សេចក្តីប្រកាសមិនទទួលខុសត្រូវ

Modified on Mon, 1 Dec at 4:35 AM


អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យអានផ្នែកនេះដោយយកចិត្តទុកដាក់ និងប្រឹក្សាយោបល់ជាមួយទីប្រឹក្សាជំនាញផ្នែកច្បាប់ ហិរញ្ញវត្ថុ ពន្ធដារ ឬជំនាញផ្សេងៗទៀត ប្រសិនបើមានចម្ងល់អំពីវិធានការដែលពួកគាត់គួរ

អនុវត្ត។

ការយោងទៅកាន់លក្ខខណ្ឌដែលបានកំណត់ គឺជាការយោងទៅកាន់លក្ខខណ្ឌដូចដែលបានកំណត់នៅក្នុងខចែង និងលក្ខខណ្ឌស្ដង់ដារសេវាកម្មរបស់ ក្រុមហ៊ុន ស៊ីធីអ៊ិច-98 ដែលសេចក្ដីប្រកាសមិនទទួលខុសត្រូវផ្នែកច្បាប់ទាំងនេះជាផ្នែកមួយនៅក្នុងនោះ។

ការបដិសេធការទទួលខុសត្រូវ

ការបដិសេធទទួលខុសត្រូវខាងក្រោមនេះ គឺជាលក្ខខណ្ឌបន្ថែម ដែលមិនប៉ះពាល់ដល់ការលុបចោលទំនួលខុសត្រូវណាមួយ ដែលបានកំណត់ក្រោមខចែង និងលក្ខខណ្ឌស្ដង់ដាសេវាកម្មរបស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98៖

ក)    អ៊ីនធឺហ្វេស (Interface) និងសេវា (Services) ដែលគ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្ដល់ជូន គឺផ្អែកលើ “ភាពជាក់ស្តែង” និង “អត្ថិភាព”។ គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនផ្តល់ការធានា ឬ តំណាងដោយបញ្ជាក់ ឬបង្កប់ន័យ ឬអ្វីមួយផ្សេងទៀត ដែលទាក់ទងនឹងភាពងាយស្រួល គុណភាព ភាពសមស្រប សុក្រឹតភាព ភាពគ្រប់គ្រាន់ ឬភាពពេញលេញរបស់អ៊ីនធឺហ្វេស (Interface)  ឬសេវា (Services) នោះទេ ហើយថែមទាំងបង្ហាញការបដិសេធចំពោះទំនួលខុសត្រូវនៃកំហុសណាមួយ ការពន្យារពេល ឬការមិនរាប់បញ្ចូល ឬចំពោះសកម្មភាពណាមួយដែលបានអនុវត្ត ដោយផ្អែកលើអ៊ីនធឺហ្វេស (Interface) ឬសេវា (Services)។

ខ)     គ្រុប (Group) ក្រុមហ៊ុនបុត្រសម្ព័ន្ធ អភិបាល មន្ត្រី និងនិយោជិតរបស់ខ្លួន មិនត្រូវ ឬមានចេតនាក្នុងការធ្វើនិងត្រូវប្រកាសបដិសេធចំពោះការធានាអះអាង ការធានា ឬការសន្យាក្នុងទម្រង់ណាមួយ ចំពោះអង្គភាព ឬបុគ្គលណាមួយឡើយ រួមទាំងការអះអាង ការធានា ឬការទទួលខុសត្រូវដែលទាក់ទងនឹង៖

  1. សុក្រឹតភាព និងភាពពេញលេញនៃព័ត៌មានណាមួយដែលមានកំណត់នៅក្នុងអ៊ីនធឺហ្វេស (Interface) នេះរួមមានជាអាទិ៍ ទិន្នន័យអំពីតម្លៃនៃទ្រព្យសកម្មឌីជីថល ឬរូបិយប័ណ្ណ Fiat។

