្បាប់មួយចំនួន (ឧទាហរណ៍ សម្រាប់ការអនុវត្តតាមលក្ខខណ្ឌតម្រូវក្នុងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនខ្លះក្នុងរយៈពេលដ៏ជាក់លាក់តាមច្បាប់ជាធរមាន) ដែលនឹងត្រូវជូនដំណឹងដល់អ្នក ប្រសិនបើពាក់ព័ន្ធ នៅពេលដែលអ្នកស្នើសុំ។

  • ជំទាស់នឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើយើងកំពុងពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់ (ឬផលប្រយោជន៍ស្របច្បាប់របស់ភាគីទីបី) ហើយស្ថានភាពពិសេសរបស់អ្នកមានចំណុចដែលធ្វើឱ្យអ្នកចង់ជំទាស់នឹងដំណើរការទិន្នន័យដោយសារមូលហេតុនេះ នៅពេលដែលអ្នកមានអារម្មណ៍ថា ការដំណើរការនេះប៉ះពាល់ដល់សិទ្ធិ និងសេរីភាពជាសារវន្តរបស់អ្នក។ អ្នកក៏មានសិទ្ធិជំទាស់ ប្រសិនបើយើងកំពុងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងគោលបំណងទីផ្សារដោយផ្ទាល់។ ក្នុងករណីខ្លះ យើងអាចបង្ហាញថា យើងមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់នៅក្នុងការដំណើរការព័ត៌មានរបស់អ្នកដែលមានសារៈសំខាន់ជាងសិទ្ធិ និងសេរីភាពរបស់អ្នក។

  • ស្នើសុំការរឹតបន្តឹងលើដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ សំណើនេះអនុញ្ញាតឱ្យអ្នកស្នើសុំឱ្យយើងផ្អាកដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងសេណារីយ៉ូខាងក្រោម៖

  • ប្រសិនបើអ្នកចង់ឱ្យយើងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យ។

  • ប្រសិនបើការប្រើប្រាស់ទិន្នន័យរបស់យើងមិនស្របច្បាប់ ប៉ុន្តែអ្នកមិនចង់ឱ្យយើងលុបចោលទិន្នន័យនោះ។

  • ប្រសិនបើអ្នកត្រូវការឱ្យយើងរក្សាទុកទិន្នន័យ បើទោះបីជាយើងលែងត្រូវការវា នៅពេលដែលអ្នកត្រូវការវាដើម្បីបញ្ជាក់ អនុវត្ត ឬការពារការទាមទារផ្លូវច្បាប់ក៏ដោយ។

  • អ្នកបានជំទាស់នឹងយើងមិនឱ្យប្រើប្រាស់ទិន្នន័យរបស់អ្នក ប៉ុន្តែយើងត្រូវការផ្ទៀងផ្ទាត់ថាតើយើងមានមូលហេតុផ្លូវច្បាប់សំខាន់ជាងនេះក្នុងការប្រើវាដែរឬទេ។

  • ស្នើសុំបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅអ្នក ឬទៅភាគីទីបី។ យើងនឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជូនអ្នក ឬភាគីទីបីដែលអ្នកបានជ្រើសរើសនៅក្នុងទម្រង់មានរចនាសម្ព័ន្ធ ទម្រង់ប្រើជាទូទៅ ទម្រង់អាចអានដោយម៉ាស៊ីន។ សូមកត់សម្គាល់ថា សិទ្ធិនេះអនុវត្តចំពោះតែព័ត៌មានស្វ័យប្រវត្តិកម្មដែលអ្នកបានផ្តល់ការយល់ព្រមពីដំបូងសម្រាប់ពួកយើងក្នុងការប្រើប្រាស់ ឬប្រសិនបើយើងប្រើព័ត៌មានដើម្បីអនុវត្តកិច្ចសន្យាជាមួយអ្នក។

