សេវាទ្រព្យសកម្មឌីជីថល

Modified on Mon, 1 Dec at 4:35 AM


ខចែង និងលក្ខខណ្ឌសម្រាប់កម្មវិធីសេវាទ្រព្យសកម្មឌីជីថល

១. លក្ខខណ្ឌទូទៅ

១.១.    សេវាដែលផ្តល់ជូនដោយគ្រុប (Group) ឬភាគីទីបី (មួយ ឬច្រើន) ដែលគ្រុប (Group) បានជួល ត្រូវគោរពតាមខចែង និងលក្ខខណ្ឌទាំងនេះ ដែលសេវាទាំងនោះរួមមានដូចជា កម្មវិធីសន្សំប្រាក់ កម្មវិធីផ្តល់ប្រាក់កម្ចី កម្មវិធីផលិតផលបង្កើនភាពចំណេញ កម្មវិធីឥណទាន និងកម្មវិធីសេវាទ្រព្យសកម្មឌីជីថលផ្សេងៗ (ហៅជារួមថា “សេវា (Services)”)។ ខចែង និងលក្ខខណ្ឌទាំងនេះនឹងត្រូវបញ្ចូលជាផ្នែកនៃខចែង និងលក្ខខណ្ឌស្តង់ដានៃសេវាកម្មរបស់ក្រុមហ៊ុនស៊ីធីអ៊ិច-98 (ហៅកាត់ថា “លក្ខខណ្ឌ”)។

១.២.    តាមរយៈការស្នើសុំ និងប្រើប្រាស់សេវា (Services) នេះ អ្នកនឹងត្រូវជាប់កាតព្វកិច្ចក្រោមខចែង និងលក្ខខណ្ឌខាងក្រោមនេះ  ដែលហៅកាត់ថា លក្ខខណ្ឌ និងបទបញ្ញត្តិ និងគោលនយោបាយរបស់គ្រុប (Group) ដែលគ្រុប (Group) អាចនឹងធ្វើការផ្សព្វផ្សាយពីមួយពេលទៅមួយពេលនៅលើអ៊ីនធឺហ្វេស (Interface) រួមមានជាអាទិ៍សេចក្តីប្រកាសបដិសេធមិនទទួលខុសត្រូវផ្នែកផ្លូវច្បាប់របស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98 និងគោលនយោបាយឯកជនភាពរបស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98។ ការខកខានមិនបានជំរុញ ឬមិនបានចាត់វិធានការអនុលោមភាពតឹងរ៉ឹងរបស់គ្រុប (Group) ចំពោះគោលនយោបាយ និងបទបញ្ញត្តិខាងលើ គឺមិនមែនជាការលះបង់សិទ្ធិរបស់គ្រុប (Group) ឡើយ។

១.៣.     ក្នុងករណីដែលគ្រុប (Group) ទាក់ទងជួលអ្នកផ្ដល់សេវាជាភាគីទីបីណាមួយឱ្យផ្ដល់សេវា (Services) នោះគឺអ្នកយល់ព្រម (i) ចុះកិច្ចសន្យាជាមួយអ្នកផ្ដល់សេវាជាភាគីទីបីនោះ តាមដែលគ្រុប (Group) យល់ថាចាំបាច់ក្នុងគោលបំណងផ្តល់សេវា (Services) (ii) ផ្តល់ជូនរាល់ព័ត៌មាន និងឯកសារដែលគ្រុប (Group) ឬអ្នកផ្ដល់សេវាជាភាគីទីបីបានស្នើសុំក្នុងគោលបំណងអនុវត្តនីតិវិធីស្គាល់អតិថិជនរបស់អ្នកនិងការប្រឆាំងការសម្អាតប្រាក់ និង (iii) ជាប់កាតព្វកិច្ចត្រូវគោរពតាមគោលនយោបាយពាក់ព័ន្ធដែលបានចេញដោយអ្នកផ្ដល់សេវាភាគីទីបី ដែលអាចនឹងត្រូវធ្វើបច្ចុប្បន្នភាពពីមួយពេលទៅមួយពេល។

១.៤.    អ្នកផ្តល់សេវាជាភាគីទីបីមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រុប (Group) ទេ ដូច្នេះគ្រុប (Group) មិនធ្វើជាអ្នកតំណាងឱ្យ និងមិនទទួលយកការទទួលខុសទៅលើសកម្មភាព ឬសេវានានាណាមួយ ដែលផ្តល់ដោយអ្នកផ្តល់សេវាជាភាគីទីបីឡើយ។ គ្រុប (Group) មិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ឬភាពអាចជឿទុកចិត្តបាននៃព័ត៌មាន ទិន្នន័យ មតិយោបល់ ការណែនាំ ឬសេចក្តីថ្លែងការណ៍ ក៏ដូចជាសេវាដែលផ្តល់ជូនអ្នកដោយអ្នកផ្តល់សេវាជាភាគីទីបីតាមរយៈអ៊ីនធឺហ្វេស (Interface) នោះទេ។ អ្នកយល់ព្រម និងទទួលស្គាល់ថា គ្រុប (Group) នឹងមិនទទួលខុសត្រូវចំពោះកិច្ចសន្យាណាមួយដែលបានធ្វើឡើង ប្រតិបត្តិការណាមួយដែលបានបញ្ចប់ ឬវិវាទណាមួយដែលបានលើកឡើងរវាងអ្នកនិងអ្នកផ្តល់សេវាជាភាគីទីបីនោះឡើយ។