  2. ពេលវេលាដែលត្រូវចំណាយសម្រាប់ប្រតិបត្តិការពាក់ព័ន្ធនឹងតតិយជនដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្លួន។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ដផ្ដល់ព័ត៌មានដែលពេញលេញ និងត្រឹមត្រូវបំផុតដល់អ្នកប្រើប្រាស់ តាមដែលអាចធ្វើទៅបាន គ្រុប (Group) អាចធ្វើការផ្លាស់ប្ដូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាន ពីមួយពេលទៅមួយពេលដោយគ្មានការជូនដំណឹង ដែលមានជាអាទិ៍ ព័ត៌មានពាក់ព័ន្ធនឹងគោលការណ៍ ផលិតផល និងសេវា (Services) របស់គ្រុប (Group)។ ហេតុដូច្នេះ អ្នកប្រើប្រាស់គួរតែផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់មុននឹងយកទៅ
    ប្រើប្រាស់ជាផ្លូវការ ហើយរាល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលមាននៅក្នុង
    អ៊ីនធឺហ្វេស (Interface) គឺជាទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ទាំងស្រុង ហើយគ្រុប (Group) មិនមានទំនួលខុសត្រូវចំពោះការសម្រេចចិត្តបែបនេះនោះទេ។ តំណភ្ជាប់ទៅកាន់ឯកសាររបស់ភាគីទីបី (រួមមានជាអាទិ៍ គេហទំព័រ) អាចត្រូវបានផ្ដល់ជូនដើម្បីភាពងាយស្រួល ប៉ុន្តែមិនត្រូវបានគ្រប់គ្រងដោយគ្រុប (Group) នោះទេ។ អ្នកប្រើប្រាស់ទទួលស្គាល់ និងយល់ស្របថាគ្រុប (Group) នឹងមិនទទួលខុសត្រូវចំពោះទិដ្ឋភាពណាមួយនៃព័ត៌មាន មាតិការ ឬសេវា (Services) ដែលមាននៅក្នុងឯកសាររបស់ភាគីទីបី ឬនៅលើ
    គេហទំព័រភាគីទីបីណាមួយដែលអាចចូលប្រើបាន ឬ ភ្ជាប់ទៅនឹងអ៊ីនធឺហ្វេស (Interface) នោះទេ។

គ) គ្រុប (Group) នឹងមិនមានទំនួលខុសត្រូវណាមួយចំពោះការខូចខាត ឬការបំផ្លាញណាមួយដែលបង្កឡើងដោយមេរោគក្នុងកុំព្យូទ័រ កម្មវិធី spyware, scareware, Trojan horses, worms ឬ
មេរោគ malware ផ្សេងៗទៀតដែលអាចប៉ះពាល់ដល់កុំព្យូទ័រ ឬសម្ភារៈផ្សេងៗទៀតរបស់អ្នកប្រើប្រាស់ ឬការបោកបញ្ឆោត ការក្លែងបន្លំ ឬ ការវាយប្រហារផ្សេងទៀតណាមួយនោះឡើយ។ អ្នកប្រើប្រាស់ក៏គួរតែដឹងផងដែរថា សេវា (Services) SMS, SIM និង អ៊ីមែល គឺងាយរងគ្រោះដោយសារការបន្លំ ការវាយប្រហារបន្លំយកព័ត៌មាន ការប្ដូរស៊ីម ការលួចប្រើស៊ីម និងការកាន់កាប់គណនី ហើយអ្នកប្រើប្រាស់គួរប្រុងប្រយ័ត្នក្នុងការពិនិត្យមើលសារដែលបញ្ជាក់ថាមានប្រភពមកពីគ្រុប (Group)។ អ្នកប្រើប្រាស់គួរតែចូលទៅកាន់គណនីនៅលើ អ៊ីនធឺហ្វេស (Interface) របស់ខ្លួន
ជានិច្ច ដើម្បីពិនិត្យមើលប្រតិបត្តិការ ឬសកម្ម ភាពតម្រូវណាមួយឡើងវិញ ប្រសិនបើអ្នកប្រើប្រាស់មានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃការទំនាក់ទំនង ឬការជូនដំណឹងណាមួយ។