  • ដកការយល់ព្រមនៅពេលណាមួយ ដែលយើងកំពុងពឹងផ្អែកលើការយល់ព្រម ដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ក៏ការដកការយល់ព្រមនេះនឹងមិនប៉ះពាល់ដល់ភាពស្របច្បាប់ក្នុងការដំណើរការណាមួយដែលបានអនុវត្ត មុនពេលដែលអ្នកដកការយល់ព្រមរបស់អ្នក។ ប្រសិនបើអ្នកដកការយល់ព្រមរបស់អ្នក យើងប្រហែលជាមិនអាចផ្តល់សេវា (Services) ខ្លះជូនអ្នកបានឡើយ។ យើងនឹងណែនាំអ្នក ប្រសិនបើករណីនេះកើតឡើងនៅពេលដែលអ្នកដកការយល់ព្រមរបស់អ្នក។

ផ្សេងៗ

ផលប្រយោជន៍ស្របច្បាប់មានន័យថា ផលប្រយោជន៍នៃអាជីវកម្មរបស់យើងក្នុងការប្រកបអាជីវកម្ម និងគ្រប់គ្រងអាជីវកម្មរបស់យើង ដើម្បីជួយយើងឱ្យផ្តល់សេវា/ផលិតផលដ៏ល្អបំផុត និងបទពិសោធន៍ដ៏ល្អបំផុត និងសន្តិសុខបំផុតជូនអ្នក។ យើងធានាថា យើងពិចារណា ហើយថ្លឹងថ្លែងពីផលប៉ះពាល់ដែលអាចកើតមានលើអ្នក (ផលប៉ះពាល់វិជ្ជមានផង និងអវិជ្ជមានផង) ព្រមទាំងសិទ្ធិរបស់អ្នក មុនពេលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ផលប្រយោជន៍ស្របច្បាប់របស់យើង។ យើងមិនប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់សកម្មភាពនោះទេ នៅពេលដែលផលប៉ះពាល់លើអ្នកមានសារៈសំខាន់ជាងផលប្រយោជន៍របស់យើង។ (លើកលែងតែយើងមានការយល់ព្រមពីអ្នក ឬមានតម្រូវការ ឬអនុញ្ញាតផ្សេងពីនេះដោយច្បាប់)។ អ្នកអាចទទួលបានព័ត៌មានបន្ថែមទៀត អំពីរបៀបដែលយើងវាយតម្លៃលើផលប្រយោជន៍ស្របច្បាប់របស់យើងធៀបនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកទាក់ទងនឹងសកម្មភាពជាក់លាក់។ សូមទាក់ទងមកយើង!

ការអនុវត្តកិច្ចសន្យាមានន័យថា ការដំណើរការទិន្នន័យរបស់អ្នក ប្រសិនបើចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យាដែលអ្នកជាភាគី ឬចាត់វិធានការតាមសំណើរបស់អ្នកមុនពេលចុះកិច្ចសន្យានេះ។

ការអនុវត្តិតាមកាតព្វកិច្ចផ្លូវច្បាប់មានន័យថា ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើចាំបាច់សម្រាប់ការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ដែលយើងត្រូវធ្វើតាម។


ព័ត៌មានលម្អិតអំពីការទាក់ទង

ប្រសិនបើអ្នកមានសំណួរណាមួយអំពីគោលការណ៍ឯកជនភាពនេះ ឬការអនុវត្តឯកជនភាពរបស់យើង សូមទាក់ទងមកយើងតាមរយៈតំណ “មជ្ឈមណ្ឌលជំនួយ” នៅលើគេហទំព័រ https://ctx98.freshdesk.com/ en/support/home

អ្នកមានសិទ្ធិធ្វើបណ្តឹងតវ៉ាពេលណាក៏បានទៅស្ថាប័នការពារព័ត៌មាន និងទិន្នន័យ (“សាលាក្តី”)។ ទោះជាយ៉ាងណាក៏ដោយ យើងសូមអរគុណរចំពោះឱកាសក្នុងការដោះស្រាយបញ្ហារបស់អ្នកផ្ទៃក្នុង មុនពេលចូលទៅដល់សាលាក្តី។


Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article