១.៥.    ពាក្យទាំងអស់ដែលមិនបានបញ្ជាក់អត្ថន័យនៅក្នុងនេះ គឺមាននិយមន័យដូចគ្នាទៅនឹងលក្ខខណ្ឌដែលបានចែង។

២. សេវា (Services) 

២.១    អ្នកត្រូវតែជាអ្នកប្រើប្រាស់ដែលកំពុងប្រើប្រាស់ និងជាម្ចាស់គណនីដែលបានចុះឈ្មោះនៅលើអ៊ីនធឺហ្វេស (Interface) ដែលដំណើរការដោយគ្រុប (Group)។ អ្នកតម្រូវឱ្យបំពេញតាមលក្ខណៈសម្បត្តិជាក់លាក់ ដើម្បីឆ្លងកាត់ដំណើរការស្គាល់អតិថិជនរបស់អ្នក និងនីតិវិធីប្រឆាំងការសម្អាតប្រាក់ ឬដើម្បីទទួលបានការយល់ព្រមពីគ្រុប (Group) តាមដែលគ្រុប (Group) ចាត់ទុកថាត្រឹមត្រូវ ដើម្បីមានសិទ្ធិទទួលបានសេវា (Services)។

២.២    មុនពេលអ្នកប្រើប្រាស់សេវា (Services) អ្នកទទួលស្គាល់ថាគ្រុប (Group) មិនមែនជាធនាគារ គ្រឹះស្ថានដាក់ប្រាក់បញ្ញើ ក្រុមហ៊ុនមូលបត្រ ឬស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណផ្សេងទៀតណាមួយឡើយ ដូច្នេះ គណនីរបស់អ្នកនៅលើអ៊ីនធឺហ្វេស (Interface) មិនមែនជាគណនីធនាគារនោះទេ ហើយទ្រព្យសម្បត្តិដែលអ្នកបានផ្ទេរទៅក្នុងគណនីរបស់អ្នកនៅអ៊ីនធឺហ្វេស (Interface)  នឹងមិនត្រូវបានធានាចំពោះការខាតបង់ ឬអាចទទួលបានមូលនិធិការពារណាមួយពីទីភ្នាក់ងារ
រដ្ឋាភិបាលណាមួយនៅក្នុងយុត្តាធិការណាមួយឡើយ។

២.៣    អ្នកទទួលស្គាល់បន្ថែមទៀតថាគ្រុប (Group) មិនធ្វើការអះអាង ឬធ្វើការធានាថាអាចផ្ដល់សេវា ឬថាសេវា (Services) សមរម្យសម្រាប់អ្នកប្រើប្រាស់គ្រប់រូបនៅក្នុងគ្រប់យុត្តាធិការទាំងអស់នោះទេ។ សេវា (Services) អាចត្រូវបានដាក់កំហិតដោយច្បាប់នៅក្នុងយុត្តាធិការមួយចំនួន។ អ្នកគួរពិគ្រោះជាមួយទីប្រឹក្សាផ្នែកច្បាប់ និងពន្ធផ្ទាល់ខ្លួន អំពីកលក្ខខណ្ឌផ្លូវច្បាប់ និងផលវិបាកផ្នែកពន្ធដារក្នុងការប្រើប្រាស់សេវា (Services) ក្នុងដែនសមត្ថកិច្ចដែលអ្នកត្រូវគោរពតាម ហើយត្រូវប្រាកដថាអ្នកត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនៅលើអ៊ីនធឺហ្វេស (Interface) តាមច្បាប់ជាធរមាន មុនពេលសម្រេចចិត្តចូលរួមកម្មវិធីនោះ។ អ្នកមិនត្រូវប្រើប្រាស់សេវា (Services) នោះទេ ប្រសិនបើការប្រើប្រាស់ ឬការផ្តល់សេវាបែបនោះគឺខុសនឹងច្បាប់ ដែលមានជាធរមាននៅក្នុងដែនយុត្តាធិការរបស់អ្នក។