ឃ)    អ្នកប្រើប្រាស់គួរតែទទួលខុសត្រូវក្នុងការរក្សាសុវត្ថិភាព និងការគ្រប់គ្រងនូវរាល់អត្តសញ្ញាណ ពាក្យសម្ងាត់ ការណែនាំ លេខកូដសម្ងាត់ផ្ទាល់ខ្លួន (PINs) កូនសោរ API ឬលេខកូដផ្សេងៗទៀតដែលអ្នកប្រើប្រាស់ចូលទៅប្រើសេវា (Services) ឱ្យបានគ្រប់គ្រាន់។ រាល់ការបាត់បង់ ឬការប៉ះពាល់ដល់ព័ត៌មានណាមួយដែលបានរៀបរាប់ខាងលើ និង/ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ អាចបណ្តាលឱ្យភាគីទីបីចូលទៅប្រើប្រាស់ទ្រព្យសកម្មឌីជីថលរបស់អ្នកប្រើប្រាស់ដែលរក្សាទុកក្នុងថ្នាលរបស់សេវា (Services) ដោយគ្មានការអនុញ្ញាត និងបណ្ដាលឱ្យមានការបាត់បង់ ឬការលួចទ្រព្យសកម្មឌីជីថល និង/ឬ ទឹកប្រាក់ណាមួយដែលបានរក្សាទុកនៅក្នុងថ្នាលរបស់សេវា (Services) និងគណនីដែលពាក់ព័ន្ធណាមួយ រួមទាំងគណនីធនាគារ និងប័ណ្ណឥណទានដែលបានភ្ជាប់ជាមួយអ្នកប្រើប្រាស់នោះ។ អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទនៅក្នុងប្រូហ្វាល់របស់ខ្លួន ដើម្បីទទួលបានរាល់ការជូនដំណឹង ឬសារជូនដំណឹងនានាដែលគ្រុប (Group) អាចនឹងផ្ញើទៅពួកគាត់។ គ្រុប (Group) មិនទទួលខុសត្រូវចំពោះការខូចខាតដែលអ្នកប្រើប្រាស់ជួបប្រទះ ដោយសារការប៉ះពាល់ដល់ព័ត៌មានសម្ងាត់ចូលទៅកាន់គណនី ដែលមិនមែនជាកំហុសរបស់គ្រុប (Group) និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន និង/ឬការមិនបានធ្វើតាម ឬអនុវត្តតាមការជូនដំណឹង ឬសារជូនដំណឹងនានាដែលគ្រុប (Group) អាចនឹងផ្ញើទៅអ្នកប្រើប្រាស់នោះទេ។ ក្នុងករណីមានការប៉ះពាល់ដល់ទ្រព្យសកម្មឌីជីថល ណាមួយដែលបានរក្សាទុកនៅក្នុងថ្នាលរបស់សេវា (Services) អ្នកប្រើប្រាស់ដែលពាក់ព័ន្ធត្រូវតែទាក់ទងគ្រុប (Group) ជាបន្ទាន់។

ហានិភ័យដែលអាចកើតមានឡើង

ការជួញដូរទ្រព្យសកម្មឌីជីថលមានហានិភ័យមួយចំនួន។ តាមរយៈការប្រើប្រាស់សេវា (Services) 
អ្នកប្រើប្រាស់យល់ដឹងច្បាស់ និងយល់ព្រមទទួលយកនូវហានិភ័យដែលបានចែងក្នុងផ្នែកនេះ។ ប្រសិនបើ
ហានិភ័យ និងភាពមិនច្បាស់លាស់ទាំងនេះវិវត្តទៅជាព្រឹត្តិការណ៍ជាក់ស្តែង សមត្ថភាពរបស់គ្រុប (Group) ក្នុងការផ្តល់សេវា (Services) អាចនឹងរងផលប៉ះពាល់អវិជ្ជមាន ឬជាសារវន្ត និង/ឬអ្នកប្រើប្រាស់អាចនឹងបាត់បង់ទ្រព្យសកម្មឌីជីថលទាំងស្រុង ឬមួយផ្នែកនៃតម្លៃរបស់ទ្រព្យសកម្មឌីជីថលដែលបានរក្សាទុកនៅក្នុងថ្នាលរបស់សេវា (Services)។ ហានិភ័យនេះរួមមានជាអាទិ៍ដូចខាងក្រោម៖