២.៤    ដើម្បីប្រើប្រាស់សេវា (Services) អ្នកត្រូវចូលប្រើដោយជ្រើសរើសកម្មវិធីដែលអ្នកចង់ចូលរួមនៅលើអ៊ីនធឺហ្វេស (Interface) ។ កម្មវិធីនីមួយៗមានលក្ខណៈវិនិច្ឆ័យសិទ្ធិចូលរួម ប្រាក់បញ្ញើ
អប្បបរមា ឬអតិបរមា ចំនួនភាគទាន ឬចំនួនប្រាក់កម្ចី សមតុល្យអប្បបរមានៅក្នុងគណនីរបស់អ្នក អត្រាការប្រាក់ ប្រាក់ចំណេញប៉ាន់ស្មាន ការគណនា/ការចែកចាយប្រាក់ចំណូល ទិន្នផលជាភាគរយប្រចាំឆ្នាំរយៈពេល ពេលវេលាក្នុងការបង្គរ និងបែងចែកការប្រាក់/ប្រាក់ចំណេញ ការកំហិតលើការដកប្រាក់ ឬសងផលរំលោះ ទ្រព្យសម្បត្តិឌីជីថលដែលមានសិទ្ធិដែលត្រូវបានអនុញ្ញាតឱ្យដាក់/ចូលរួមជាភាគទាន ទម្រង់នៃការប្រាក់/ប្រាក់ចំណេញ អត្រាបំប្លែង/ប្តូរប្រាក់ តម្រូវការវត្ថុបញ្ចាំ ការបញ្ចប់ការផ្ដល់សេវា ថ្លៃសេវា វិធីសាស្រ្តគណនា ករណីមិនបានបំពេញកាតព្វកិច្ច និងកាតព្វកិច្ច សិទ្ធិ និងលក្ខខណ្ឌតម្រូវផ្សេងៗគ្នា ។ អ្នកយល់ព្រមអនុវត្តតាមការណែនាំរបស់គ្រុប (Group) និងអនុវត្តតាមច្បាប់ពាក់ព័ន្ធនៃកម្មវិធីដែលអ្នកបានជ្រើសរើស។ នៅពេលដែលអ្នកជ្រើសរើសកម្មវិធីនៅលើអ៊ីនធឺហ្វេស បានន័យថាអ្នកយល់ព្រមទៅនឹងលក្ខណៈបច្ចេកទេស និងលក្ខខណ្ឌទាំងអស់របស់កម្មវិធីដែលគ្រុប (Group) បានបង្ហាញដល់អ្នកនៅលើអ៊ីនធឺហ្វេស (Interface) ដ៏ដូចជាយល់ព្រមចំពោះការផ្លាស់ប្តូរ និងការធ្វើបច្ចុប្បន្នភាពណាមួយដែលធ្វើឡើងដោយគ្រុប (Group) ទៅលើលក្ខណៈពិសេស និងលក្ខខណ្ឌទាំងនេះនៅលើអ៊ីនធឺហ្វេស (Interface)  ពីពេលមួយទៅពេលមួយដោយមិនចាំបាច់ជូនដំណឹងបន្ថែមដល់អ្នកនោះទេ។

២.៥    គ្រុប (Group) រក្សាសិទ្ធិក្នុងការទទួលយក ឬបដិសេធពាក្យសុំចូលរួមក្នុងកម្មវិធីណាមួយរបស់អ្នកនៅលើអ៊ីនធឺហ្វេស (Interface) និងសិទ្ធិក្នុងការផ្អាក ឬបញ្ចប់ការផ្តល់សេវា (Services) ដោយផ្អែកលើស្ថានភាពទីផ្សារ តម្រូវការទីផ្សារ និងកត្តានិយតកម្ម និងហានិភ័យផ្សេងទៀត ដោយមិនមានការជូនដំណឹងបន្ថែមដល់អ្នក និងការប្រគល់ទ្រព្យសម្បត្តិដែលអ្នកបានផ្តល់ ឬប្រាក់ចំណេញ/ការប្រាក់ ដែលបានបង្គរគ្រប់ពេលវេលា និងដោយវិធីណាមួយតាមការសម្រេចចិត្តទាំងស្រុងរបស់គ្រុប (Group)។ អ្នកយល់ព្រមអនុវត្តសកម្មភាពណាមួយដែលគ្រុប (Group) ស្នើសុំ ដើម្បីជួយសម្រួលដល់ការប្រគល់ត្រឡប់មកវិញនេះ។ 

២.៦    អ្នកដឹងថាកម្មវិធីមួយចំនួននៅលើអ៊ីនធឺហ្វេស (Interface)  អាចប៉ះពាល់ដល់ការជួញដូរកម្រិតលម្អៀងរបស់អ្នក ដោយសារទ្រព្យសកម្មឌីជីថលនៅក្នុងគណនីរបស់អ្នកនឹងត្រូវបានយកចេញពីសមតុល្យការជួញដូររបស់អ្នក ហើយមិនអាចប្រើជាទ្រព្យបញ្ចាំនៅលើអ៊ីនធឺហ្វេស (Interface) បានទេ។

២.៧    អ្នកដឹងពីការប្រាក់ដែលបានកើតឡើង ឬត្រឡប់មកវិញដែលបានចែកចាយអាចជាកម្មវត្ថុនៃការកាត់ទុកពន្ធ និងការរាយការណ៍ដោយគ្រុប (Group) តាមតម្រូវការដោយច្បាប់ជាធរមាន។ 
អ្នកយល់ព្រមធ្វើសកម្មភាពណាមួយដែលគ្រុប (Group) ស្នើសុំ ដើម្បីបំពេញតាមតម្រូវការក្រោមច្បាប់ពន្ធជាធរមាន។ អ្នកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការដាក់ឯកសារ/របាយការណ៍ និងការបង់ពន្ធណាមួយ ដោយសារអាជ្ញាធរពន្ធមានសមត្ថកិច្ច ដូចដែលតម្រូវដោយច្បាប់ជាធរមាន។ គ្រុប (Group) នឹងមិនតម្រូវឱ្យផ្តល់សំណងដល់អ្នកសម្រាប់កាតព្វកិច្ចពន្ធរបស់អ្នក ឬណែនាំអ្នកទាក់ទងនឹងបញ្ហាពន្ធរបស់អ្នក។ អ្នកនឹងកាន់កាប់គ្រុប (Group) ដោយមិនបង្កគ្រោះថ្នាក់ពីការចំណាយ និងការខាតបង់ណាមួយដែលបណ្តាលមកពីពន្ធដែលត្រូវបង់ដោយអ្នកក្រោមច្បាប់ជា
ធរមាន។

២.៨.    គ្រុប (Group) មានឆន្ទានុសិទ្ធិក្នុងការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពលើខចែង និងលក្ខខណ្ឌ និង
លក្ខណៈបច្ចេកទេស និងលក្ខខណ្ឌរបស់អ៊ីនធឺហ្វេស (Interface) ទាំងនេះបានគ្រប់ពេល ដោយផ្អែកលើ ស្ថានភាពទីផ្សារ តម្រូវការរបស់ទីផ្សារ និងកត្តាផ្លូវច្បាប់ និងហានិភ័យផ្សេងៗ ដោយមិនចាំបាច់ជូនដំណឹងបន្ថែមដល់អ្នកឡើយ។ ការផ្លាស់ប្តូរទាំងនេះនឹងត្រូវអនុវត្តភ្លាមៗ បន្ទាប់ពីគ្រុប (Group) បានចែករំលែក និងប្រកាសអំពីព័ត៌មាននេះនៅលើអ៊ីនធឺហ្វេស (Interface)។ ប្រសិនបើការផ្លាស់ប្តូរណាមួយលើសេវា (Services) ត្រូវបានរកឃើញថាមិនមានសុពលភាព ចាត់ទុកជាមោឃៈ ឬមិនអាចអនុវត្តបានដោយសារហេតុផលណាមួយ ការផ្លាស់ប្តូរនោះនឹងត្រូវចាត់ទុកថាជាការផ្លាស់ប្តូរដាច់ដោយឡែក ហើយនឹងមិនប៉ះពាល់ដល់សុពលភាព និងការអនុវត្តរបស់ការផ្លាស់ប្តូរ ឬលក្ខខណ្ឌផ្សេងទៀតឡើយ។ ការបន្តប្រើប្រាស់កម្មវិធីបន្ទាប់ពីមានការផ្លាស់ប្តូរទាំងនេះរួច នឹងត្រូវចាត់ទុកថាអ្នកទទួលយកការផ្លាស់ប្តូរទាំងនេះ។

២.៩.    អ្នកយល់ព្រម និងដឹងថា គ្រុប (Group) មិនធានាភាពរអាក់រអួល ឬប្រតិបត្តិការខុសឆ្គងរបស់សេវា (Services) ឡើយ ហើយគ្រុប (Group) ក៏មិនអាចកែតម្រូវរាល់វិការៈ ឬការរំខាន ឬការចូលប្រើប្រាស់ដោយមិនមានការអនុញ្ញាតផ្សេងៗរបស់ភាគីទីបីនោះដែរ។ ក្នុងករណីដែលសេវាមានភាព
រអាក់រអួលដោយសារតែសកម្មភាព ឬការខកខានក្នុងការធ្វើសកម្មភាពរបស់អ្នក សកម្មភាពរបស់ Hacker ឬជនដៃដល់ផ្សេងៗ ដំណើរការថែទាំប្រតិបត្តិការ ការពន្យារពេលរបស់បណ្តាញប្រព័ន្ធ
កុំព្យូទ័រមិនដំណើរការ ករណីប្រធានសក្តិ ឬព្រឹត្តិការណ៍ណាមួយដែលពាក់ព័ន្ធនឹងអ្នកផ្តល់សេវាជាភាគីទីបី ការផ្តល់ជូនសេវានឹងអាចមានការពន្យារពេល ផ្អាក បញ្ឈប់ ឬផ្លាស់ប្តូរ ហើយគ្រុបនឹងមិនមានទទួលខុសត្រូវចំពោះការខាតបង់ផ្សេងៗ ក្នុងករណីដែលបានលើកឡើងទាំងនេះឡើយ ។