ក) ហានិភ័យទីផ្សារ

ទីផ្សារសម្រាប់ទ្រព្យសកម្មឌីជីថលនៅតែក្មេងខ្ចី និងមិនទាន់ច្បាស់លាស់។ ដូច្នេះ ហានិភ័យនៃការខាតបង់នៅក្នុងការជួញដូរ ឬកាន់កាប់ទ្រព្យសកម្មឌីជីថលអាចមានទំហំធំ។ ដូច្នេះ អ្នកប្រើប្រាស់គួរពិចារណាឱ្យបានម៉ត់ចត់ ថាតើការប្រើប្រាស់សេវា (Services) ស័ក្តិសមសម្រាប់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនដែរឬទេ។ គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតឡើងចំពោះអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងសេវា (Services) នោះទេ។ 

ខ) ហានិភ័យសន្ទនីយភាព និងការចុះបញ្ជី

ទ្រព្យសកម្មឌីជីថលមិនបានចេញដោយធនាគារកណ្តាល ឬស្ថាប័នជាតិ លើសកម្រិតថ្នាក់ជាតិ ឬប្រហាក់ប្រហែលកម្រិតថ្នាក់ជាតិណាមួយឡើយ។ ទ្រព្យសកម្មឌីជីថលក៏ប្រហែលជាមិនត្រូវបានបម្រុងទុកដោយ ទ្រព្យសកម្មរូបវ័ន្ត ឬឥណទានផ្សេងៗទៀតដែរ។ គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនទទួលខុសត្រូវចំពោះការចរាចរ និងការជួញដូរទ្រព្យសកម្មឌីជីថលណាមួយនៅលើអ៊ីនធឺហ្វេស (Interface) នោះទេ។ ការជួញដូរទ្រព្យសកម្មឌីជីថលពឹងផ្អែកទៅលើតែការព្រមព្រៀងគ្នានៃតម្លៃរវាងអ្នកចូលរួមដែលពាក់ព័ន្ធនៅក្នុងទីផ្សាររបស់ខ្លួនប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់មានកាតព្វកិច្ចធានា សន្ទនីយភាព ឬតម្លៃ
ទីផ្សារនៃទ្រព្យសកម្មឌីជីថលនានាដែលអាចត្រូវបានជួញដូរនៅលើអ៊ីនធឺហ្វេស (Interface) មិនថាក្នុងកម្រិតណាមួយ ឬនៅពេលណាមួយឡើយ។ ទីផ្សារសម្រាប់ទ្រព្យសកម្មឌីជីថលអាចលេចឡើង និងបាត់ទៅវិញភ្លាមៗ។ ហេតុដូច្នេះ គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនផ្ដល់ការអះអាង ឬធានាអំពីតម្លៃទីផ្សារនាថ្ងៃអនាគតរបស់ទ្រព្យសកម្មឌីជីថល ដែលត្រូវបានជួញដូរនៅលើអ៊ីនធឺហ្វេស (Interface) ឬថាតើទ្រព្យសកម្មឌីជីថលណាមួយដែលអាចត្រូវបានជួញដូរនៅលើអ៊ីនធីហ្វេស នោះអាចនឹងត្រូវបានជួញដូរនៅលើអ៊ីនធឺហ្វេស (Interface) នៅពេលវេលាណាមួយនាពេលអនាគតនោះទេ។ ទ្រព្យសម្បត្តិ
ឌីជីថលនីមួយៗ អាចនឹងត្រូវបានលុបចេញពីបញ្ជីដោយគ្មានការជូនដំណឹង  ឬការយល់ព្រមណាមួយពីអ្នកប្រើប្រាស់ឡើយ។

គ) ហានិភ័យជួញដូរ

បន្ថែមពីលើហានិភ័យសន្ទនីយភាព តម្លៃនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ គឺមានភាពប្រែប្រួល ហើយអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកប្រើប្រាស់ត្រូវបានក្រើនរំឮកឱ្យយកចិត្តទុកដាក់បំផុតចំពោះប៉ូស៊ីសិន និងចំនួនកាន់កាប់របស់ពួកគាត់ និងរបៀបដែលប៉ូស៊ីសិន និងចំនួនកាន់កាប់នោះអាចនឹងរងផលប៉ះពាល់ដោយការផ្លាស់ប្តូរភ្លាមៗនៅក្នុងសកម្មភាពជួញដូរ និងសកម្មភាពទីផ្សារផ្សេងទៀត។

ឃ) គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនអាចជួបប្រទះបញ្ហាប្រព័ន្ធមិនដំណើរការ ការរំខានដែលមិនបានគ្រោងទុកនៅក្នុងបណ្តាញ ឬសេវា (Services) របស់ខ្លួន បញ្ហា Hardware ឬ Software ការបំពានសុវត្ថិភាព ឬមូលហេតុផ្សេងទៀតដែលអាចប៉ះពាល់ដល់អ៊ីនធឺហ្វេស (Interface) ឬសេវា (Services)


  1. គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនអាចព្យាករណ៍ ឬរកឃើញ ថាពេលណាដែលមានការវាយប្រហារដោយការលួចចូល (hacks) ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការវាយប្រហារ mining (រួមមានជាអាទិ៍ double-spend attacks, majority mining power attacks and “selfish-mining” attacks) ការចែកចាយការបដិសេធសេវា ឬកំហុស ភាពងាយរងគ្រោះ ឬបញ្ហានៅក្នុង 
    អ៊ីនធឺហ្វេស (Interface) ទ្រព្យសកម្មឌីជីថលរបស់អ្នកប្រើប្រាស់ដែលបានរក្សាទុកនៅក្នុងថ្នាលរបស់សេវា (Services) ឬក្នុងបច្ចេកវិទ្យាណាមួយដែលគ្រុប (Group) ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឬ
    អ៊ីនធឺហ្វេស (Interface) ពឹងផ្អែក។ ឧទាហរណ៍ ហេតុការណ៍ទាំងនេះអាចរួមមាន ចន្លោះប្រហោងក្នុងការសរសេរកម្មវិធី ឬការសរសេរកូដ ដែលនាំទៅរកការកេងប្រវ័ញ្ច ឬការរំលោភបំពានដូចដែលបានរៀបរាប់។ គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធមិនអាចរកឃើញបញ្ហាទាំងនេះទាន់ពេលវេលានោះទេ ហើយប្រហែលជាគ្មានធនធានគ្រប់គ្រាន់ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះឧប្បត្តិហេតុសេវា (Services) ជាច្រើនដែលកើតឡើងក្នុងពេលដំណាលគ្នា ឬបន្តបន្ទាប់គ្នាយ៉ាងឆាប់រហ័សនោះដែរ។

  2.  ទោះបីជា គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចាត់វិធានការប្រឆាំងនឹងការវាយប្រហារដ៏គ្រោះថ្នាក់ ទៅលើកម្មវិធី ឬហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលសំខាន់សម្រាប់ការគ្រប់គ្រងអ៊ីនធឺហ្វេស (Interface) និងការផ្ដល់សេវា (Services) យ៉ាងណាក្ដី ក៏នៅតែគ្មានការធានាណាមួយដែលថាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាការចែកចាយការបដិសេធសេវា (Services) នឹងមិនរងការវាយប្រហារនាពេលអនាគតនោះទេ ហើយក៏គ្មានការធានាណាមួយថាវិធានការសន្តិសុខបែបនេះនឹងមានប្រសិទ្ធភាពទាំងស្រុងនោះទេ។ គ្រុប (Group) មិនផ្តល់ការធានា ឬធ្វើការអះអាងណាមួយទាក់ទងនឹងលទ្ធភាពប្រើប្រាស់ ស្ថិរភាព និងសន្តិសុខរបស់អ៊ីនធឺហ្វេស (Interface) និងទ្រព្យសកម្ម
    ឌីជីថលរបស់អ្នកប្រើប្រាស់ដែលបានរក្សាទុកក្នុងថ្នាលរបស់សេវា (Services) នោះទេ។

ង) អ្នកប្រើប្រាស់អាចនឹងទទួលរងផលលំបាកផ្នែកច្បាប់ និង/ឬផ្នែកពន្ធដា ដែលជាលទ្ធផលនៃការជួញដូរទ្រព្យសកម្មឌីជីថលនៅលើអ៊ីធឺហ្វេស