២.១០. អ្នកក៏ព្រមព្រៀង និងដឹងបន្ថែមទៀតថា    គ្រុប (Group) មិនធានាថាអ្នកនឹងទទួលបានអត្ថប្រយោជន៍ ឬចំណូលដូចមានបង្ហាញនៅលើអ៊ីនធឺហ្វេស (Interface) នោះទេ ដែលការបង្ហាញនេះគឺគ្រាន់តែតួលេខប៉ាន់ស្មាន និងរបាយការណ៍ប៉ាន់ស្មានពេលអនាគត ដែលឆ្លុះបញ្ចាំងអំពីការរំពឹងទុកនាពេលប្ចុប្បន្នទាក់ទងនឹងព្រឹត្តិការណ៍នាពេលអនាគត រាប់បញ្ចូលទាំងហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើន ដែលមិនត្រូវចាត់ទុកថាជាការធានាសមិទ្ធផល ឬលទ្ធផលនាពេលអនាគតឡើយ ហើយការបង្ហាញនោះក៏មិនប្រាកដថាជាសូចនាករសុក្រឹតមួយក្នុងការបញ្ជាក់ថាអ្នកនឹងទទួលបានសមិទ្ធផល ឬលទ្ធផលទាំងនោះផងដែរ។ ការបង្ហាញទាំងនោះអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលាទៅតាមឆន្ទានុសិទ្ធិរបស់គ្រុប (Group) ដោយផ្អែកលើស្ថានភាពទីផ្សារនៅកាលបរិច្ឆេទទូទាត់ប្រាក់។ គ្រុប (Group) ក៏មិនធានាលើដំណើរការរបស់កម្មវិធីណាមួយនៅលើអ៊ីនធឺហ្វេស (Interface) នោះដែរ។ អ្នកដឹងថា ការប្រើប្រាស់សេវានេះនឹងអាចនាំឱ្យអ្នកទទួលបានផលចំណេញ ឬការខាតបង់ ហើយគ្រុប (Group) នឹងមិនទទួលខុសត្រូវលើការខាតបង់របស់អ្នកនៅពេលអ្នកប្រើប្រាស់សេវា (Services) នេះឡើយ។

២.១១.    អ្នកផ្តល់ជូនសិទ្ធិដល់គ្រុប (Group) ក្នុងកម្រិតពេញលេញដែលគ្រុប (Group) អាចអនុវត្តបាននៅក្រោមច្បាប់ជាធរមាន ដោយមិនចាំបាច់ជូនដំណឹងបន្ថែម ក្នុងការប្រើប្រាស់ទ្រព្យសកម្មឌីជីថលដែលបានផ្តល់ជូនដោយអ្នកនៅក្រោមកម្មវិធីពាក់ព័ន្ធទៅតាមឆន្ទានុសិទ្ធិរបស់គ្រុប (Group)។ ការប្រើប្រាស់ទាំងនេះនឹងត្រូវធ្វើឡើងដោយប្រើប្រាស់ឈ្មោះរបស់គ្រុប (Group) ហើយអ្នកនឹងមិនទទួលបានអត្ថប្រយោជន៍ ហើយក៏មិនមានបន្ទុកលើការប្រើប្រាស់ទាំងនោះដែរ។

៣. ហានិភ័យ

៣.១.     បន្ថែមពីលើសេចក្តីប្រកាសបដិសេធមិនទទួលខុសត្រូវផ្នែកផ្លូវច្បាប់របស់ក្រុមហ៊ុន ស៊ីធីអ៊ិច-98 មុនពេលចូលទៅប្រើប្រាស់កម្មវិធីណាមួយនៅលើអ៊ីនធឺហ្វេស (Interface)  អ្នកព្រមព្រៀង និងត្រូវពិនិត្យមើលគោលបំណង ធនធានហិរញ្ញវត្ថុ និងកម្រិតហានិភ័យដែលអាចទទួលយកបានរបស់អ្នកឱ្យបានច្បាស់លាស់ ដើម្បីកំណត់កម្មវិធីដែលសមស្របសម្រាប់អ្នក។ គ្រុប (Group) មិនធ្វើជាតំណាង ឬធានា បង្ហាញ ឬសន្មត ក្នុងកម្រិតមួយដែលមិនមានការហាមឃាត់ដោយច្បាប់ជាធរមាន ទាក់ទងនឹងការប្រឹក្សាលើការចូលរួមរបស់អ្នកនៅក្នុងកម្មវិធីលើអ៊ីនធឺហ្វេស (Interface) នេះឡើយ។ គ្រុប (Group) ឬមន្ត្រីពាក់ព័ន្ធ ប្រធាន បុគ្គលិក និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗ នឹងមិនផ្តល់ការប្រឹក្សា ទាំងផ្លូវច្បាប់ ហិរញ្ញវត្ថុ ឬពន្ធដារ ជូនដល់អ្នក ពាក់ព័ន្ធនឹងកម្មវិធីនៅលើអ៊ីនធឺហ្វេស (Interface)  ឬការសម្រេចចិត្តក្នុងការចូលរួមរបស់អ្នកឡើយ។