  1. លក្ខណៈផ្នែកច្បាប់នៃរូបិយប័ណ្ណគ្រីបតូ និងទ្រព្យសកម្មគ្រីបតូក្រាហ្វិកនៅតែមានភាពមិនច្បាស់លាស់នៅឡើយ ដោយនៅក្នុងយុត្តាធិការមួយចំនួន ទ្រព្យសកម្មឌីជីថលអាចនឹងត្រូវបានចាត់ទុកជាមូលបត្រ ទាំងពេលបច្ចុប្បន្ន ឬនៅពេលអនាគត។ គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនផ្ដល់ការធានា ឬការអះអាងពីរបៀបនៃការដាក់ចំណាត់ថ្នាក់ទ្រព្យសកម្មឌីជីថលណាមួយនោះទេ ហើយអ្នកប្រើប្រាស់ នឹងត្រូវទទួលត្រូវដែលតាមមកផ្សេងៗនៅពេលដែលទ្រព្យសកម្មឌីជីថលត្រូវបានចាត់ទុកជាមូលបត្រនៅក្នុងយុត្តាធិការរបស់ខ្លួន ហើយនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ សម្រាប់រាល់ការទិញនិងការផ្ទេរទ្រព្យសកម្មឌីជីថលនៅក្នុងយុត្តាធិការដែលពាក់ព័ន្ធ។ 

  2. លើសពីនេះទៅទៀត ការកំណត់ពន្ធលើការទិញ ឬលក់រូបបិយប័ណ្ណគ្រីបតូ ឬទ្រព្យសកម្មគ្រីបតូ
    ក្រាហ្វិកអាស្រ័យលើការចាត់ចំណាត់ថ្នាក់ ថាតើជាវាមូលបត្រ ទ្រព្យសកម្ម រូបិយប័ណ្ណ ឬផ្សេងពីនេះ។ ដោយសារការកំណត់លក្ខណៈទ្រព្យសកម្មឌីជីថលនៅមិនទាន់អាចកំណត់បាន អ្នកប្រើប្រាស់ត្រូវតែស្វែងរកការណែនាំអំពីពន្ធដោយខ្លួនឯងទាក់ទងនឹងការជួញដូរទ្រព្យសកម្មឌីជីថល និងសេវា (Services) ដែលអាចបណ្តាលឱ្យមានផលវិបាកផ្នែកពន្ធ ឬតម្រូវការរាយការណ៍ពន្ធសម្រាប់អ្នកប្រើប្រាស់។

ច) ក្របខណ្ឌបទប្បញ្ញត្តិដែលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅមិនទាន់មានភាពច្បាស់លាស់ ហើយរាល់ការផ្លាស់ប្តូរ បទប្បញ្ញត្តិ ឬគោលការណ៍ណាមួយអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើការផ្តល់សេវា (Services) របស់គ្រុប (Group) ឬ តម្លៃរបស់ទ្រព្យសកម្មឌីជីថល

  1. បទបប្បញ្ញត្តិនៃរូបិយប័ណ្ណគ្រីបតូ និងការប្ដូរទ្រព្យសកម្មគ្រីបតូ បច្ចុប្បន្នមិនទាន់មានការវិវត្ត ឬមិនទាន់វិវត្តទាល់តែសោះ ហើយទំនងជាអាចវិវឌ្ឍយ៉ាងឆាប់រហ័ស។ បទប្បញ្ញត្តិនេះក៏មានភាពខុសគ្នាខ្លាំងនៅក្នុងយុត្តាធិការនានាផងដែរ ដូច្នេះបទបប្បញ្ញត្តិទាំងនេះមានភាពមិនប្រាកដប្រជាខ្លាំង។ ស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិនៅក្នុងប្រទេសនានាទូទាំងពិភពលោក អាចនឹងអនុម័តច្បាប់ បទប្បញ្ញត្តិ ការណែនាំ ឬសកម្មភាពផ្សេងៗទៀតនាពេលអនាគត ដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្តល់សេវា (Services) របស់គ្រុប (Group)។ ការដែលគ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឬអ្នកប្រើប្រាស់មិនបានអនុវត្តតាមច្បាប់ វិធាន និងបទប្បញ្ញត្តិទាំងនេះ ដែលបទប្បញ្ញត្តិមួយចំនួនមិនទាន់មាននៅឡើយ ឬត្រូវធ្វើការបកស្រាយ និងអាចត្រូវបានកែប្រែ អាចបណ្ដាលឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដល់អ្នកប្រើប្រាស់ រួមទាំងការពិន័យផ្នែករដ្ឋប្បវេណី និងប្រាក់ពិន័យផងដែរ។ គ្រុប (Group)នឹងមិនទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ចំពោះផលវិបាកបែបនេះនោះទេ។ 