៣.២.    អ្នកទទួលស្គាល់ និងទទួលយក ហានិភ័យ និងភាពមិនប្រាកដប្រជារបស់កម្មវិធីដែលអ្នកបានជ្រើសយកនៅលើអ៊ីនធឺហ្វេស (Interface) រួមមានដូចជា៖ (i) គ្រុប (Group) មិនបានចុះបញ្ជីជាធនាគារ ស្ថាប័នបញ្ញើប្រាក់ ក្រុមហ៊ុនសន្តិសុខ ឬស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ។ គណនីរបស់អ្នកនៅលើអ៊ីនធឺហ្វេស (Interface) គឺមិនមែនជាគណនីបញ្ញើប្រាក់ ឬគណនីធនាគារ
ឡើយ។ កម្មវិធីនៅលើអ៊ីនធឺហ្វេស (Interface) គឺមិនមែនជាកម្មវិធីបញ្ញើប្រាក់ ឬធនាគារឡើយ ហើយមិនមានការធានារ៉ាប់រងលើការខាតបង់ ឬនៅក្រោមការការពារផ្លូវច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ចណាមួយក្នុងសកលលោកឡើយ (ii) គ្រុប (Group) មិនផ្តល់សេវាមូលបត្រ និងមិនបានចុះបញ្ជីនៅក្រោមច្បាប់មូលបត្ររបស់ដែនសមត្ថកិច្ចណាមួយឡើយ ហើយការផ្តល់ជូនសេវា ក៏មិនមានចុះបញ្ជី ហើយក៏នឹងមិនចុះបញ្ជីនៅក្រោមច្បាប់មូលបត្រនៅក្នុងដែនសមត្ថកិច្ច ឬមានការអនុម័តដោយនិយ័តករមូលបត្រនៅក្នុងដែនសមត្ថកិច្ចណាមួយដែរ។ (iii) ការផ្លាស់ប្តូរ ឬវិធានការផ្លូវច្បាប់ និងបទបញ្ញត្តិ នៅកម្រិតរដ្ឋាភិបាល សហព័ន្ធ ឬអន្តរជាតិ អាចមានការប៉ះពាល់អវិជ្ជមានដល់ការប្រើប្រាស់ ការផ្ទេរ និងតម្លៃនៃទ្រព្យសកម្មឌីជីថល នៅក្នុងគណនីរបស់អ្នកនៅលើអ៊ីនធឺហ្វេស (Interface) នៅក្រោមកម្មវិធីដែលអ្នកបានជ្រើសយកប្រតិបត្តិការ និងភាពចំណេញរបស់កម្មវិធី និងការអនុវត្តពន្ធរបស់កម្មវិធី (iv) គ្រុបមិនធានាថាអ្នកនឹងអាចទទួលបានអត្រាការប្រាក់ ឬចំណូល បានឡើយ ហើយគ្រុប (Group) រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងចំណូលនៅលើអ៊ីនធឺហ្វេស (Interface) បាននៅគ្រប់ពេលតាមឆន្ទានុសិទ្ធិរបស់ខ្លួន (v) ផលិតផលមួយចំនួននៅក្នុងកម្មវិធីមានការខ្វះខាតសាច់ប្រាក់។

៣.៣.    អ្នកដឹង និងយល់ស្របថា អ្នកទទួលខុសត្រូវលើរាល់ហានិភ័យក្នុងការប្រើប្រាស់សេវានេះ។  ផ្នែកនេះមិនមានផ្ទុកព័ត៌មានពេញលេញ និងមិនបានបង្ហាញអំពីគ្រប់ហានិភ័យទាំងអស់ដែលពាក់ព័ន្ធនឹងសេវាឡើយ។ អ្នកនឹងត្រូវពិចារណាដោយប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សេវានេះ ដោយផ្អែកលើស្ថានភាព និងធនធានហិរញ្ញវត្ថុរបស់អ្នកផ្ទាល់។

៤. ការធានា

៤.១.    អ្នកបញ្ជាក់ និងធានាថា (i) អ្នកមានសិទ្ធិក្នុងការដាក់ទ្រព្យសកម្មឌីជីថលចូលក្នុងគណនីរបស់អ្នកនៅលើអ៊ីនធឺហ្វេស (Interface)។ ទ្រព្យសកម្មទាំងនេះគឺមិននៅក្រោមការឃាត់ទុក និងជាប់បន្ទុកណាមួយឡើយ ហើយទ្រព្យទាំងនេះក៏មិនមានប្រភពមកពីការសម្អាតប្រាក់ ការផ្តល់
ហិរញ្ញប្បទានដល់ភេរវកម្ម ការក្លែងបន្លំ ឬសកម្មភាពល្មើសច្បាប់ ឬឧក្រិដ្ឋកម្មណាមួយដែរ នៅក្រោមច្បាប់ជាធរមានក្នុងដែនសមត្ថកិច្ចពាក់ព័ន្ធ។ (ii) អ្នកមិនមានទីតាំងនៅក្នុង ឬក៏មានសញ្ជាតិ ឬជានិវាសនកជននៃដែនសមត្ថកិច្ចដែលការប្រើប្រាស់សេវា (Services) នេះត្រូវបានកំណត់ជាអំពើខុសច្បាប់ ឬបំពានច្បាប់ជាធរមាន ឬបទបញ្ញត្តិនៅក្នុងដែនសមត្ថកិច្ចនោះ។ អ្នកមានលក្ខខណ្ឌសមស្របក្នុងការចូលរួមក្នុងកម្មវិធីដែលផ្តល់ជូនដោយគ្រុប (Group)។ (iii) អ្នកមិនត្រូវបានបញ្ចុះបញ្ចូល ក្នុងរបៀប ឬទម្រង់ណាមួយ ឱ្យចូលរួមនៅក្នុងកម្មវិធីរបស់គ្រុប (Group) មុនពេលអ្នកបានបង្កើតគណនី ឬសម្រេចចិត្តចូលរួមក្នុងកម្មវិធីណាមួយរបស់គ្រុប (Group) ឡើយ។ (iv) អ្នកទទួលស្គាល់ និងទទួលយកហានិភ័យដែលមានពាក់ព័ន្ធជាមួយនឹងការចូលរួមក្នុងកម្មវិធីរបស់គ្រុប (Group) ហើយ (v) អ្នកទទួលបានឱកាសក្នុងការសួរសំណួរ និងទទួលបានចម្លើយពីគ្រុប (Group) ទាក់ទងនឹងកម្មវិធីនៅលើអ៊ីនធឺហ្វេស (Interface)  មុនពេលចូលរួម ឬព្រមព្រៀងក្នុងការចូលរួម។