  2. ច្បាប់ និងបទប្បញត្តិថ្មី ឬកំពុងកែប្រែ ឬការបកស្រាយច្បាប់ និងបទប្បញត្តិដែលមានស្រាប់អាចប៉ះពាល់ជាសារវន្ត និងជាអវិជ្ជមានលើតម្លៃរបស់ទ្រព្យសកម្មឌីជីថល សន្ទនីយភាពនៃទ្រព្យសម្បត្តិឌីជីថល និងសមត្ថភាពរបស់អ្នកប្រើប្រាស់ក្នុងការចូលប្រើអ៊ីនធឺហ្វេស (Interface)។

  3. ក្នុងករណីដែលគ្រុប (Group) និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនតម្រូវឱ្យស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង/ឬ ការអនុម័ត (ហៅជារួមថា “ការអនុម័តបទប្បញ្ញត្តិ”) នៅក្នុងយុត្តាធិការណាមួយ ដើម្បីផ្តល់សេវា (Services) ប៉ុន្តែមិនអាចទទួលបាន ការអនុម័តបទប្បញ្ញត្តិ នោះ ឬប្រសិនបើ ការអនុម័តបទប្បញ្ញត្តិ នោះមិនត្រូវបានបន្ត ឬត្រូវបានដកហូតដោយមូលហេតុផ្សេងៗ ដោយអាជ្ញាធរពាក់ព័ន្ធ  នោះអ្នកប្រើប្រាស់នៅក្នុងយុត្តាធិការនេះនឹងមិនអាចចូលប្រើសេវា (Services) បានទេ។

  4. លើសពីនេះ ការព្យាករណ៍ពីរបៀប ឬថាតើរដ្ឋាភិបាល ឬអាជ្ញាធរបទប្បញ្ញត្តិអាចអនុវត្តការផ្លាស់ប្តូរណាមួយចំពោះច្បាប់ និងបទប្បញ្ញត្តិដែលប៉ះពាល់ដល់ការជួញដូររូបិយប័ណ្ណគ្រីបតូ ឬយ៉ាងណានោះជាការពិបាក។ ប្រសិនបើថ្លៃចំណាយ (ហិរញ្ញវត្ថុ ឬផ្សេងពីនេះ) ក្នុងការអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះលើសពីកម្រិតកំណត់ជាក់លាក់ណាមួយ  នោះអាចនឹងលែងមានការផ្តល់សេវា (Services) ក្នុង
    លក្ខណៈពាណិជ្ជកម្មនៅក្នុងយុត្តាធិការដែលពាក់ព័ន្ធ ហើយគ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនអាចនឹងជ្រើសរើសបញ្ឈប់ការផ្តល់សេវា (Services) ដល់អ្នកប្រើប្រាស់នៅក្នុងយុត្តាធិការនោះ។

ឆ) ហានិភ័យទាក់ទងនឹងព្រឹត្តិការណ៍ធម្មជាតិ គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម ការវាយប្រហារភេរវកម្ម 
កុប្បកម្ម ចលាចលស៊ីវិល ជំងឺឆ្លងរីករាលដាល និង ព្រឹត្តិការណ៍ផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

អ៊ីនធឺហ្វេស (Interface) និងសេវា (Services) អាចនឹងត្រូវរំខាន ផ្អាក ឬពន្យារពេល ដោយសារតែព្រឹត្តិការណ៍ធម្មជាតិ គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម ការវាយប្រហារភេរវកម្ម កុប្បកម្ម ចលាចលស៊ីវិល ជំងឺឆ្លងរីករាលដាល និង ព្រឹត្តិការណ៍ផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ ព្រឹត្តិការណ៍បែបនេះក៏អាចនាំឱ្យមានភាពមិនប្រាកដប្រជាក្នុងទស្សនវិស័យសេដ្ឋកិច្ចនៃទីផ្សារសកល ហើយគ្មានការធានាទេថាការប្តូររូបិយប័ណ្ណគ្រីបតូ រួមទាំងអ៊ីនធឺហ្វេស (Interface) នឹងមិនត្រូវបានប៉ះពាល់ឡើយ។ នៅក្នុងព្រឹត្តិការណ៍បែបនេះ តម្លៃទីផ្សារ និងតម្រូវការសម្រាប់ទ្រព្យសកម្មឌីជីថល និងរូបិយប័ណ្ណ Fiat នៅលើអ៊ីនធឺហ្វេស (Interface) ក៏អាចរងការប៉ះពាល់ខ្លាំងផងដែរ។

រូបិយប័ណ្ណគ្រីបតូ និងការប្តូររូបិយប័ណ្ណគ្រីបតូគឺជាបច្ចេកវិទ្យាដែលថ្មី និងមានការប្រែប្រួលលឿន។ បន្ថែមពីលើហានិភ័យដែលបានគូសបញ្ជាក់នៅទីនេះ ក៏នៅមានហានិភ័យផ្សេងទៀតដែលទាក់ទងនឹងការជួញដូរទ្រព្យសកម្មឌីជីថល និងរូបិយប័ណ្ណ Fiat នៅលើអ៊ីនធឺហ្វេស (Interface) រួមទាំងហានិភ័យដែលគ្រុប (Group) មិនអាចទស្សន៍ទាយដឹងជាមុន។ ហានិភ័យបែបនេះអាចលេចចេញជាការប្រែប្រួលដែលមិនរំពឹងទុក ឬការរួមបញ្ចូលគ្នានៃហានិភ័យដែលបានពិភាក្សានៅទីនេះ។

ការមិនផ្ដល់ការប្រឹក្សាយោបល់

គ្រុប (Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនផ្តល់ការប្រឹក្សាយោបល់ផ្នែកវិនិយោគ ឬការប្រឹក្សាយោបល់ណាមួយស្តីពីបច្ចេកទេស គំរូ ក្បួនដោះស្រាយ ឬទិដ្ឋភាពនៃការជួញដូរមួយឡើយ។ គ្មានព័ត៌មាន
ណាមួយនៅលើអ៊ីនធឺហ្វេស (Interface) ត្រូវបានចាត់ទុកថាជាការប្រឹក្សាយោបល់ពាណិជ្ជកម្ម ច្បាប់ ហិរញ្ញវត្ថុ ឬពន្ធដារ ទាក់ទងនឹងការប្រើប្រាស់សេវា (Services) ឬការជួញដូរ ទ្រព្យសកម្មឌីជីថល ឬរូបិយប័ណ្ណ Fiat នោះឡើយ។ អ្នកប្រើប្រាស់គួរតែប្រឹក្សាយោបល់ជាមួយទីប្រឹក្សាច្បាប់ ហិរញ្ញវត្ថុ ពន្ធដារ ឬទីប្រឹក្សាជំនាញផ្សេងទៀតរបស់ខ្លួន មុនពេលប្រើប្រាស់សេវា (Services)។


សេចក្តីប្រកាស 

ខ្ញុំសូមប្រកាសថា ខ្ញុំបានអានដោយយកចិត្តទុកដាក់ និងយល់អំពីការបង្ហាញហានិភ័យនៅក្នុងទម្រង់នេះ។ 
ខ្ញុំយល់ និងព្រមទទួលយកហានិភ័យដែលទាក់ទងនឹងសេវា (Services) ទ្រព្យសកម្មឌីជីថល  រួមទាំងភាពប្រែប្រួលនៃតម្លៃ ការឡើងចុះនៃទីផ្សារ ករណីបច្ចេកវិទ្យា ឬប្រព័ន្ធមិនដំណើរការ ការផ្លាស់ប្តូរបទប្បញ្ញត្តិ និង
ការបាត់បង់មូលនិធិដែលអាចកើតមានឡើង។ ខ្ញុំយល់ព្រមទទួលយកហានិភ័យទាំងនេះដែលជាលក្ខខណ្ឌនៃការចូលទៅប្រើប្រាស់ និងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98។



ហត្ថលេខារបស់អ្នកដាក់ពាក្យ៖ ________________________

កាលបរិច្ឆេទ៖ _____ / _____ / _____

Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article