៤.២.    អ្នកនឹងសន្យាថា អ្នកនឹង (i) ប្រើប្រាស់សេវា (Services) នេះក្នុងចេតនាស្មោះត្រង់ (ii) មិនល្មើស ឬបំពានខចែង និងលក្ខខណ្ឌទាំងនេះ ឬច្បាប់ជាធរមាននៅក្នុងដែនសមត្ថកិច្ចណាមួយឡើយ (iii) មិនប្រើប្រាស់សេវា (Services) ដើម្បីប្រព្រឹត្ត ប្រតិបត្តិ ឬធ្វើការនិយាយមិនពិត ក្លែងបន្លំ អំពើអាក្រក់ ឬសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ (iv) មិនផ្តល់ជូនព័ត៌មានមិនត្រឹមត្រូវ មិនសុក្រឹត មិនពេញលេញ ព័ត៌មានចាស់ ឬព័ត៌មានបំភាន់ផ្សេងៗដល់គ្រុប (Group) (v) មិនធ្វើការជ្រៀតជ្រែក លួចចូល ឬលួចយកបណ្តាញ ប្រព័ន្ធ ទិន្នន័យ ឬព័ត៌មានរបស់គ្រុប (Group) និង (vi) ជូនដំណឹងភ្លាមៗដល់គ្រុប (Group) អំពីការផ្លាស់ប្តូរព័ត៌មាន និងឯកសារដែលអ្នកដាក់ជូនគ្រុប (Group)។

៥. ករណីប្រធានសក្តិ

គ្រុប (Group) នឹងមិនទទួលខុសត្រូវលើការខកខានមិនបានផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗដល់សមាជិកក្នុងករណីដែលមានគ្រោះធម្មជាតិ សកម្មភាពណាមួយ បទបញ្ញត្តិ បទបញ្ជា ឬការស្នើសុំដោយអង្គភាពរដ្ឋាភិបាល ឬអង្គភាពពាក់កណ្តាលរដ្ឋាភិបាល (មិនថា សកម្មភាព បទបញ្ញត្តិ បទបញ្ជា ឬសំណើនោះមាន
សុពលភាព ឬអត់ឡើយ) ការខូចខាតឧបករណ៍ ការគំរាមកំហែងពីភេរវករ សកម្មភាពភេរវកម្ម ការវាយប្រហារតាមអាកាស ការដាច់អគ្គិសនី រញ្ជួយដី ខ្យល់គួច ខ្យល់ព្យុះ ព្យុះទីហ្វុង សង្គ្រាម អាកាសធាតុធ្ងន់ធ្ងរខុសពីធម្មតា ការផ្ទុះ ការខ្វះខាតពលកម្ម ឬវត្ថុធាតុដើម ការបង្អាក់មធ្យោបាយធ្វើដំណើរក្នុងទម្រង់ណាមួយ ការតវ៉ាដោយកាត់បន្ថយផលិតភាពការងារ ចលាចលសាធារណៈ ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ការរាតត្បាតជំងឺណាមួយ ឬមូលហេតុប្រហាក់ប្រហែល ឬមិនប្រហាក់ប្រហែលជាមួយនឹងអ្វីដែលបានលើកឡើង ដែលគ្រុប (Group) មិនអាចគ្រប់គ្រងបាន។

៦.  សិទ្ធិទាមទារសំណង

អ្នកព្រមព្រៀងក្នុងការធានាសង ការពារ និងធានាការពារគ្រុប និងមន្ត្រី អភិបាល បុគ្គលិក និងភាគីពាក់ព័ន្ធផ្សេងៗរបស់គ្រុប (Group) ពីគ្រប់ការប្តឹង ការទាមទារ បន្ទុក ចំណាយ ឬថ្លៃដើម រួមបញ្ចូលទាំងថ្លៃសេវាមេធាវី និងការចំណាយផ្សេងៗក្នុងករណីដែលអ្នកបានបំពានខចែង និងលក្ខខណ្ឌទាំងនេះ ឬល្មើសនឹងច្បាប់ជាធរមានណាមួយ។

៧. កម្រិតនៃការទទួលខុសត្រូវ

៧.១.    ទោះបីជាមានចែងនៅក្នុងខចែង និងលក្ខខណ្ឌនេះក៏ដោយ ក៏ភាគីទាំងពីរមិនទទួលខុសត្រូវចំពោះភាគីម្ខាងទៀតលើការផ្តល់សំណងខូចខាតបន្តិចបន្តួច សំណងពិសេស សំណងជាគំរូ សំណងជាការដាក់ទណ្ឌកម្ម សំណងប្រយោល ឬសំណងជាផលវិបាកដែរ រួមមានជាអាទិ៍ ការបាត់បង់ចំណូល ការបាត់បង់ប្រាក់ចំណេញ ការផ្លាស់ប្តូរទំនិញ ការបាត់បង់បច្ចេកវិទ្យា ការបាត់បង់ទិន្នន័យ ឬការបង្អាក់ ឬការមិនបានប្រើប្រាស់សេវា ឬឧបករណ៍ ទោះបីជាភាគីនោះបានដឹងថាការខូចខាតនោះអាចកើតឡើងក៏ដោយ មិនថាការទាមទារនោះផ្អែកលើកិច្ចសន្យា កំហុស បន្ទុកតឹងរ៉ឹង ឬហេតុផលផ្លូវច្បាប់ផ្សេងៗឡើយ។

៧.២.    បន្ថែមពីលើកម្រិត និងការមិនរាប់បញ្ចូលផ្សេងៗនៅក្រោមលក្ខខណ្ឌនេះ បន្ទុកសរុបរបស់គ្រុប (Group) មិនថានៅក្នុងកិច្ចសន្យា ការធានា កំហុស (រាប់បញ្ចូលការធ្វេសប្រហែស) ឬក្នុងមូលដ្ឋានផ្សេងទៀត នឹងមិនលើសពីការប្រាក់ដែលបានបង្គរ ឬប្រាក់ចំណេញដែលអ្នកទទួលបាន ឬថ្លៃសេវាដែលអ្នកបានទូទាត់ជូនដល់គ្រុប (Group) នៅក្រោមកម្មវិធីលើអ៊ីនធឺហ្វេស (Interface)  ក្នុងរយៈពេល ១២ ខែបន្ទាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើង ដែលនាំឱ្យមានការទាមទារដាក់បន្ទុកឡើយ។ កម្រិតនៃការទទួលខុសត្រូវនេះនឹងត្រូវអនុវត្តក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ជាធរមាន។

៨. ការបញ្ចប់កិច្ចសន្យា

៨.១.    សេវានេះអាចបញ្ចប់បាននៅគ្រប់ពេលវេលា បន្ទាប់ពីមានការផ្តល់ជូនដំណឹងជាលាយលក្ខណ៍អក្សរពីគ្រុប (Group) ទៅកាន់អ្នក មិនថាដោយសារហេតុផលអ្វីក៏ដោយ។

៨.២.    នៅពេលបញ្ចប់សេវា ក្នុងករណីដែលអ្នកនៅសល់ប្រាក់ដែលមិនទាន់ទទួលបាននៅក្នុងកម្មវិធី អ្នកមានសិទ្ធិអាចប្រមូលយកទ្រព្យសកម្មដែលពាក់ព័ន្ធ រួមជាមួយនឹងការប្រាក់ ឬប្រាក់ចំណេញដែលបានបង្គរបាន ប្រសិនបើមាន លុះត្រាតែ គ្រុប (Group) ត្រូវបានហាមឃាត់មិនឱ្យបញ្ចេញប្រាក់នោះដោយច្បាប់ជាធរមាន ឬដីកាពីតុលាការ រួមមានជាអាទិ៍ក្នុងករណីដែលគ្រុប (Group) មានមូលដ្ឋានសមហេតុផលក្នុងការសង្ស័យថា ទ្រព្យសកម្មដែលបានប្រើប្រាស់ក្នុងកម្មវិធីនោះ មានប្រភពចេញពីការក្លែងបន្លំ ឬការល្មើសច្បាប់ផ្សេងៗ ឬមានពាក់ព័ន្ធជាមួយនឹងសកម្មភាពឧក្រិដ្ឋកម្ម។

៨.៣.    ការបញ្ចប់សេវានេះ នឹងមិនរារាំងដល់ភាគីណាមួយក្នុងការទាមទារសំណងពីភាគីម្ខាងទៀតសម្រាប់ការបំពានខចែង និងលក្ខខណ្ឌដែលបានកើតឡើងមុនពេលការបញ្ចប់សេវា។

៩. ការផ្ទេរសិទ្ធិ

អ្នកមិនអាចផ្ទេរ ឬធ្វើអនុប្បទាន សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកនៅក្នុងកម្មវិធីដែលអ្នកបានចូលរួមទៅកាន់
ភាគីទីបីណាមួយដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីគ្រុប (Group) បានឡើយ។

១០. ព័ត៌មានទំនាក់ទំនង

ប្រសិនបើអ្នកមានសំណួរផ្សេងៗទាក់ទងនឹងកម្មវិធីនេះ សូមទាក់ទងមកកាន់គ្រុប (Group) តាមរយៈតំណភ្ជាប់ "Support Center" នៅលើវេបសាយត៍ https://ctx98.freshdesk.com/en/support/home

Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article